ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាក់សាច់​! ពេលដឹង​ប្រាក់​ដ៏មហា​សាល Messi ទទួល​បាន​ពី​​កុងត្រា​​ចុង​ក្រោយ​ជាមួយ Barca

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ពី​កាសែត El Mundo របស់​អេ​ស្ប៉ា​ញ​បាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​ដែល Lionel Messi ទទួល​បាន​ពី​កិច្ចសន្យា​ចុង​ក្រោយ​ជាមួយ Barcelona…

អេ​ស្ប៉ា​ញ ៖ យោង​តាម​របាយការណ៍​ពី​កាសែត El Mundo របស់​អេ​ស្ប៉ា​ញ​បាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​ដែល Lionel Messi ទទួល​បាន​ពី​កិច្ចសន្យា​ចុង​ក្រោយ​ជាមួយ Barcelona ក្នុង​រយៈពេល​៤​រដូវ​កាល ពោល​គឺ​ចាប់តាំងពី​ឆ្នាំ ២០១៧ រហូត​ដល់​ពេល​កុងត្រា​ដែល​នឹង​ផុតកំណត់​នា​ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ នឹង​មាន​ចំនួន​៥៥៥,២៣៧,៦១៩ លាន​អឺ​រ៉ូ ស្មើនឹង​ប្រមាណ​៦៧៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៣​ឆ្នាំ​រូប​នេះ រក​ប្រាក់​ចំណូល​បាន​១៦៨​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល​នៅ Barcelona ចាប់តាំងពី​រូបគេ​បន្ត​កិច្ចសន្យា​ចុង​ក្រោយ​ជាមួយ​ក្លិប​នេះ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ក្លិប​ចាស់​គឺ​លោក Josep Maria Bartomeu​។ ក្នុង​នោះ​ដ៏​រួម​បញ្ចូល​ទាំង​ប្រាក់​រង្វាន់​ប្រមាណ​២៣៤​លាន​ដុល្លារ​ផ្សេង​ទៀត ដែល​ក្លិប​ផ្តល់​ជូន​សម្រាប់​ភាព​ស្មោះត្រង់ និង​ការ​រួមចំណែក​ដ៏​ធំធេង​របស់​គេ​លើ​ភាព​ជោគជ័យ​កន្លង​មក​។

វិបត្តិ​កូ​វី​ដ​១៩​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា Messi បាន​ខាត់​បង់ប្រាក់​ចំណូល​មួយ​ចំនួន​ចូល​ទៅ​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ប្រាក់ខែ​កីឡាករ​ក្នុង​ក្រុម Barcelona ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​របស់​ក្លិប​៕ (​ដកស្រង់​ចេញពី CBS Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ