ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ​បើក​សាខា​ថ្មី​តំបន់​ពោធិ៍ចិន​តុង (​ផ្លូវ​ ២០០៤) និង​ផ្តល់អាហារូបករណ៍​រហូត​ដល់ ​៥០% សម្រាប់​ការ​ចុះ​ឈ្មោះ​ដំបូង

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ដំណើរការ​សាខា​ថ្មី​ទី​ ១៥ របស់​ខ្លួន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ គឺ…

រាជធានីភ្នំពេញ ៖ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ដំណើរការ​សាខា​ថ្មី​ទី​ ១៥ របស់​ខ្លួន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ គឺ «​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ពោធិ៍​ចិន​តុង (​ផ្លូវ​ ២០០៤ និង​ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ​ ៩៩)» ហើយ​សាលា​ផ្តល់​ជូន​អត្ថប្រយោជន៍​ជា​ច្រើន រួម​នឹង​ទំនើប​កម្ម​កម្មវិធី​សិក្សា និង​សេវាកម្ម​គាំទ្រ​សម្បូរ​បែប ដើម្បី​ជំរុញ​ការ​សិក្សា​របស់​សិ​ស្សា​នុ​ស្សិ​ឱ្យ​ទទួលលទ្ធផល​ល្អ​ប្រសើរ ​។

នៅ​ក្នុង​ឱកាស​បើក​សាខា​ថ្មី​នេះ​ផង​ដែរ សាលា​មាន​ផ្តល់​ជូន​អាហារូបករណ៍​ជូន​រហូត​ដល់​ទៅ ​៥០% ចំពោះ​ការ​ចុះ​ឈ្មោះ ១០០​នាក់​ដំបូង ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី ​១៩ ខែកក្កដា ឆ្នាំ ២០២៥ និង ​៣០% សម្រាប់​ការ​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃ​ទី ​២០ ខែកក្កដា ឆ្នាំ ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​ ០៨ ខែសីហា ឆ្នាំ​២០២៥ ព្រមទាំង​ ២៥% ចំពោះ​ការ​ចុះ​ឈ្មោះ​ជា​ក្រុម​ចាប់ពី ៣​កម្មវិធី​ឡើង​ទៅ ចាប់ពី​ថ្ងៃ​ទី ​០៩ ខែសីហា ឆ្នាំ ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​ ២៣ ខែសីហា ឆ្នាំ​ ២០២៥ ។

លោក សុខ សីហា នាយក​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ពោធិ៍​ចិន​តុង (​ផ្លូវ ២០០៤) បានឱ្យ​ដឹង​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​បើក​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​សាខា​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ពោធិ៍​ចិន​តុង ​(​ផ្លូវ ២០០៤) គឺជា​សាខា​ទី ១៥ ដែល​ផ្តល់​ជូន​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី ១២ ស្រប​តាម​ស្តង់ដារ​គុណភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​, កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​ភាសា​អង់គ្លេស​, កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ និង​កម្មវិធី​ភាសា​ចិន ព្រមទាំង​កម្មវិធី​សិក្សា​បន្ថែម និង​កម្មវិធី​អម​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ ។

លោក​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ពោធិ៍​ចិន​តុង (​ផ្លូវ ២០០៤) ក៏​បាន​ត្រៀមខ្លួន និង​រៀបចំ​សេវាកម្ម​គាំទ្រ​ជា​ច្រើន ដែល​ជួយ​ជំរុញ​ការ​សិក្សា​របស់​សិស្សានុសិស្ស​គ្រប់​រូប ដែល​មាន​ដូច​ជា ៖ បន្ទប់​មាន​ផាសុកភាព បណ្ណាល័យ​ស្រាវជ្រាវ ប្រព័ន្ធ​សុវត្ថិភាព ទីធ្លា ឧបករណ៍​កម្សាន្ត បន្ទប់​ពិនិត្យ​សុខភាព និង​សេវាកម្ម​គាំទ្រ​ជា​ច្រើន​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ ឧកញ៉ា​បណ្ឌិត ប៉ិច បូ​ឡែ​ន មាន​ប្រសាសន៍​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន ​៣​ ភាសា ចាប់ពី​ឥឡូវនេះ​ទៅ មាន​ចាប់តាំងពី​មត្តេយ្យក​ម្រិ​ត ២ ដែល​សិស្ស​មាន​អាយុ ៤​ឆ្នាំ​បង្រៀន​ពេញ​ម៉ោង មាន​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ។ ឧកញ៉ា​បណ្ឌិត បន្ថែម​ថា ភាសា​ខ្មែរ និង​អង់គ្លេស​ត្រូវ​តែ​ចេះ​ឱ្យ​ច្បាស់ បូក​ភាសា​អ្វី​មួយទៀត ហើយ​ដែល​យើង​យក​ភាសា​ចិន​ជា​គោល ព្រោះ​នៅ​ក្នុង​តំបន់​បើ​និយាយ​ពី​ការ​រកស៊ី​វិញ គឺ​មិន​អាច​អត់​ចិន​ទេ ។

ឧកញ៉ា​បណ្ឌិត​បន្ត​ថា បណ្តាញ​អប់រំ​របស់​យើង គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​ប្រព័ន្ធ​អប់រំ ។ យើង​ក៏​មាន​បញ្ជូន​សិស្ស​ទៅ​រៀន​នៅ​ក្រៅប្រទេស​ផង​ដែរ ដោយ​បណ្តាញ​សាលា​មាន​ដៃគូ​សាលា​ក្រៅប្រទេស​ជាង ២០០​សាលា​ផង​ដែរ ទោះជា​ចង់ទៅ​រៀន​នៅ​ប្រទេស​កា​ណា​ដា អា​មេ​រិ​ក អូស្ត្រាលី ញូ​ស៊ី​ឡែ​ន ក៏​បាន​ដែរ ដោយ​យើង​មាន​ភ្នាក់ងារ​បញ្ជូន​ស្រាប់ និង​ប្រឹក្សា​យោបល់ ។

ឧកញ៉ា​បណ្ឌិត បញ្ជាក់​ទៀត​ថា សាលា​វ៉េ​ស្ទ​ឡាញ​ន៍ រៀន​តាម​កម្មវិធី​ជាតិ បូក​ជាមួយ​កម្មវិធី​អន្តរជាតិ ៣​ទៀត​ជា​ផ្លូវការ គឺ​មេរៀន​និយាយ​អំពី​អភិវឌ្ឍន៍​ផ្នត់គំនិត អត្ត​ចរិត​មនុស្ស ដោយ​ទទួល​អាជ្ញាបត្រ​ពី​អា​មេ​រិ​ក បូក​នឹង​របៀប​អប់រំ​បែប​វប្បធម៌​យើង និង​អាជ្ញាបត្រ​ពី​សិង្ហ​បុរី និយាយ​អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​បង្រៀន​ពី​ថ្នាក់​ទី ១ រហូត​ដល់​ថ្នាក់​ទី ១២ ព្រមទាំង​ជំនាញ​ឌី​ជី​ថ​ល ដែល​បាន​អាជ្ញាបត្រ​ពី​អង់គ្លេស ។

សូម​បញ្ជាក់​ផង​ដែរ​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ និង​មាន ២​សាខា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​សាខា​ចំនួន ១៥ ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តកំពង់ស្ពឺ និង​មាន​សិស្ស​សរុប ១៧០០០​នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន ៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង ៕ អត្ថបទសហការ