ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមា.ញ់​ក្រុម​ចោរលួច​ម៉ូតូតាម​ប្រព័ន្ធ​GPS ផ្អើល​តំបន់​រំសេវ ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ជនសង្ស័យ២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ សហការ​ជា​មួយ​នគរបាល​ខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​បានពី​ខេត្ត​ព្រះ​សីហ​នុ ប្រុង​យក​មក​លក់​នៅ​ភ្នំពេញ​។ ហេតុការណ៍តាម​ប្រមាញ់​ក្រុម​ចោរលួច​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀលថ្ងៃ​ទី​០២ ខែឧសភា…

រាជធានី​ភ្នំពេញ ​៖​ ជនសង្ស័យ២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ សហការ​ជា​មួយ​នគរបាល​ខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​បានពី​ខេត្ត​ព្រះ​សីហ​នុ ប្រុង​យក​មក​លក់​នៅ​ភ្នំពេញ​។

ហេតុការណ៍តាម​ប្រមាញ់​ក្រុម​ចោរលួច​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀលថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤​ ​នៅមុខ​កុងស៊ីបញ្ចាំ​មួយ​កន្លែង​​ក្នុងតំបន់​ឃ្លាំង​រំសេវ ផ្លូវ​លេខ ២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​រូប​នោះ ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១KB-០២៣៧​មួយ​គ្រឿង ដែល​សមត្ថកិច្ច​អះអាង​ថា ជា​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យលួច​បាន​ ។

​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ជនសង្ស័យទាំង​២​នាក់បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ១​គ្រឿង​តាំងពី​ខេត្ត​ព្រះ​សីហ​នុ ហើយជិះមក​ភ្នំពេញ​ គោលបំណង​យក​មក​លក់​ឬ​បញ្ចាំនៅ​ឃ្លាំង​រំសេវ ។​ តាម​
រយ​ប្រព័ន្ធ GPS ជន​រង​គ្រោះ​​ក៏បាន​តាម​មក​ភ្នំពេញ​ ហើយ​ប្តឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ អោយ​ជួយ​អន្តរាគមន៍ និង​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​បាន ២​នាក់ ខ​ណៈ​ពេល​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ យក​មក​លក់​ឬ​បញ្ចាំ​នៅ​កុងស៊ី ។​

នៅ​ក្នុង​ហេតុការណ៍​ខាងលើ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​ បន្ទាប់​ពី​ឃាត់ខ្លួន នគរបាល​​ក៏បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សួរនាំ រួច​បញ្ជូន​បន្ត​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ