ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំរុញ​វិស័យ​អចលនទ្រព្យ​ ! កិច្ចសហការ​ថ្មី​របស់​ធនាគារ ជីប ម៉ុង ផ្តល់​កម្ចី​ទិញ​ផ្ទះ​ងាយស្រួលដល់អតិថិជន​បុរី ឡាក់​ឃី វ័ន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ធនាគារ ជីប ម៉ុង និង​បុរី ឡាក់​ឃី វ័ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ហិរញ្ញប្បទាន​គេហដ្ឋាន​នា​រសៀល​ថ្ងៃ​ទី ១៥…

រាជធានីភ្នំពេញ​ ៖ ធនាគារ ជីប ម៉ុង និង​បុរី ឡាក់​ឃី វ័ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ហិរញ្ញប្បទាន​គេហដ្ឋាន​នា​រសៀល​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ជីប ម៉ុង ក្នុង​អគារ ជីប ម៉ុង ថៅ​វើ​រ ក្រោម​វត្ត​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី អ្នកឧកញ៉ា លាង ម៉េ​ង អគ្គនាយក ធនាគារ ជីប ម៉ុង និង​លោក លី លឹ​ម​អាង អគ្គនាយក បុរី ឡាក់​ឃី វ័ន និង​ភ្ញៀវ​ក​ត្តិ​យស​ដែល​ជា​អតិថិជន​នៃ​បុរី​ឡាក់​ឃី វ័ន ។

កិច្ចសហការ​រវាង​ធនាគារ ជីប ម៉ុង និង​បុរី ឡាក់​ឃី វ័ន ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោលបំណង​ជួយ​ដល់​អតិថិជន​របស់​បុរី ឡាក់​ឃី វ័ន ទាំង​ចាស់ ទាំង​ថ្មី សម្រេច​នូវ​ក្តី​ស្រមៃ​ក្នុង​ការ​មាន​គេហដ្ឋាន​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ជាមួយ​ការ​ផ្តល់​ជូន​នូវ​ឥណទាន​គេហដ្ឋាន​ដែល​ងាយស្រួល និងបត់បែន​ពី​ធនាគារ ជីប​ម៉ុង ​។

យោង​តាម​ប្រសាសន៍​របស់​អគ្គនាយក​ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េ​ង “​ខ្ញុំ​ជឿជាក់​ថា កិច្ចសហការ​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ជីប ម៉ុង ដើម្បី​ជួយ​អភិវឌ្ឍ ក៏​ដូច​ជា​ចូលរួម​ចំណែក​ធ្វើ​ជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ស្រប​ទៅ​នឹង​បេសកកម្ម​របស់​ធនាគារ ជីប ម៉ុង ក្នុង​ការ​ជួយ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​គេហដ្ឋាន​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ​។

ជាមួយ​គ្នា​នេះ​ដែរ លោក លី លឹ​ម​អាង អគ្គនាយក បុរី ឡាក់​ឃី វ័ន ក៏​បាន​មាន​ប្រសា​ន៏​ថា “​ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ ជីប ម៉ុង គឺជា​ការ​រួមចំណែក​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ តាម​រយៈ​កិច្ចសហការ​នេះ អតិថិជន​នឹង​អាច​ទទួល​បាន​ឥណទាន​ក្នុង​អត្រា​ការ​ប្រាក់​ត្រឹមតែ ៩% ក្នុង​មួយ​ឆ្នាំ និង​រយៈពេល​កម្ចី​រហូត​ដល់ ២០​ឆ្នាំ​។ វា​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​សម្រាប់​អតិថិជន​ទិញ​ផ្ទះ​លើក​ដំបូង ក៏​ដូច​ជា​អ្នក​វិនិយោគ​ផង​ដែរ​ ។​“

គួរ​បញ្ជាក់​ផង​ដែរ​ថា ធនាគារ ជីប ម៉ុង បាន​បន្ត​គាំទ្រ​ដល់​ស្ថាប័ន និង​ក្រុមហ៊ុន នៅ​វិស័យ​ផ្សេង​ៗ​គ្នា​បន្តបន្ទាប់ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពុក​ម៉ែ​បងប្អូន​អតិថិជន ព្រមទាំង​ដៃគូ​អាជីវកម្ម ឱ្យ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដែល​ងាយស្រួល សុវត្ថិភាព​ខ្ពស់ ក្រោម​ការ​ប្រឹក្សា​ដែល​ត្រឹមត្រូវ​និង​ផ្តល់​ភាព​ចំណេញ​ទៅ​កាន់​អតិថិជន​ ៕ អត្ថបទសហការ