ខេត្តព្រះសីហនុ ៖ ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម (CSR) របស់កំពង់ដេវ៉ា រីហ្សត បានចាប់ផ្តើមយុទ្ធនាការសុខភាព អនាម័យ និងភាពស្អាតក្នុងសហគមន៍ ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅកណ្តាលសហគមន៍ភូមិអុង ខេត្តព្រះសីហនុ ។
គម្រោងសំខាន់នេះមានគោលបំណងស្របតាមគោលដៅស្នូលរបស់កំពង់ដេវ៉ា រីហ្សត គឺលើកកម្ពស់សហគមន៍ជិតខាងតាមរយៈសកម្មភាពជាក់ស្តែង ពោរពេញដោយមេត្តាករុណា និងចីរភាព ។ នៅចំណុចស្នូលនៃកម្មវិធីនេះ គឺជាការប្តេជ្ញាចិត្តរបស់ក្រុមការងារសង្គមកំពង់ដេវ៉ា រីហ្សត ដែលបានចំណាយពេល កម្លាំងកាយកម្លាំងចិត្ត និងការខិតខំរួមគ្នា ដើម្បីបង្ហាញពីតម្លៃនៃការដឹងគុណ និងទំនួលខុសត្រូវសង្គមរបស់យើង ។

ការប្តេជ្ញារួមចំណែកដើម្បីសុខភាព
យុទ្ធនាការនេះមិនមែនគ្រាន់តែជាសកម្មភាពសុខភាព និងអនាម័យម្តងនោះទេ ។ វាត្រូវបានរចនាឡើងដើម្បីផ្តល់ចំណេះដឹង និងយន្តការដល់ប្រជាពលរដ្ឋភូមិអុង ដើម្បីរក្សាបរិស្ថាន សុវត្ថិភាព និងសុខភាពល្អ។ ដោយផ្តោតលើទម្លាប់ប្រចាំថ្ងៃដូចជា ការលាងដៃត្រឹមត្រូវ ការដុសធ្មេញ ការគ្រប់គ្រង់កាកសំណល់ឲ្យមានសុវត្ថិភាព ការរក្សាបរិស្ថានឲ្យស្អាត និងការប្រើប្រាស់ទឹកស្អាត គម្រោងនេះមានគោលបំណងបង្កើតជាអ្នកការពារអាចបង្ការដែលប្រឆាំងជំងឺផ្សេងៗបាន។ សម្រាប់ថ្នាក់ដឹកនាំ និងក្រុមការងារកំពង់ដេវ៉ា រីហ្សត ការចូលរួមស្ម័គ្រចិត្តក្នុងកម្មវិធីនេះ គឺជាឱកាសមានតម្លៃក្នុងការផ្តល់ត្រលប់វិញដល់ប្រជាពលរដ្ឋភូមិអុង និងពង្រឹងទំនាក់ទំនងរវាងរីហ្សត និងសហគមន៍ ។


សារពីអ្នកដឹកនាំ
កម្មវិធីផ្លូវការបានចាប់ផ្តើមដោយសុន្ទរកថារបស់មេភូមិអុង លោក ឱ ភន ដែលបានបង្ហាញការកោតសរសើរ និងការដឹងគុណចំពោះការគាំទ្រ និងកិច្ចសហការដែលបានផ្តល់តាំងពីដំបូង។ លោកបានលើកឡើងអំឡុងពេលមានមតិស្វាគមន៍ថា “ក្នុងនាមជាតំណាងប្រជាពលរដ្ឋភូមិអុង ខ្ញុំសូមផ្ញើជំរាបសួរដល់ នាយកប្រតិបត្តិផ្នែកធនធានមនុស្ស ថ្នាក់ដឹកនាំ និងបុគ្គលិកកំពង់ដេវ៉ា រីហ្សតទាំងអស់គ្នា ។ ការគាំទ្រដ៏អធ្យាស្រ័យរបស់លោកអ្នកនេះ បានចាប់ពីការសាងសង់អណ្តូងទឹក និងបង្គន់ រហូតដល់ការចាប់ផ្តើមកម្មវិធីសុខភាព និងអនាម័យនេះទៀត បានធ្វើឲ្យសុខុមាលភាពសហគមន៍របស់យើងកាន់តែប្រសើរឡើង ។ ការបង្រៀនកូនៗអំពីការលាងដៃ និងដុសធ្មេញត្រឹមត្រូវ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគត និងសេចក្តីរីកចម្រើនរបស់ភូមិ ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ធនធាន ពេលវេលា និងការខិតខំរបស់លោកអ្នក ។ សូមឲ្យកំពង់ដេវ៉ា រីហ្សត សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ គ្រប់ភារកិច្ច ព្រមទាំង សមប្រកបដោយពុទ្ធពរទាំង បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងការបង្ហាញពីសារៈសំខាន់នៃកម្មវិធីនេះ លោកស្រី Angioline Villanueva ប្រធានផ្នែកធនធានមនុស្ស (CHRO) នៃកំពង់ដេវ៉ា រីហ្សត បានផ្តល់មតិសំណេះសំណាលដែលពោរពេញដោយការរួមចំណែក និងក្តីសង្ឃឹមសម្រាប់ភូមិ ៖ “ក្នុងនាមកំពង់ដេវ៉ា រីហ្សត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះការទទួលស្វាគមន៍របស់អ្នកចំពោះយើងខ្ញុំ ។ យើងមានកិត្តិយសក្នុងការចូលរួមក្នុងយុទ្ធនាការសុខភាព អនាម័យ និងភាពស្អាតក្នុងសហគមន៍ជាលើកដំបូងនេះ ដែលយើងជឿថាជាជំហានសំខាន់ក្នុងការបង្កើតសហគមន៍មានសុខភាពល្អ ភាពស្អាត និងមានសុវត្ថិភាពអនាម័យសម្រាប់មនុស្សគ្រប់គ្នា ។
សុខភាព អនាម័យ និងភាពស្អាតនេះ គឺសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃ ។ ពេលបរិស្ថានរស់នៅស្អាត និងទម្លាប់ល្អ យើងអាចការពារគ្រួសារ កូនៗ និងអ្នកជិតខាងពីជំងឺបាន។ សហគមន៍មានសុខភាពល្អ គឺជាសហគមន៍មានកម្លាំង ព្រោះពេលមនុស្សមានសុខភាពល្អ ពួកគេអាចធ្វើការ ការសិក្សា និងរស់នៅបានប្រសើរជាងមុន ។
សកម្មភាពនេះមិនមែនគ្រាន់តែភាពស្អាតតែមួយមុខនោះទេ ។ វាក៏ជាការលើកទឹកចិត្តឲ្យគ្រប់គ្នាអនុវត្តអនាម័យល្អនៅផ្ទះ នៅសាលា និងកន្លែងសាធារណៈផងដែរ ។ សកម្មភាពសាមញ្ញដូចជា ការលាងដៃត្រឹមត្រូវ ការដុសធ្មេញ ការគ្រប់គ្រងកាកសំណល់ឲ្យមានត្រឹមត្រូវមានសុវត្ថិភាព ការរក្សាបរិស្ថានឲ្យស្អាត និងការប្រើទឹកស្អាត អាចជួយបង្ការជំងឺបានយ៉ាងមានប្រសិទ្ធភាព ។
កំពង់ដេវ៉ា រីហ្សត មានមោទនភាពក្នុងការគាំទ្រគម្រោងដ៏មានន័យនេះ ជាផ្នែកនៃការទទួលខុសត្រូវសង្គម និងកិច្ចសហការសហគមន៍។ យើងជឿជាក់ថា ដោយការធ្វើការរួមគ្នាជាមួយប្រជាពលរដ្ឋភូមិអុង យើងអាចបង្កើតបរិស្ថាន អនាម័យប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៏នេះ និងកូនចៅជំនាន់ក្រោយរបស់ពួកគេ ។ សូមឲ្យយើងបន្តគាំទ្រគ្នាទៅវិញទៅមក និងថែរក្សាសហគមន៍របស់យើង។ រួមគ្នាយើងអាចធ្វើឲ្យភូមិអុងក្លាយជាកន្លែងស្អាត មានសុខភាព និងអនាម័យល្អសម្រាប់រស់នៅ។ សូមអរគុណយ៉ាងច្រើន ។”

ការមើលទៅអនាគត
មូលនិធិកំពង់ដេវ៉ា និងកំពង់ដេវ៉ា រីហ្សត មើលឃើញថា យុទ្ធនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិថុនា គឺជាការចាប់ផ្តើមនៃកិច្ចសហការរយៈពេលវែងជាមួយភូមិអុង។ ដោយបញ្ចូលក្តីស្រឡាញ់ និងការខិតខំរបស់ក្រុមការងាររីហ្សត ជាមួយនឹងការចូលរួមដោយអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងសហគមន៍ គម្រោងនេះមានគោលបំណងបង្កើតគំរូអនាម័យ និងសុខភាពប្រកបដោយចីរភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាច្រើនជំនាន់ខាងមុខទៀត ។




អំពីកំពង់ដេវ៉ារីហ្សត សីហនុ
កំពង់ដេវ៉ារីហ្សត សីហនុ គឺជាគោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបរួមបញ្ចូលគ្នា ដែលផ្តល់ជូននូវសេវាកម្មស្នាក់នៅប្រណីត ការកម្សាន្ត ការសម្រាកលំហែកាយ និងបទពិសោធន៍អាជីវកម្ម នៅក្នុងបរិយាកាសឆ្នេរសមុទ្រដ៏សម្បូរបែប និងទំនើប។ គម្រោងនេះត្រូវបានរៀបចំឡើងជាប្រព័ន្ធអេកូឡូស៊ីដ៏សមស្របមួយ ដែលរួមបញ្ចូលសេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាគោលដៅអន្តរជាតិថ្មីមួយរបស់កម្ពុជា។ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងក្រុងព្រះសីហនុ កំពង់ដេវ៉ារីហ្សត ផ្តល់ជូននូវបណ្តុំសេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅចម្រុះ ដែលបំពេញតម្រូវការទាំងភ្ញៀវទេសចរ និងអ្នកធ្វើដំណើរផ្នែកអាជីវកម្ម។ គោលដៅរួមបញ្ចូលនេះមានដូចជា Arjuna Solitaire Hotel, Herloom Hotel and Residence, និង Khayangan Beach Club។ គម្រោងដែលនឹងដំណើរការនាពេលខាងមុខរួមមាន Bima Hotel and Convention, Shopping Gallery ដែលបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់, Nirvana Executive Club សម្រាប់សមាជិកឯកជន, Theme Park សម្រាប់ការកម្សាន្តគ្រួសារ និង Kompong Dewa Arena ដែលត្រូវបានរៀបចំសម្រាប់កីឡដ្ឋានបាល់ទាត់ និងសកម្មភាពកីឡាប្រយុទ្ធចម្រុះ (MMA)។
អំពីមូលនិធិកំពង់ដេវ៉ាកំពង់ដេវ៉ា
មូលនិធិកំពង់ដេវ៉ា គឺផ្នែកការងារទំនួលខុសត្រូវសង្គម របស់ មជ្ឈមណ្ឌលកំសាន្តសំបូរបែបកំពង់ដេវ៉ា។ មូលនិធិនេះអនុវត្តតាមក្របខណ្ឌ Panca Krida (សសរស្តម្ភទាំងប្រាំ) ដែលជាសសរស្តម្ភយុទ្ធសាស្ត្រចម្បងចំនួនប្រាំសម្រាប់ការអនុវត្តសកម្មភាព។ គោលបំណងរបស់វាគឺភ្ជាប់ភាពជោគជ័យក្នុងអាជីវកម្មជាមួយការងារទំនួលខុសត្រូវសង្គម ដើម្បីធានាថា រាល់ការសម្រេចចិត្តទាំងអស់ គាំទ្រដល់គោលដៅរួមតែមួយ គឺការបង្កើតសុភមង្គលសម្រាប់ភ្ញៀវ បុគ្គលិក ម្ចាស់អាជីវកម្ម និងសហគមន៍មូលដ្ឋាន៕ អត្ថបទសហការ
Empowering Communities: KD Foundation Launches Health, Hygiene, and Sanitation Drive in Phum Ong
SIHANOUKVILLE, CAMBODIA – In line with its core mission to foster sustainable community development, the KD Foundation, the corporate social responsibility (CSR) arm of Kompong Dewa Resorts, was set to launch its highly anticipated Community Health, Hygiene, and Sanitation Drive.
The event took place on Sunday, June 21, 2026, in the heart of the Phum Ong community within the Sihanoukville Province.
This vital initiative was anchored to the foundational goals of Kompong Dewa Resorts: to uplift neighboring communities through actionable, compassionate, and sustainable outreach. At the very core of this program is the dedication of the Kompong Dewa Resorts team members, whose time, energy, and shared efforts reflect the resort’s deep-seated values of gratitude and social responsibility.
A SHARED COMMITMENT TO WELLNESS
The drive aims to go beyond a one-time health and hygiene drive. It is designed to equip the residents of Phum Ong with the knowledge and tools necessary to maintain a safer, healthier environment. By focusing on essential daily habits—such as proper handwashing, teeth brushing, safe waste disposal, maintaining clean surroundings, and also accessing clean water—the initiative seeks to create a lasting barrier against preventable diseases.
For the management and team members of Kompong Dewa Resorts, volunteering for this event was a highly valued opportunity to give back directly to the people of Phum Ong, strengthening the bond between the resort and the local community.
A MESSAGE FROM LEADERSHIP
The formal program opened with remarks from Phum Ong Village Chief Mr. Or Phorn, he expressed his appreciation for the support and partnership to our program since the beginning. He addressed that “On behalf of the villagers of Phum Ong, I extend my heartfelt greetings to the CHRO, management team, and staff of Kampong Dewa Resort. Your generous support — from building water wells and restrooms to launching this health and hygiene program — has greatly improved our community’s well-being. Teaching our children proper handwashing and toothbrushing is an investment in their future and the prosperity of our village. We are deeply grateful for your resources, time, and dedication. May Kampong Dewa Resort continue to grow in success and be blessed with longevity, nobility, health, and strength.”
Highlighting the significance of the event, Ms. Angioline Villanueva, Chief Human Resources Officer (CHRO) of Kompong Dewa Resorts, shared a message of solidarity and hope for the village:
“On behalf of Kompong Dewa Resorts, I would like to express our sincere appreciation for welcoming us today. We are honored to be part of this first Community Health, Hygiene, and Sanitation Drive, which we believe is an important step toward building a healthier, cleaner, and safer community for everyone.
Health, hygiene, and sanitation are very important in our daily lives. When our surroundings are clean and our habits are good, we help protect our families, our children, and our neighbors from illness. A healthy community is also a strong community, because when people are well, they can work, study, and live better.
This activity is not only about cleanliness. It is also about encouraging everyone to practice good hygiene at home, in school, and in public places. Simple actions such as proper handwashing, teeth brushing, safe waste disposal, keeping the environment clean, and using clean water can make a big difference in preventing diseases.
Kompong Dewa Resorts is proud to support this meaningful initiative as part of our commitment to social responsibility and community partnership. We believe that by working together with the people of Phum Ong Community, we can create a better environment of health and hygiene for present and future generations.
Let us all continue to support one another and take care of our community. Together, we can make Phum Ong a cleaner, healthier, and more sanitary place to live. Thank you very much.”
LOOKING AHEAD
The KD Foundation and Kompong Dewa Resorts view the upcoming drive on June 21st as the beginning of a long-term partnership with Phum Ong. By combining the passion of the resort’s team members with the resilience of the local residents, the program aims to build a sustainable blueprint for health and hygiene that will benefit the community for generations to come.
ABOUT KOMPONG DEWA RESORT SIHANOUKVILLE
Kompong Dewa Resort Sihanoukville is an integrated lifestyle and hospitality destination that brings together luxury accommodation, leisure, entertainment, and business experiences within one dynamic coastal environment. Designed as a seamless ecosystem of hospitality and lifestyle offerings, the development contributes to the evolution of Sihanoukville as one of Cambodia’s emerging international destinations.
Strategically located in the city, Kompong Dewa Resort presents a diverse portfolio of hospitality and lifestyle facilities that cater to both leisure and business travelers. The integrated destination includes Arjuna Solitaire Hotel, Herloom Hotel and Residence, Khayangan Beach Club. Upcoming project Bima Hotel and Convention, a curated Shopping Gallery, the exclusive Nirvana Executive Club, a Theme Park, and Kompong Dewa Arena that dedicated for football stadium and MMA facilities.
ABOUT KD FOUNDATION
KD Foundation is the CSR platform of Kompong Dewa Integrated Resorts. It follows the Panca Krida (Five Pillars) framework, which means five strategic pillars of action. Its purpose is to connect business success with social responsibility, so that every decision supports one goal: happiness for our guests, employees, owners, and the local community. KDF Tagline – Happy People, Happy Community.
ចែករំលែកព័តមាននេះ