ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ សម្ពោធ​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍ «ភូមិ​អាជីវករ​ឆ្លាត ​៧១៨» ដើម្បី​អបអរសាទរ​មួយទស​វត្ស​រ៍នៃ​ការ​លះបង់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ធនាគារ ព្រី​ន​ស៍ មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍ “​ភូមិ​អាជីវករ​ឆ្លាត ៧១៨” នា​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ​ ៖ ធនាគារ ព្រី​ន​ស៍ មាន​មោទកភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍ “​ភូមិ​អាជីវករ​ឆ្លាត ៧១៨” នា​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅ Connexion កោះ​ពេជ្រ​ ។ ព្រឹត្តិការណ៍​រស់​រវើក​រយៈពេល​ពីរ​ថ្ងៃនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ១០ នៃ​ការ​បង្កើត និង​ដំណើរការ​របស់​ធនាគារ ព្រី​ន​ស៍ ​។

ព្រឹត្តិការណ៍​នេះ​រួម​មាន​ពិធី​សម្ពោធ និង​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស ដែល​រៀបចំ​ឡើង​សម្រាប់​ដៃគូ អ្នក​ឧបត្ថម្ភ និង​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ “​មួយ​ទស​វត្ស​រ៍នៃ​ការ​លះបង់​”​ ។ ជា​កម្មវិធី​បង្ហាញ​នៃ​ការ​សម្ដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា សម្រាប់​ការ​ជឿជាក់ និង​ការ​គាំទ្រ​រយៈពេល ១០ ឆ្នាំ​កន្លង​មក ចំពោះ​ធនាគារ​ ។

ចាប់តាំងពី​ការ​បង្កើត ធនាគារ ព្រី​ន​ស៍ បាន​អភិវឌ្ឍ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តូច​មួយ ទៅ​ជា​ធនាគារ​ដែល​កំពុង​ឈានមុខ​គេ​នៅ​កម្ពុជា​ ។ ក្នុង​រយៈពេល ១០ ឆ្នាំ​នេះ ធនាគារ​បាន​ពង្រីក​បណ្តាញ​សាខា ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទំនើប ដើម្បី​គាំទ្រ​អាជីវកម្ម​ខ្នាត​តូច​រាប់​ពាន់​កន្លែង និង​ធ្វើ​ឱ្យ​ប្រជាជន​ទូ​ទាំង​ប្រទេស​អាច​ចូល​ដំណើរការ​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល ​។ ដោយ​មាន​យុទ្ធសាស្ត្រ​ដឹកនាំ​ផ្អែក​លើ​ជំនឿ​លើ​អានុភាព​នៃ​សហគមន៍ និង​ក្រោម​ពាក្យស្លោក «យើង​ប្រឹងប្រែង​ដើម្បី​អ្នក​» ធនាគារ ព្រី​ន​ស៍ បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អតិថិជន​គ្រប់​កម្រិត​យ៉ាង​មាន​ថេរភាព ​។

“​ភូមិ​អាជីវករ​ឆ្លាត ៧១៨” ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​សហគមន៍ ​។ ដោយ​មានការ​ចូលរួម​ពី​អាជីវករ​ក្នុងស្រុក​ជាង ១០០ កន្លែង ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឱ្យ Connexion ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីតាំង​កម្សាន្ត​រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី ១៩ ដល់ ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់ ១០ យប់ ​។

អ្នកចូលរួម​អាច​រីករាយ​ជាមួយ​ផលិតផល​ក្នុងស្រុក​នានា និង​ទូទាត់​ប្រាក់​ដោយ​រលូន​តាម​រយៈ PRINCE KHQR​ ។ ការ​ចូលរួម​គឺ​ឥត​គិតថ្លៃ ហើយ​ភ្ញៀវ​ចូលរួម​ចំនួន ១,០០០ នាក់​ដំបូង​នឹង​ទទួល​បាន​ប័ណ្ណ​ទិញ​អាហារ​ដោយ​ឥត​គិតថ្លៃ ​។ ជា​ពិសេស អ្នកចូលរួម​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​សេវាកម្ម​ជិះ​តុ​កតុក និង​តាក់ស៊ី​របស់ TADA រហូត​ដល់ ៥០% (​លក្ខខណ្ឌ​ត្រូវ​បាន​អនុវត្ត​)​ ។

កម្មវិធី​កម្សាន្ត​មាន​ភាព​សម្បូរ​បែប ដូច​ជា ​៖ ការ​សម្តែង​ដោយ​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា រ៉ា​ប៊ី និង ទេព ពិសិដ្ឋ ការ​រាំ K-pop ពិសេស​ពី​ក្រុម​រាំ Arrow Plas, កន្លែង​លេង​សម្រាប់​កុមារ​, ពិសារ​ស្រា​បៀរ​ដោយ​ឥត​គិតថ្លៃ​ពី Botanico Craft Beer Garden, កាហ្វេ និង​កា​រ៉េ​ម ចែក​ជូន​ពិសារ​ដោយ​ឥត​គិតថ្លៃ រយៈពេល ២ ថ្ងៃ​ពេញ​ ។

ការ​ចាក់​បញ្ចាំង​រឿង​ដ៏​ពិសេស គឺ​ភាពយន្ត​ខ្នាត​ខ្លី “​រឿងរ៉ាវ​របស់​យើង​” ដែល​ផលិត​ដោយ​ធនាគារ ព្រី​ន​ស៍ បង្ហាញ​អំពី​សាច់​រឿង​របស់​អ្នក​ម្ដាយ​ម្នាក់​ដែល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ស្វែងរក​កូនប្រុស​បន្ទាប់​ពី​ការ​ចាកចេញ​ទៅ​ជា​យូរ​ឆ្នាំ​ ។ ភាគ​ទី ១ និង​ភាគ​ទី ២ បាន​ចេញផ្សាយ​រួច​ហើយ​លើ​បណ្ដាញ​សង្គម និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ ។

កម្មវិធី​ក៏​រួម​មាន​ជំនួប​ជាមួយ​តួអង្គ​សម្តែង​ដោយ​ផ្ទាល់ និង​ការ​សម្តែង​ផ្ទាល់​ពី​តារាចម្រៀង Glomyy Vincent ដែល​ជា​អ្នក​ច្រៀង​បទ​ចម្រៀង​ក្នុង​រឿង​នេះ​ផង​ដែរ​ ។ ភ្ញៀវ​ក៏​អាច​ចូលរួម​លេង​ហ្គេ​ម​ស្វែងរក​កំណប់ ដោយ​មាន​រង្វាន់​ជាង ២០០ រង្វាន់​សម្រាប់​អ្នក​ឈ្នះ​ ។

ក្នុង​ឱកាស​គម្រប់​ខួប ១០ ឆ្នាំ​នេះ ធនាគារ ព្រី​ន​ស៍ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​លើ​អតីតកាល​នៃ​ការ​ប្រកួតប្រជែង​និង​ការ​លះបង់​ទេ ប៉ុន្តែ​វា​ជា​និមិត្តសញ្ញា​នៃ​ការ​សន្យា​ថ្មី ក្នុង​ការ​ចូលរួម​រីក​ចម្រើន​ជាមួយ​សហគមន៍​កម្ពុជា ដើម្បី​បង្កើត​ឱកាស និង​ជួយ​អភិវឌ្ឍ​ប្រជាជន និង​អាជីវកម្ម​ក្នុងស្រុក​ឱ្យ​កាន់តែ​រីក​ចម្រើន​ ។

ត​ស់ ! ​មក​ចូលរួម​អបអរសាទរ​ជាមួយ​ពួក​យើង ជួប​គ្នា​នៅ Connexion កោះ​ពេជ្រ​ ៕ អត្ថបទសហការ