ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយទឹកភ្នែកស្វែងរកកូន ! កូនស្រីខឹងស្តីបន្ទោសមិនឲ្យលេង ឆាត និងដើរលេងជាមួយមិត្តភក្ដិចាកចេញពីផ្ទះបាត់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ខឹង​ឪពុក​ម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ ឆ្លៀតឱកាស​ឪពុក​ម្ដាយ​ប្រើ​ឲ្យ​ទៅ​រៀបចំ​អីវ៉ាន់​លក់ដូរ នៅ​មុខ​រោងចក្រ ស្រាប់តែ​លួច​ចាកចេញ​ទៅ​បាត់ ហើយ​ទៅ​នៅ​ចំ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​១៤ កុម្ភៈ​ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់​ខឹង​ឪពុក​ម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ ឆ្លៀតឱកាស​ឪពុក​ម្ដាយ​ប្រើ​ឲ្យ​ទៅ​រៀបចំ​អីវ៉ាន់​លក់ដូរ នៅ​មុខ​រោងចក្រ ស្រាប់តែ​លួច​ចាកចេញ​ទៅ​បាត់ ហើយ​ទៅ​នៅ​ចំ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​១៤ កុម្ភៈ​ថែម​ទៀត ។

ដោយ​ពុំ​ដឹង​ថា នាង​ទៅ​រស់នៅ​កន្លែង​ណា និង​នៅ​ជាមួយ​នរណា​នោះ​ទេ ចំណែក​ឪពុក​ម្ដាយ​បាន​ព្យាយាម​ខ​ល​ក៏​នាង​មិន​ឆ្លើយ មិន​និយាយ​រក ហើយ​ឆាត​ឆ្លើយ និង​មិន​ប្រាប់​ពី​កន្លែង​ដែល​នាង​ស្នាក់​នៅឡើយ ។

ទ​ង្វើ​របស់​នាង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ និង​សាច់ញាតិ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ អំពី​សុវត្ថិភាព​របស់​នាង ហើយ​ពួក​គាត់​ក៏​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិនឃើញ ឬ​ទទួល​បាន​ដំណឹង​ថា នាង​កំពុង​តែ​ស្ថិត​នៅ​ទីណា​ឡើយ ។ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤ ស្ត្រី​ជា​ម្ដាយ​រួម​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ត្រូវជា​ជីដូន​សាច់​ឆ្ងាយ​កាន់​រូបថត​កូនស្រី​រូប​នោះ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ដើម្បី​ផ្ដល់​ដំណឹង និង​បង្ហាញ​រូបថត​ដល់​អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ​ឲ្យ​បាន​ស្គាល់​នូវ​ភិនភាគ​កូនស្រី​គាត់ ហើយ​គាត់​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវរ​កកូន​គាត់​ផង ។

ស្ត្រី​រូប​នោះ​បាន​ប្រាប់​អាជ្ញាធរ​ថា គាត់​ឈ្មោះ ឆេ​ង ស្រី​ម៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ និង​ប្ដី​ឈ្នោះ​ពៅ កាក់ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​កូនស្រី​របស់​គាត់ ដែល​កំពុង​បាត់​ខ្លួន​ពី​ផ្ទះ​នោះ ឈ្មោះ ពៅ សុធា អាយុ​១៦​ឆ្នាំ សព្វថ្ងៃ​គ្រួសារ​របស់​គាត់​ស្នាក់​នៅ​ក្នុង​បុរី​ច័ន្ទ​សម្បត្តិ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​អូ ឃុំ​តា​អូ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។

គាត់​បាន​និយាយ​បន្ត​ទៀត​ថា កូនស្រី​គាត់​បាន​ចេញ​បាត់​ពី​ផ្ទះ​រយៈពេល​ជាង​១​ខែ​កន្លះ​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែ​កម្ភៈ ឆ្នាំ​២០២៤ មក​ម្ល៉េះ ព្រោះតែ​នាង​ខឹង​ពួក​គាត់​ដែល​ជា​ឪពុក​ម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ ។ ដោយ​កាល​វេលា​ម៉ោ​១១​ថ្ងៃ​ព្រឹក​ថ្ងៃ​នោះ ពួក​គាត់​បាន​ប្រើ​ឲ្យ​កូនស្រី​រូប​នោះ​ទៅ​រៀបចំ​អីវ៉ាន់​លក់ដូរ​មុន នៅ​មុខ​រោងចក្រ​កាត់ដេរ​មួយ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​លក់​ពេល​កម្មករ​ចេញពី​ធ្វើការ ហើយ​គាត់ និង​ប្ដី​នៅផ្ទះ​រង់ចាំ​ទៅ​តាម​ក្រោយ ។

អ្នក​ម្ដាយ​រូប​នេះ​បាន​និយាយ​រៀបរាប់​ទៀត​ថា លុះដល់​ម៉ោង​កម្មករ​ចេញពី​ធ្វើការ​ពួក​គាត់​បាន​ចេញពីផ្ទះ​ទៅ​ដល់​កន្លែង​លក់ ស្រាប់តែ​បាត់​មិនឃើញ​កូនស្រី ដោយ​មិនដឹង​ជា នាង​ទៅ​ទីណា​ឡើយ ហើយ​គាត់​ក៏​បាន​ខ​ល​រក ប៉ុន្តែ​ខ​ល​ចូល​ហើយ​កូនស្រី​មិន​និយាយ​រក​សោះ ។ ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ក៏​បាន​ទាក់ទង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​ទៀត ប៉ុន្តែ​កូនស្រី​នៅ​តែ​មិន​និយាយ​រក​ទៀត​ទើប​ឲ្យ​សាច់ញាតិ​ខាង​គាត់ និង​ប្ដី​ជួយ​ទាក់ទង ។ ពេល​នោះ​ក្រៅពី​រូប​គាត់ និង​ប្ដី ដែល​ជា​ឪពុក​ម្ដាយ​ខ​ល​ទៅ​នាង​និយាយ​រក​ទាំងអស់ តែ​ក៏​មិន​ប្រាប់​ពី​កន្លែង​ស្នាក់​នៅ និង​នៅ​ជាមួយ​នរណា​ដែរ ។

ស្ត្រី​ជា​ម្តាយ​ខាងលើ បាន​ប្រាប់​បន្ថែម​ទៀត​ថា សាច់ញាតិ​បាន​ព្យាយាម​លួងលោម​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ហើយ​រហូត​ដល់​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​រួច​៣​ថ្ងៃ ស្រាប់តែ​ទាក់ទង​នាង​លែង​បាន​រហូត​តែ​ម្ដង ពុំ​ដឹង​ថា​នាង​មានរឿង​អ្វី និង​សុខទុក្ខ​បែប​ណា​នោះ​ទេ ។

ដោយសារ​តែ​មាន​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ គាត់​បាន​នាំ​យក​រូបថត​កូនស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវរ​កកូន​គាត់​ផង ។

អ្នកស្រី​ឆេ​ង ស្រី​ម៉ា បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ខណៈ​ដែល​កូនស្រី​គាត់​រៀន​នៅ​សាលារៀន​មួយ​ក៏​ធ្លាប់​ចាកចេញ​បាត់​ពី​ផ្ទះ ព្រោះតែ​ខឹង​ការ​ស្ដីប្រដៅ​បែប​នេះ​ម្ដង​រួច​មក​ហើយ​ដែរ ។ ពេល​នោះ​នាង​បាន​ទៅ​តាម​មិត្តភក្ដិ​អូស​ទាញ​រយៈពេល​១​អាទិត្យ ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ក្រុម​គ្រួសារ​សាច់ញាតិ​ជួយ​ធ្វើការ​លួងលោម​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​បាន ដោយឡែក​លើក​ទី​២​នេះ ស្រាប់តែ​ទៅ​បាត់​តែ​ម្ដង ដោយ​ពុំ​ដឹង​ថា ទៅ​ដល់​ទីណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ