ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូច​ប្រើប្រាស់​រូប ​និង​ឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនា​ឆបោក​សាធារណជន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វ​ជ្ជា​ជីវៈនៅ​ថ្ងៃ​ទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៥​ នេះ បាន​ចេញ​សេចក្តី​បដិសេធ​ដែល​ពេលថ្មី​ៗ​នេះ​មាន​បុគ្គល…

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វ​ជ្ជា​ជីវៈនៅ​ថ្ងៃ​ទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៥​ នេះ បាន​ចេញ​សេចក្តី​បដិសេធ​ដែល​ពេលថ្មី​ៗ​នេះ​មាន​បុគ្គល ឬ​ក្រុម​ខិលខូច​នៅ​តែ​បន្ត​ប្រើប្រាស់​ឈ្មោះ និង​រូបភាព ឯកឧត្តម ហេង សួរ រដ្ឋ​មន្តី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្កើត​គណនី​តេ​ឡេ​ក្រាម​ក្លែងក្លាយ​ឈ្មោះ​ថា “HENG_SourCEO” (@HENG_SourCEO) និង​យក​រូបភាព ឯកឧត្តម​រដ្ឋមន្ដ្រី មក​ប្រើ​ជា​រូប​ប្រូ​ហ្វា​ល់​តេ​ឡេ​ក្រាម ដោយ​បង្កើត ក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ “OCIC CLUB INVESTMENT COMPANY” ក្នុង​ចេតនា​បោកប្រាស់​សាធារណជន ឱ្យ​យល់​ថា​ជា​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ការិយាល័យ​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ជូន​សាធារណជន​ថា គណនី​តេ​ឡេ​ក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែន​ជា​គណនី​របស់ ឯកឧត្តម ហេង សួរ នោះ​ទេ ហើយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះ​ដែរ​ ។ ក្រសួង​មិន​ទទួលខុសត្រូវ​នូវ​រាល់​ការ​បាត់បង់​អត្ថប្រយោជន៍​ណាមួយ​ដែល បង្ក​ដោយ​គណនី​តេ​ឡេ​ក្រាម ឬ​ក្រុម​តេ​ឡេ​ក្រាម​ខាងលើ​នោះ​ឡើយ​ ។ ដោយឡែក ឯកឧត្តម ហេង សួរ មានគណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​ដូច​ខាងក្រោម ​៖
១. ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​គឺ ៖ https://www.facebook.com/hengsour4all
២. តិក​តុ​ផ្លូវការ​គឺ ៖ https://www.tiktok.com/@hengsour
៣. តេ​ឡេ​ក្រាម​ផ្លូវការ​គឺ ៖ https://t.me/HENG_Sour

ក្រសួង សូម​ព្រមាន​ដល់​ម្ចាស់​គណនី​តេ​ឡេ​ក្រាម​ក្លែងក្លាយ​ទាំងអស់ និង​ម្ចាស់​ក្រុម​តេ​ឡេ​ក្រាម​ខាងលើ ឱ្យ​លុប​ចោល​នូវ​គណនី​តេ​ឡេ​ក្រាម និង​រូបភាព​ទាំងអស់​របស់ ឯកឧត្តម ហេង សួរ ជា​បន្ទាន់ ​។ ទន្ទឹម​នេះ ក្រសួង​ សូម​ស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ចំពោះ​ករណី​នេះ ​៕ អត្ថបទសហការ