ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទ OPPO Reno14 Series 5G សម្ពោធ​ផ្លូវការហើយ ជាមួយ​ស្ទីល​រចនាបថ​កន្ទុយ​ទេព​មច្ឆា និងមុខងារ AI សំខាន់​ៗ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ស្វាគមន៍​ការ​មក​ដល់ OPPO Reno14 Series 5G ស្ទីល​រចនាបថ​កន្ទុយ​ទេព​មច្ឆា ! កាលពី​ម្សិលមិញ​នេះ…

រាជធានីភ្នំពេញ ៖ ស្វាគមន៍​ការ​មក​ដល់ OPPO Reno14 Series 5G ស្ទីល​រចនាបថ​កន្ទុយ​ទេព​មច្ឆា ! កាលពី​ម្សិលមិញ​នេះ OPPO បាន​ប្រកាស​ដាក់​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO Reno14 Series 5G ជា​ផ្លូវការ​យ៉ាង​កក្រើក និង​ភ្លូកទឹក​ ភ្លូកដី​លើ​ទីផ្សារ​ប្រចាំ​ប្រទេស​កម្ពុជា ​។ ដោយ Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 | Reno14 Pro 5G (24GB*+512GB) $699 កក់​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​ 18 កក្កដា ថែម​ជូន​នូវ​កាដូ​ជា​ច្រើន OPPO ផង​ដែរ ​។

ចំពោះ​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ លំដាប់​ផ្កាយ​ប្រាំ​ពិភពលោក Shangri-la (Phnom Penh) ក្រោម​ការ​យោង​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ពិសេស ព្រះ​នាង​តូច ជេន​ណា និង លោក ថេ​ណា ទូត​សុច្ឆន្ទៈ​តំណាង​ក្រុមហ៊ុន OPPO ព្រមទាំង​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ញុំ​ា​ង​ឲ្យ​បរិយាកាស​កាន់តែ​ឱឡារិក ​។

សម្រាប់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី OPPO Reno14 Series 5G មាន​ចំនួន 3 ម៉ូ​ដែល​គឺ Reno14 F 5G | Reno14 5G | Reno14 Pro 5G សុទ្ធតែ​មាន​ស្ទីល​រចនាបថ​បែប​កន្ទុយ​ទេព​មច្ឆា ប្លែក​ពី​គេ​តែ​មួយ​គត់ ហើយ​គឺជា​ទូរស័ព្ទ​ដែល​មាន​ជំនាញ​ថតរូប​ស្អាត​ជាមួយ AI Flash ដោយ​គ្រាន់តែ​ចុច​មួយ​ប៉ក់​អាច​ផ្តិត​យក​ទិដ្ឋភាព​ពេល​រាត្រី​ដ៏​ភ្លឺ​ច្បាស់​។ បន្ថែម​ពី​នេះ​វា​ក៏​មក​ជាមួយ AI Editor 2.0 សំខាន់​ៗ​ដូច​ជា AI Eraser, AI Reflection Remove, AI Unblur) និង​មុខងារ​ថត​ក្នុង​កម្រិត 4K ជាមួយ​គុណភាព​កាន់តែ​ខ្ពស់ ជាមួយ​មុខងារ​ថត​ក្នុង​ទឹក IP69 ផង​ដែរ ។

សម្រាប់​បងប្អូន​ទាំង 3 ម៉ូ​ដែល​នេះ​នាំ​មក​រូបរាង​ស្តើង​ទម្ងន់​ស្រាល អម​មក​ជាមួយ​លក្ខណៈសម្បត្តិ បន្ថែម​មក​ជាមួយ​មុខងារ AI កែប្រែ​ទឹកមុខ​, AI កែ​ប្លង់​រូបភាព​, AI ចម្លង​ស្ទីល​រូបភាព ព្រមទាំង​បំពាក់​នូវ AI សំខាន់​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។ សម្រាប់ Reno14 F បំពាក់​ទំហំ​ថ្ម 6000mAh ជាមួយ​កម្លាំង​សាក 45W ចំណែក Reno14 5G & Reno14 Pro 5G មាន​ទំហំ​ថ្ម 6200mAh ជាមួយ​កម្លាំង​សាក 80W ។

ក្រៅពី​នេះ វា​អាច​លេង​ហ្គេ​ម​បាន​រលូន​ដោយ​មិន​ឡើងក​ម្តៅ​ខ្លាំង​ព្រោះតែ​មាន​បន្ទះ​បន្ថយកម្តៅ AI Ultra-thin Dual Drive Cooling System និង មានមុខ​ងារ AI HyperBoost 2.0 ធ្វើ​ឲ្យ​ការ​លេង​ហ្គេ​មមិន​ទាក់​ទេ បន្ថែម​ពី​នេះ​សេវា​ទូរស័ព្ទ​នៅ​តែ​ខ្លាំង និង​មាន​ស្ថេ​រ​ភាពល្អ​ទោះ​នៅ​កន្លែង​ដែល​មាន​មនុស្ស​កកកុញ សូ​ម្បី​តែ​នៅ​កន្លែង​ដែល​បិទ​ជិត​ក៏​អ្នក​អាច​ប្រើ​ប្រាប់​អ៉ីន​ធើ​ណេ​ត​បាន​រលូន​ជាមួយ​មុខងារ AI LinkBoost 3.0 ។

លើស​ពី​នេះ​នៅ​លើ Reno14 Series 5G ក៏​បាន​បំពាក់​នូវ AI មួយ​ឈុត​ទៀត​ដូច​ជា AI Call Summary សម្រាប់​សង្ខេប​ការ Call, AI Voice Script បំ​ម្លែ​ង​សំឡេងទៅ​ជា​អក្សរ​, AI Translate សម្រាប់​បកប្រែ​ភាសា និង​ជំនួយការ​ដ៏​វៃឆ្លាត Google Gemini ដែល​អាច​សួរ​បាន​លឿន ​។ ចុង​ក្រោយ​នោះ​គឺ​ការ​ផ្ទេរ​រូបភាព ឯកសារ​ទៅ​កាន់ iPhone បាន​លឿន​រហ័ស​តាម​រយៈ O+ Connect App ។

OPPO Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 | Reno14 Pro 5G (24GB*+512GB) $699 កក់​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី ​18 កក្កដា ថែម​ជូន​នូវ​កាដូ​ជា​ច្រើន​រួម​មាន ៖
•​ ​កា​តាប OPPO ដ៏​ទាន់សម័យ
•​ ​OPPO Care+
•​ ​ស៉ី​មកា​ត​លេខ​ពិសេស​តម្លៃ $168
•​ ​បណ្ណ​ធានា 1​ឆ្នាំ និង​សេវា​ថែទាំ

ស្រប​ពេល​សម្ពោធ OPPO Reno14 Series 5G ក្រុមហ៊ុន OPPO ក៏​បាន​ប្រកាស​ចេញ​លក់​នូវ​ផលិតផល IoT ចំនួន 3 រួម​មាន​ដូច​ជា OPPO Pad SE តម្លៃ $199 | OPPO Enco Buds3 តម្លៃ $19.9 | OPPO Watch X2 Mini តម្លៃ $249 ដែល​លោក​អ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃ​ទី​19 កក្កដា នេះ​តទៅ​នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ដៃ​ទូ​ទាំង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ