រាជធានីភ្នំពេញ ៖ កុមារត្រូវប្រឈមមុខនឹងការសម្រេចចិត្ត និងឱកាសរៀនសូត្រជារៀងរាល់ថ្ងៃក្នុងគ្រប់ដំណាក់កាលនៃជីវិត ។ អ្វីដែលល្អបំផុតមួយដែលឪពុកម្តាយអាចធ្វើបាន គឺចិញ្ចឹមឱកាសទាំងនេះ និងលើកទឹកចិត្តពួកគេឱ្យដោះស្រាយបញ្ហាដោយខ្លួនឯង ។ ទោះបីជាឪពុកម្តាយមានបំណងចង់ការពារ និងជួយកូនក៏ដោយ នៅពេលដែលយើងដោះស្រាយបញ្ហាឱ្យពួកគេគ្រប់ពេល យើងកំពុងរារាំងពួកគេនូវឱកាស ដើម្បីដោះស្រាយវាដោយខ្លួនឯង ។ ខាងក្រោមនេះ គឺជាជំហានទាំង ៨ ដើម្បីជួយកូនរបស់អ្នកឱ្យរៀនជំនាញដោះស្រាយបញ្ហាដោយខ្លួនឯង ៖
១) ជំរុញការច្នៃប្រឌិត ៖ ចូរអនុញ្ញាតឱ្យកុមារ និងក្មេងជំទង់សាកល្បងគំនិតថ្មីៗ ។ លើកទឹកចិត្តកុមារឱ្យលេងប្រកបដោយភាពច្នៃប្រឌិតជាមួយវត្ថុដែលពួកគេបានរកឃើញ ឬដុំរៀបផ្គុំធម្មតា ខណៈពេលដែលលើកទឹកចិត្តកុមារឱ្យស្វែងរកគំនិតថ្មីៗជាមួយនឹងការស្រមើលស្រមៃរបស់ពួកគេ ។
២) មានភាពអត់ធ្មត់ ៖ សូមមានភាពអត់ធ្មត់ ហើយចំណាយពេលពីរបីនាទីបន្ថែម ដើម្បីអនុញ្ញាតឱ្យកុមារដោះស្រាយបញ្ហាដោយខ្លួនឯង ជាជាងប្រញាប់ដោះស្រាយបញ្ហាឱ្យពួកគេយ៉ាងឆាប់រហ័ស ។
៣) លេងហ្គេមដោះស្រាយបញ្ហា ៖ ហ្គេម គឺសម្រាប់មនុស្សគ្រប់វ័យ និងមិនមែនសម្រាប់តែក្មេងតូចៗប៉ុណ្ណោះទេ ។ ចូរអនុញ្ញាតិឱ្យពួកគេលេងហ្គេមម្នាក់ឯង ឬជាមួយអ្នក ដើម្បីដោះស្រាយបញ្ហានានា ។
៤) ធ្វើជាគំរូ ៖ គិតឱ្យខ្លាំងៗ ហើយឱ្យកូនរបស់អ្នកស្តាប់លឺអ្នកដោះស្រាយបញ្ហា ។ បង្ហាញពីរបៀបដែលអ្នកកំពុងធ្វើការ ដើម្បីស្វែងរកដំណោះស្រាយ ។
៥) អនុញ្ញាតឱ្យពួកគេបរាជ័យ ៖ វាពិបាកក្នុងការអនុញ្ញាតឱ្យកូនរបស់អ្នកបរាជ័យ ប៉ុន្តែវានឹងផ្តល់នូវឱកាសរៀនសូត្រដ៏អស្ចារ្យមួយសម្រាប់ពួកគេ ។ វាធ្វើឱ្យពួកគេយល់ថា វាមិនអីទេក្នុងការធ្វើខុស ។
៦) ស្នើរសុំជំនួយ ៖ សុំឱ្យកូនរបស់អ្នកជួយធ្វើការសម្រេចចិត្ត ឬដោះស្រាយបញ្ហា ។ ពេលខ្លះ វានឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល ពេលបានស្តាប់លឺមតិយោបល់ ឬភាពអាចទៅរួចរបស់ពួកគេ ។
៧) ភាពអាចទៅរួចច្រើន ៖ មានចម្លើយជាច្រើនអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហា ។ វាលើកទឹកចិត្តកុមារឱ្យពិចារណាជម្រើសច្រើន និងគ្រោងលទ្ធផលដែលអាចកើតមាន ។
៨) សរសើរការខិតខំប្រឹងប្រែងរបស់ពួកគេ ៖ ក្នុងនាមជាមនុស្ស យើងមិនអាចដោះស្រាយរាល់បញ្ហាដោយវេទមន្ត ឬត្រឹមត្រូវរហូតនោះទេ ហើយពេលខ្លះក៏មិនមានដំណោះស្រាយចំពោះបញ្ហាដែរ ។ សូមសរសើរកូនរបស់អ្នកចំពោះការខិតខំរបស់គេ ហើយបើពួកគេជោគជ័យ អ្នកអាចរំលេចលទ្ធផលបាន ។
ការរៀនដោះស្រាយបញ្ហា គឺជាជំនាញជីវិតដ៏សំខាន់ ។ ការពង្រឹងជំនាញទាំងនេះមិនត្រឹមតែអនុញ្ញាតឱ្យកុមារទទួលបានឯករាជ្យភាព និងទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ វាថែមទាំងជួយពួកគេឱ្យទទួលបានជោគជ័យក្នុងការសិក្សា ភាពជាអ្នកដឹកនាំ ទំនាក់ទំនងសង្គម អត្តពលកម្ម ហិរញ្ញវត្ថុ សុខភាព ជំនាញលម្ហែកាយ និងគ្រប់ផ្នែកផ្សេងទៀតនៃជីវិត ៕ ប្រភព ៖ findapsychologist
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ