ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ចក្រ​សហគ្រាស​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ត្រូវ​ការ​កម្លាំង​ពលកម្ម​ជិត​២​ម៉ឺន​នាក់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ លោក ចឹក បូ​រិ​ន បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក កាលពី​ថ្ងៃ​ទី​៥ ខែមករា…

ខេត្តកំពង់ស្ពឺ​ ៖ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ លោក ចឹក បូ​រិ​ន បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ ថា​​ តម្រូវ​ការ​កម្លាំង​ពលកម្ម​នៅ​ស​ប្តា​ហ៍​ទី​១ ឆ្នាំ​២០២៦ ក្នុង​ខេត្តកំពង់ស្ពឺ ត​ស់បង​ប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេសថៃ និង​បងប្អូន​ជនភៀសសឹក នៅ​ខេត្ត​តាម​ព្រំ​ដែន មិន​ទាន់​មានការ​ងារ​ធ្វើ ហើយ​មាន​បំណង​ចង់​ធ្វើ​ការងារ​នៅ​តាម រោងចក្រ កាត់ដេរ​សម្លៀក​​បំពាក់ ដេរ​ស្បែកជើង ផលិត​កាបូប និង​ផលិតផល​ធ្វើ​ដំណើរ និង​សហគ្រាស ដទៃ​ផ្សេង​ទៀត ក្នុង​ខេត្តកំពង់ស្ពឺ អាច​ទំនាក់ទំនង​មក​ទៅ​លេខ​១២៩៧ ឬ​ទំនាក់ទំនង​មក​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​បាន តាម​រយៈ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ខាងក្រោម​នេះ​។

លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ទៀតថា​​ ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស ចំនួន​៩១​កន្លែង កំពុង​ជ្រើសរើស​បងប្អូន​ប្រជាពលរដ្ឋ​ចូល​បំពេញការងារ និង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​១៩,០២៣​នាក់​។

ចំពោះ​ប្រាក់​ឈ្នួល​ទទួល​បាន​ទៅ​តាម​ម៉ោង​ការងារ​ជាក់ស្តែង ករណី​បងប្អូន​ធ្វើ​ការងារ​បន្ថែម​ម៉ោង ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី​៣០០​ដុល្លារ​ឡើង​ទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ