ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងទម្លាក់បន្លែខ្លាំងៗ ភាគីអ្នករកស៊ីដឹកបន្លែ២​ក្រុមផ្ទុះហិ.ង្សាផ្អើលក្រោយវិទ្យាល័យទួលស្វាយព្រៃ

2 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងទម្លាក់បន្លែខ្លាំងៗ ភាគីអ្នករកស៊ីដឹកបន្លែ២ក្រុម បានបង្កជាហិ.ង្សា

​រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងទម្លាក់បន្លែខ្លាំងៗ ភាគីអ្នករកស៊ីដឹកបន្លែ២ក្រុម បានបង្កជាហិង្សាវាយគ្នា បណ្ដាលឱ្យមានអ្នករងរបួសបែកក្បាលមាត់ហូរឈាម២នាក់ បង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ២៥៣កែងផ្លូវ២០៦ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ភាគីរងគ្រោះ២នាក់មិនបានឱ្យស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាម្នាក់រងរបួសបែកក្បាលហូរឈាម និងម្នាក់ទៀតរងរបួសបែកមាត់ និងហើមមុខ ចំនែកភាគីខាងបង្កវិញ រត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុករថយន្ត២គ្រឿងនៅកន្លែងកើតហេតុ មួយគ្រឿងម៉ាក សាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z 0191 និងមួយគ្រឿងទៀតម៉ាក សាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AA 4741 តែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសជាជនរងគ្រោះ២​នាក់​ បាន​បើក​​រថយន្តសាំងយ៉ុងមួយគ្រឿងមានដឹកផ្លែល្ហុងចេញពីស្អាងកោះធំ មកទម្លាក់ឱ្យម៉ូយនៅម្ដុំកន្លែងកើតហេតុ ក្រោយវិទ្យាល័យទួលស្វាយព្រៃ លុះមកដល់ទីតាំង អ្នកទាំង២ក៏បានទ​ម្លាក់​បន្លែចុះពីលើរថយន្តខ្លាំងៗព្រោះប្រញាប់ត្រឡប់ទៅវិញ ក៏ស្រាប់តែមានភាគីម្ខាងទៀត ដែលជាអ្នកស្គាល់គ្នា ហើយជាម៉ូយបន្លែ បានបើករថយន្តសាំងយ៉ុង២គ្រឿង រួមទាំងបក្ខពួកប្រហែល១០នាក់ បានបើករថយន្ត​មកកាក់ពីមុខ ហើយនាំគ្នីគ្នាចុះពីលើរថយន្តប្រដាប់ដោយម៉ាឡេត បានវាយសំពង អ្នកទាំង២​បណ្ដាលឱ្យម្នាក់ រងការខូចខាតបែកក្បាលហូរឈាមស្រោចខ្លួន និងម្នាក់ទៀត រងរបួសហើមមុខនិងបែកមាត់រួចហើយ ក៏នាំគ្នាបើករថយន្តគេចចេញ តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ បានធ្វើការអន្តរាគមន៍ ធ្វើការឱ្យក្រុមគ្នីគ្នាដែលមានបក្ខពួកប្រហែល១០នាក់ បាននាំគ្នារត់គេចខ្លួនដល់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ដោយឡែកប្រភពផ្សេងទៀត បានឱ្យដឹងថា ភាគីរងគ្រោះទាំង២នាក់ តែងតែបើករថយន្តដឹកបន្លែមក​ទម្លាក់​នៅ​ទីនេះជាញយដងហើយ មិនប្រាប់អ្នកទទួលទិញនោះទេ ដោយធ្វើឱ្យគេរង់ចាំបន្លែយកឱ្យម៉ូយបន្ត ទើបថ្ងៃនេះបន្តរឿងដដែលៗពេក ភាគីម្ខាងទៀតលើកបក្ខពួកមកវាយតែម្ដង ។

ពាក់ព័ន្ធករណីខាងលើ​នេះដែរ សមត្ថកិច្ចបាននាំគ្នាជនរងគ្រោះទាំង២នាក់ រួមទាំងរថយន្តរបស់​ជន​បង្ក​យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីដាក់ពាក្យបណ្ដឹង ឱ្យសមត្ថ​កិច្ចចាត់ការតាមនីតិវិធី៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ