
ធនាគារជាតិនៃកម្ពុជា និងក្រសួងទេសចរណ៍ ជំរុញវិស័យទេសចរណ៍តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និងបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ។
ក្នុងជំនួបដែលមានការចូលរួមពីតំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធនេះ លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការប្រមូលនិងចង.ក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួមសហការនិងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍នាពេលកន្លងមកក្រោមដំបូលសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរក្នុងស្រុក ។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកសរសើរពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួលដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ