ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barca ត្រៀម​ប្តឹង​កាសែត​មួយជុំវិញ​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់ Messi

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​កាសែត​អេ​ស្ប៉ា​ញ El Mundo បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​ដែល Lionel Messi…

អេ​ស្ប៉ា​ញ ៖ ក្លិប Barcelona បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​កាសែត​អេ​ស្ប៉ា​ញ El Mundo បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​ដែល Lionel Messi ទទួល​បាន​ពី​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ​។ រំលឹកថា ៖ ញ៉ាក់សាច់​! ពេលដឹង​ប្រាក់​ដ៏មហា​សាល Messi ទទួល​បាន​ពី​​កុងត្រា​​ចុង​ក្រោយ​ជាមួយ Barca

យោង​តាម​ប្រភព​ពី​ការ​សែត El Mundo បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​របស់ Messi ពោល​គឺ​ចាប់​តាំង​ខែវីច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ មាន​តម្លៃ​ប្រមាណ ៥៥៥,២៣៧,៦១៩​លាន​អឺ​រ៉ូ ដែល​ស្មើនឹង​៦៧៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ មាន​ន័យ​ថា​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៣​ឆ្នាំ​រូប​នេះ អាច​រកបាន​ប្រមាណ​១៦៨​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល​។

សេចក្តីថ្លែងការណ៍​របស់​ក្លិប Barcelona ដែល​ចេញ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា ពួក​គេ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចេញផ្សាយ​របស់​កាសែត El Mundo ហើយ​សូម​បដិសេធ​រាល់​ការ​ទទួលខុសត្រូវ​លើ​ឯកសារ​មួយ​នេះ​។ ហើយនឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​កាសែត​ខាងលើ ចំពោះ​ការ​ខូចខាត​ណាមួយ​ដែល​អាច​កើតមានដោយសារ​​លទ្ធផល​នៃ​ការ​ចេញផ្សាយ​មួយ​នេះ​៕ (​ដកស្រង់​ចេញពី BBC)