ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​វៀតណាម​នៅតែបិទ​…លើកលែង​សា​ឡង់​ដឹកខ្សាច់របស់ខ្មែរ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា​ នេះ សមត្ថកិច្ច​វៀតណាម​នៅ​តែ​បន្ត​បិទ​ព្រំដែន​ជាប់ ដោយ​មិន​អនុញ្ញាត​អោយ​បែ​ត្រី និង​ជនជាតិ​របស់​ខ្លួន ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​ទេ ​។…

ខេត្តព្រៃវែង​ ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា​ នេះ សមត្ថកិច្ច​វៀតណាម​នៅ​តែ​បន្ត​បិទ​ព្រំដែន​ជាប់ ដោយ​មិន​អនុញ្ញាត​អោយ​បែ​ត្រី និង​ជនជាតិ​របស់​ខ្លួន ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​ទេ ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ព្រំដែន​ខាង​ខ្មែរ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកាបានអោយ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១​ មិថុនា នេះ នៅ​ក្បែរ​ច្រក​ទ្វារ មាន​បែ​ត្រី​ជនជាតិ​វៀតណាមចំនួន​២៥​បែ និង​មនុស្ស​ជាង​២០០​នាក់ ដែល​កំពុង​រង់ចាំ​អោយ​សមត្ថកិច្ច​វៀតណាម​បើក​ព្រំដែន ដើម្បី​អោយ​ពួក​គេ បាន​ត្រឡប់​ចូល​ទៅ​ស្រុក​កំណើត​វិញ​។ ចំណែក​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ​វិញ ក៏​មាន​បែ​ត្រី​ជនជាតិ​វៀតណាមចំនួន​១២២​បែ និង​មនុស្ស​ជាង​១០០០​នាក់​ដែរ ដែល​កំពុង​រង់ចាំ​ដូច​គ្នា​។

គេ​សង្កេត​ឃើញ​ថា បើ​ទោះបីជា​ភាគី​វៀតណាមបាន​យកសា​ឡង់​ធំ​ៗ​រាប់​សិប​គ្រឿង​មក​ដាក់​បិទ​ព្រំដែន​ក៏​ដោយ ប៉ុន្តែ​គេ​មិន​បាន​បិទ​ជិតឈឹង​ទាំងស្រុង​នោះ​ទេ ដោយ​បាន​បើក​​ចន្លោះ​សងខាង ដើម្បី​អោយ​កប៉ាល់​ដឹក​ទំនិញផ្សេង​ៗ រួម​ទាំង​​សាឡង់​ធំៗ​បូម​ខ្សាច់​របស់​ខ្មែរ អាច​ដឹក​ខ្សាច់​ចូល​ទៅ​លក់​ក្នុង​ដី​វៀតណាមបានជា​ធម្មតា​។

មន្ត្រីព្រំ​ដែន​និយាយថា សាឡង់ដឹកខ្សាច់ធំៗពេលបូមខ្សាច់ពេញហើយបានដឹកចូលទៅ​ប្រទេសវៀតណាម​ដោយរលូនអត់​មានរាំងស្ទះឡើយរបស់ក្រុមហ៊ុនខ្មែរ​មួយ​ដ៏​មានឥទ្ធិពល ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ