ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើក​ទី ១ ក្នុង​សង្វៀន​ប្រដាល់​គុន​ខ្មែរ INDOOR! ប្រាក់​រង្វាន់​រហូត​ដល់​ទៅ ១ ម៉ឺន​ដុល្លារ សម្រាប់​ម្ចាស់​ជ័យ​លា​ភី​របស់​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ ​!

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស ដែល​ជា​ផលិតផល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ តែង​ចាប់​ឱកាស ឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​វិស័យ​កីឡា​ផ្សេង​ៗ​នៅ​កម្ពុជា ដូច​ជា​ការ​បង្កើត «​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ដា​ហ្ស…

រាជធានីភ្នំពេញ​ ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស ដែល​ជា​ផលិតផល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ តែង​ចាប់​ឱកាស ឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​វិស័យ​កីឡា​ផ្សេង​ៗ​នៅ​កម្ពុជា ដូច​ជា​ការ​បង្កើត «​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ​» សូ​ម្បី​តែ​វគ្គ​ចម្រុះ​យក​ជើង​ខ្លាំង​ដណ្តើម​ខ្សែ​ប្រវា​ត់ ក៏​ប្រព្រឹត្ត​ឡើង​រយៈពេល ៨ ស​ប្តា​ហ៍ ទម្រាំ​ចម្រាញ់​បាន​កីឡាករ ៨ រូប ត្រៀម​ប្រកួត​យក​ខ្សែ​ប្រវា​ត់ ខ្មែរ ប៊ែ​រើ​រី​ជី​ស ជាមួយ​ប្រាក់​រង្វាន់​រហូត​ដល់ ១ ម៉ឺន​ដុល្លារ​ !

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហើប​ពី​គោល​ជំហរ​រឹង​មាំ​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​គុន​ខ្មែរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ដោយ​អ្នកឧកញ៉ា​តែង​បន្ត​ឧបត្ថម្ភ​គាំទ្រ បង្កើត​វេទិកា​ប្រកួត​ប្រដាល់​ជា​ច្រើន ដើម្បី​បណ្តុះ​ស្មារតី​កីឡាករ ឱ្យ​ខិតខំ​ហ្វឹកហាត់​រៀនសូត្រ​រាល់ថ្ងៃ សាង​គ្រឹះ​រឹង​មាំ​ឱ្យ​វិស័យ​គុន​ខ្មែរ ឈរជើង​បាន​យូរអង្វែង​លើ​ឆាក​អន្តរជាតិ ដូច​ផលិតផល «Made in Cambodia» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​អាច​វាយលុក​ចូល​ទីផ្សារ​ធំ​ៗ​ក្នុង​តំបន់​អាស៊ី និង​ទទួលស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ ​។

ជាមួយ​គ្នា​នេះ «​ព្រឹត្តិការណ៍ CAMBODIA ថ្នាល​ប្រដាល់​គុន​ខ្មែរ​» របស់​ទឹក​ពិសា​កម្ពុជា ដែល​ជា​សង្វៀន​ប្រដាល់ ផ្តោត​សំខាន់​លើ​ការ​បណ្តុះ​កីឡាករ​គុន​ខ្មែរ​វ័យក្មេង ក៏​បាន​ឈាន​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ស​ប្តា​ហ៍​ខាង​មុខ ដែល​នេះ​បង្ហាញ​ច្បាស់​ពី​ភាព​រីក​ចម្រើន និង​សន្ទុះ​គាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់ ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ កក្កដា ២០២៥ វេលា​ម៉ោង ៥:៤៥ នាទី​ល្ងាច និង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ថ្នាល​គុន​ខ្មែរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៩ កក្កដា ២០២៥ វេលា​ម៉ោង ៦:០០ ល្ងាច នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ព្រែក​កំពឹស ដែល​បងប្អូន​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ឬ តាម​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចប់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​ផេ​ក​ផ្លូវការ​របស់ DAZZ និង ទឹក​ពិសា​កម្ពុជា ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ​! អ្នកគាំទ្រ​លើក​ស្ទួយ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ​! ៕ អត្ថបទសហការ