ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ​កំពុង​​សិក្សា​មើល​ការ​ចាក់​ច្រាំង​ទន្លេ​នៅ​មាន​ជ័យ​ តើ​ប៉ះពាល់​ដែរ​ឬទេ​​?

2 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រុមការងារ​នៃ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ ដឹកនាំ​ដោយឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ក្រុមការងារ​រដ្ឋបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក…

ខេត្តកំពង់ចាម​ ៖ ក្រុមការងារ​នៃ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ ដឹកនាំ​ដោយឯកឧត្តម អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ក្រុមការងារ​រដ្ឋបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក ស្រី សុ​ភ័ក្ត្រ អភិបាលរង​ខេត្ត បាន​ចុះ​ពិនិត្យ​អំពី​ស្ថានភាពករណី​ចាក់​ថ្ម​ច្រាំង​ទន្លេ នៅ​ចំណុច​ភូមិ​ជ័យ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ដោយ​មាន drone បើក​កាត់​លើ​ផ្ទៃ​ទឹកទន្លេ ​ដើម្បី​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស ​ចង់​ដឹង​ការ​ចាក់​ថ្ម​ចូល​ទន្លេ​នេះ​ មាន​ផល​ប៉ះពាល់​កម្រិត​ណា​ ឬ​ប្រយោជន៍​ទប់​ច្រាំង​ទន្លេ​កុំ​ឲ្យ​បាក ។ ជាមួយ​នោះ ​គេ​មាន​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​បំពេញការងារ​នេះ​ផង​
ដែរ​។

លោក​ដឹប ប៊ុ​ន​ហុង មេឃុំ​មាន​ជ័យ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ នៅព្រឹក​ថ្ងៃ​ទី​២ ឧសភា ថា ចំពោះ​ទីតាំង​ច្រាំង​ទន្លេ​ដែល​គេ​ចាក់​ថ្ម​ចូល​ទៅ​ក្នុង​ទន្លេ​ចំណុច​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភ្នំពេញ​ ដែល​មានស្រុក​កំណើត​នៅ​ទី​នេះ​។ បាន​ទិញ​ដី​មក​ចាក់​ទប់​ច្រាំង​ទន្លេ​ប្រយោជន៍​ការពារ​កុំ​ឲ្យ​បាក់​ចំពោះ​សកម្មភាព​នេះ​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​។​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នាំ​គ្នា​អបអរសាទរ ដោយ​នឹង​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​នេះ​បាន​រឹង​មាំ​ជាង​មុន​ជៀសវាង​ការ​យាយី​បាក់​ច្រាំង​ដោយ​ប្រការ​ណាមួយ ហើយ​ម្ចាស់​ក៏​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា ករណី​ចាក់​ថ្ម​ច្រាំង​ទន្លេ នៅ​ទីតាំង​ខាងលើ កាលពី​រសៀល​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​២០២៤ លោក ស្រី សុ​ភ័ក្ត្រ អភិបាលរង​ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យឃើញ​ថា ការ​ចាក់​ថ្ម​ច្រាំង​ទន្លេ​នេះ មាន​ប្រវែង​បណ្តោយ​ច្រាំង ១៦៥​ម៉ែត្រ ជម្រាល​ច្រាំង ១០​ម៉ែត្រ និង ១៦​ម៉ែត្រ ដែល​ផ្នែក​ខាងក្រោម​ចាក់​ថ្ម ទប់​ជម្រាល​លយ​ចូល​ក្នុង​ទឹក​ ។

សំណង់​នេះ​ដែរ ធ្វើ​ឡើង​ពុំ​បាន​សុំ​ច្បាប់​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​បាន​សុំ​ផ្ទាល់មាត់​ត្រឹម​លោក​មេឃុំ​មាន​ជ័យ សំណង់​ត្រូវ​បាន​ចាប់ផ្តើម​ម្តង​បន្តិច​ៗ រហូត​ដល់​ចប់​សកម្មភាព​ទាំងស្រុង​នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ​។ រីឯ​ម្ចាស់​ទីតាំង បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ចាក់​ថ្ម​នេះ គឺ​ដើម្បី​ការពារ​ទប់​ច្រាំង​ទន្លេ​កុំ​ឲ្យ​បាក់​បន្ត​ទៀត​។

យ៉ាងនោះ​ក្តី ជា​វិធានការ​រដ្ឋបាល គឺ​ក្រុមការងារ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​បន្ត​ទៀត និង​រង់ចាំ​លទ្ធផល​នៃ​ការ​ចុះ​សិក្សា វាយតម្លៃ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម អំពី​លក្ខណៈ​បច្ចេកទេស និង​ផលប៉ះពាល់​។

ឯកឧត្តម ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គ​នាយ​កិច្ចការ​បច្ចេកទេសនៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឱ្យ​ដឹង​ក្នុង​ពេល​ចុះ​បំពេញការងារ​ដោយ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១​ឧសភា​ថា ករណី​ចាក់​ថ្ម​ទប់​ច្រាំង​ទន្លេ​នេះ ក្រុមការងារ​របស់​លោក ធ្វើការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​របាយការណ៍​លម្អិត​ដាក់​ជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ដូច​ជា​រដ្ឋបាល​ខេត្តកំពង់ចាម ជូន​ជ្រាប អំពី​ស្ថានភាព​ពិតប្រាកដ​នៅ​តំបន់​នេះ ។

ឯកឧត្តម ឈុ​ន ពុទ្ធា​រិ​ទ្ធ បាន​បន្ត​ថា ក្រុមការងារ​បច្ចេកទេស​និង​ធ្វើការ​ប្រៀបធៀប ពី​ស្ថានភាព​បច្ចុប្បន្ន និង​ឆ្នាំ​មុន​ៗ អំពី​ការ​បាក់​ច្រាំង​ទន្លេ​នៅ​តំបន់​នេះ​ផង​ដែរ ដើម្បី​ចូលរួម​ផ្នែក​បច្ចេកទេស ធ្វើ​ឱ្យ​ទន្លេ​មាន​របប​ទឹក ចរន្តទឹក ជល​សាស្ត្រ ហើយ​និង​ជលវិទ្យា សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ ឱ្យ​មាន​លំហូរ​តាម​បែប​ធម្មជាតិ​របស់​វា ចៀសវាង​ការ​ចាក់​ថ្ម​ទប់​ច្រាំង​ទន្លេ ដោយ​ខ្វះ​បច្ចេកទេស ធ្វើ​ឱ្យ​មានការ​បាក់​ច្រាំង​ទន្លេ​បន្ត​ទៅ​ទៀត ដែល​ប៉ះពាល់​ដល់​ផល​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​បាត់បង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ ។

សូម​បញ្ជាក់​ថា​ ករណី​ចាក់​ថ្ម​ចូល​ទន្លេ​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ដោយ​ឧកញ៉ា ទន់ ឆៃ​អ៊ា​ង រស់នៅ​ភ្នំពេញ បាន​ចាក់​ថ្ម​ចូល​ទន្លេ​មាន​ទទឹង​៥២​ម៉ែត្រ​និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ នា​ពេល​កន្លង​ទៅ​។​ហើយ​ត្រូវ​បាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ជា​បន្តបន្ទាប់​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​នេះ​បាន​កាយ​ថ្ម​ចេញ​វិញ តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​កិច្ចការ​នេះ​ត្រូវ​បញ្ចប់​។​តែ​សំណុំរឿង​ឧកញ៉ា​ម្នាក់​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការខេត្ត​កំពង់ចាម​នៅឡើយ​….​។​

អត្ថបទសរសេរ ដោយ