រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ ៖ The Top Sport Center 271 ជាមជ្ឈមណ្ឌលកីឡាដ៏ធំបំផុតនៅចំកណ្តាលរាជធានីភ្នំពេញ របស់ ជីប ម៉ុង លែន ។ កាលពីថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដើម្បីលើកស្ទួយវិសាលភាពនៃវិស័យកីឡានៅកម្ពុជា បំពាក់ដោយឧបករណ៍ស្តង់ដារអន្តរជាតិ និងទំនើបឈានមុខគេបង្អស់ ល្អបំផុតសម្រាប់អ្នកចូលចិត្តលេងកីឡា ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ស្ថិតនៅក្នុងគម្រោង លែនម៉ាក 271 របស់ ជីប ម៉ុង លែន ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំងបំផុត ។ មជ្ឈមណ្ឌលកីឡានេះស្ថិតនៅទល់មុខផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល និងហូម អហ្វហ្វីស៍ ព្រមទាំងជាចំណុចតភ្ជាប់ផ្លូវមេខ្វាត់ខ្វែងសំខាន់ៗ រួមមាន ៖ ផ្លូវ Commercial, ផ្លូវ 271, ផ្លូវ 60M និងផ្លូវ 371 ដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការធ្វើដំណើរ ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរការបើកទំព័រនៃការរស់នៅបែបថ្មីជាមួយមុខងារសម្បូរបែប នៃអតិថិជន ជីប ម៉ុង លែន ។ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដ៏អស្ចារ្យមួយនេះ នឹងក្លាយជានិមិត្តរូបនៃភាពទំនើប ដោយវាមិនត្រឹមតែជាក្លឹបលេងកីឡាធម្មតាៗនោះទេ ប៉ុន្តែវាគឺជា «អាណាចក្រកីឡា» ដ៏ធំសម្បើម ។ រាល់ឧបករណ៍ និងសម្ភារៈកីឡាទាំងអស់ សុទ្ធសឹងតែត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ស្តង់ដារអន្តរជាតិ ដែលលោកអ្នកកម្រនឹងប្រទះឃើញនៅកន្លែងផ្សេង ដើម្បីលើកស្ទួយវិសាលភាពនៃវិស័យកីឡានៅកម្ពុជា ។

អ្វីដែលកាន់តែពិសេស និងចំណេញពេលវេលានោះគឺ គំនិតច្នៃប្រឌិតបែប All-in-One ដែលលោកអ្នកអាចលេងកីឡាបានច្រើនប្រភេទក្នុងកន្លែងតែមួយ ដូចជា ៖ កីឡាបាល់ទះ បាល់បោះ បាល់ទាត់ វាយសី វាយកូនហ្គោលសប្បនិម្មិត និងកីឡា Pickleball ។ ក្នុងឱកាសបើកសម្ពោធ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ក៏មានការបញ្ចុះតម្លៃ 30% ជូនអតិថិជន ដែលចូលមកលេងកីឡាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ។ លើសពីនេះ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ក៏មានហាងអាហារ ភេសជ្ជៈ និងលក់សម្ភាៈកីឡាជាច្រើន ដែលបម្រើជូនអតិថិជននៅខាងក្នុងស្រាប់ មិនបាច់ទៅរកណាឆ្ងាយនោះទេ ។

ការបើកដំណើរការ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 គឺធ្វើឡើងដើម្បីផ្តល់ជូននូវមុខងារយ៉ាងសម្បូរបែបទៅដល់អតិថិជនដែលកំពុងរស់នៅក្នុងគម្រោង ក៏ដូចជាប្រជាជនទូទៅផងដែរ ។ ពិតជាស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបថ្មី ជាសហគមន៍កីឡាសម័យទំនើប ដែលបងប្អូនអាចមកលេងកីឡា មកលម្ហែកម្សាន្ត ឬជួបជុំមិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងរីករាយ និងមានទំនុកចិត្តខ្ពស់ ។ ដោយការរួមបញ្ចូលគ្នារវាង ផ្សារទំនើប មជ្ឈមណ្ឌលកីឡា និងលំនៅឋានលំដាប់ខ្ពស់ បានបង្កើតទៅជា «Eco-system» ឬសហគមន៍រស់នៅដ៏ពេញលេញ និងជាជម្រើសលេខ1 ក្នុងរាជធានីភ្នំពេញ ។

អ្នកស្រឡាញ់វិស័យកីឡា ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មី មិនធ្លាប់មាន ជាមួយ The Top Sport Center 271 របស់ជីប ម៉ុង លែន ៕ អត្ថបទសហការ
Telegram Channel: https://t.me/chipmongland
Tik Tok: https://bit.ly/ChipMongLand_TikTok_Official
Instagram: https://bit.ly/ChipMongLandInstagram








ចែករំលែកព័តមាននេះ