ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ភូមិ​ភ័យ​បះសក់​ ពេលឃើញ​រន្ទះបា.ញ់​ដី​​បែក​ខ្ចាយ​ក្លាយជា​រណ្ដៅ​​​

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ខណៈ​គ្រាប់​ភ្លៀង​បាន​ថមថយ​បន្តិច ស្រាប់តែ​គ្រាប់​រន្ទះ​បាន​បាញ់​កក្រើក​លើ​ដី​យ៉ាង​សាហាវ​ដូច​ពាក្យ​គេ​និយាយ​ថា «​លាន់​ដូច​រន្ទះបាញ់​» ដែល​អ្នក​ភូមិ​បានឃើញ​ផ្ទាល់​ភ្នែក នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១៥ ឧសភា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​២  សង្កាត់​ទូល​តា​ឯក …

ខេត្តបាត់ដំបង​ ៖ ខណៈ​គ្រាប់​ភ្លៀង​បាន​ថមថយ​បន្តិច ស្រាប់តែ​គ្រាប់​រន្ទះ​បាន​បាញ់​កក្រើក​លើ​ដី​យ៉ាង​សាហាវ​ដូច​ពាក្យ​គេ​និយាយ​ថា «​លាន់​ដូច​រន្ទះបាញ់​» ដែល​អ្នក​ភូមិ​បានឃើញ​ផ្ទាល់​ភ្នែក នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១៥ ឧសភា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​២  សង្កាត់​ទូល​តា​ឯក  ក្រុង​បាត់ដំបង តែ​សំណាងល្អ​ពុំ​គ្រោះថ្នាក់​មនុស្ស​នៅ​ក្បែរ​នោះ​ទេ ​។

​សាក្សី​បានឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា មេឃ​កំពុង​រលឹម​តិច​ៗ ស្រាប់តែ​លាន់​សម្លេង​ផ្ទុះ​ស្ទើរ​បែក
​ក្រដាសត្រចៀក ជាមួយនឹង​ដុំ​ភ្លើង​ផ្ទុះ​នៅ​លើ​ដី ដែល​ម្ចាស់​ទុក​ចោល​មួយ​កន្លែង​ ។ ​សាក្សី​ក៏​ដូច​អ្នក​ភូមី​ដទៃ​ទៀត​បាន​ប្រាប់​ថា ដំបូង​ស្មាន​តែ​ផ្ទុះ​គ្រាប់ តែ​ដល់​ពេល​ទៅ​ពិនិត្យ​កន្លែង​ផ្ទុះទើប​ដឹង​ថា «​រន្ទះបាញ់​» ព្រោះ​មិនឃើញ​មាន​បំណែក​គ្រាប់ ឬ​សំណាក​សេសសល់​នៅ​ក្បែរ​រណ្ដៅ​ឡើយ​ ។

​រណ្ដៅ​ដី​ដែល​ត្រូវ​រន្ទះបាញ់​នោះ​ មាន​ទំហំ​មុខកាត់​ប្រហែល​កន្លះ​ម៉ែត្រ ហើយ​ជ្រៅ​គួរសម មើលទៅ​
ស្រ​ដៀង​នឹង​រណ្ដៅ​គ្រាប់​មីន ឬ​រណ្ដៅ​គ្រាប់​ផ្លោង​ដែរ ​។​ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង ថែម​ទាំង​បាន​ខ្យល់ និង​ផ្គរ​រន្ទះបាញ់​កងរំពង​គួរ​ឲ្យ​ខ្លាច​ ។  នៅ​ក្នុង​ក្រុង​ទឹកភ្លៀង​បាន​ជន​លិច​ដងផ្លូវ​ជា​ច្រើន​ខ្សែរ តែ​វា​បាន​ស្រក​ចុះ​វិញ​ភ្លាម​ៗ​នា​ប៉ុន្មាន​ម៉ោង​ក្រោយ​ភ្លៀង​រាំង​។

ដំណាល​ៗ​គ្នា​នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ក៏​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះបាញ់​យ៉ាង​ខ្លាំង រហូត​មាន​ងាប់​សត្វ​គោ របួស​មនុស្ស និង​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​៕ ​

អត្ថបទសរសេរ ដោយ