រាជធានីភ្នំពេញ ៖ នៅក្នុងចិត្តវិទ្យា ភាពក្លាហាន និងមោះមុត គឺផ្អែកលើចំណង់ចំណូលចិត្ត ការលើកទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់មួយ ។ កុមារតូចៗភាគច្រើនមិនមានចំណង់ចំណូលចិត្ត ទោះបីជាអ្នកអាចជួយពួកគេអភិវឌ្ឍចំណាប់អារម្មណ៍របស់ពួកគេក្នុងកំឡុងឆ្នាំដំបូងៗក៏ដោយ ។ ហើយនៅពេលដែលកុមារធំឡើង ការអនុញ្ញាតឱ្យពួកគេបន្តចំណាប់អារម្មណ៍ដែលពួកគេបានជ្រើសរើសដោយខ្លួនឯង នឹងជួយជំរុញពួកគេឱ្យចូលរួមក្នុងការខិតខំប្រឹងប្រែង និងការតស៊ូដែលត្រូវការសម្រាប់ភាពជោគជ័យ ។ ចរិតលក្ខណៈមួយរបស់មនុស្សគឺ «ក្លាហាន មោះមុត» ពួកគេត្រូវបានលើកទឹកចិត្តឱ្យស្វែងរកសុភមង្គលតាមរយៈការបន្តការផ្តោតអារម្មណ៍ ហើយពួកគេខិតខំដើម្បីអត្ថន័យ និងគោលបំណង ដូច្នេះការអនុញ្ញាតឱ្យកុមារស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ គឺចាំបាច់សម្រាប់រយៈពេលយូរ ។
ឪពុកម្តាយគួរតែលើកទឹកចិត្តកូនឱ្យព្យាយាម និងបន្តសកម្មភាពដែលអាចប្រឈមមុខ ។ ការលើកទឹកចិត្តកុមារឱ្យសាកល្បងអ្វីដែលថ្មីផ្តល់ឱកាសឱ្យពួកគេដើម្បីបញ្ជាក់ថា ពួកគេអាចធ្វើអ្វីគ្រប់យ៉ាង ។ មនុស្សជាច្រើនប្រហែលជាមានជំនឿថា បើគេពូកែ ឬមិនពូកែ នោះគឺមកពីកើតមកបែបហ្នឹង ។ បញ្ហានៃជំនឿនេះ គឺវានាំឱ្យក្មេងជាច្រើនបោះបង់អ្វីៗដោយងាយប្រសិនបើពួកគេមិនជោគជ័យភ្លាមៗ ។ ឱ្យកូនរបស់អ្នកនូវឱកាសដើម្បីបន្តធ្វើយ៉ាងហោចណាស់រឿងលំបាកមួយ ។
ឪពុកម្តាយស្អប់ និងមិនសប្បាយចិត្តក្នុងការឃើញកូនរបស់ពួកគេតស៊ូ លំបាក និងខកខិត្ត ប៉ុន្តែការប្រថុយប្រថាន និងការតស៊ូ គឺជាមធ្យោបាយដ៏សំខាន់សម្រាប់កូនក្នុងការសិក្សា ។ នៅពេលដែលកូនរបស់អ្នកកំពុងដោះស្រាយជាមួយនឹងជំនាញ សកម្មភាព ឬកីឡាដែលពិបាកធ្វើ ចូរកុំប្រញាប់ចូលទៅជួយសង្គ្រោះពួកគេ ។ កុំភ័យខ្លាចចំពោះអារម្មណ៍សោកសៅ ឬការខកចិត្តរបស់កូនអ្នក ។ នេះជារបៀបដែលពួកគេអភិវឌ្ឍភាពធន់ ។ នៅពេលដែលក្មេងមិនដែលមានសមត្ថភាពក្នុងការទទួលបានជោគជ័យក្នុងអ្វីមួយដែលពិបាក ពួកគេប្រហែលជាមិនបង្កើតទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងបញ្ហានោះទេ ។
មនុស្សដែលមានផ្នត់គំនិតរីកចម្រើន មានភាពធន់ គឺមានទំនោរទៅរកការតស៊ូ ពីព្រោះពួកគេជឿថា ការខិតខំគឺជាផ្នែកមួយនៃដំណើរការ ហើយពួកគេមិនជឿថា ការបរាជ័យ គឺជារឿងដែលកើតមានរហូតនោះទេ ។ នៅក្នុងផ្នត់គំនិតរីកចម្រើន សិស្សយល់ថា ទេពកោសល្យ និងសមត្ថភាពរបស់ពួកគេអាចត្រូវបានអភិវឌ្ឍតាមរយៈការខិតខំប្រឹងប្រែង ការបង្រៀនល្អ និងការតស៊ូ ។ កុមារដែលមានផ្នត់គំនិតថេរអាចជឿថាពួកគេមានខួរក្បាល និងទេពកោសល្យជាក់លាក់ ហើយគ្មានអ្វីអាចផ្លាស់ប្តូរនោះទេ ។ ដើម្បីលើកទឹកចិត្តដល់ផ្នត់គំនិតរីកចម្រើន ចូរចងចាំពីការគិតរបស់អ្នក និងសារដែលអ្នកផ្ញើទៅកាន់កូនរបស់អ្នកតាមរយៈពាក្យសម្ដី និងសកម្មភាពរបស់អ្នក ។
ចូរប្រើបទពិសោធន៍ជាមធ្យោបាយមួយដើម្បីបង្រៀនភាពធន់ជាឱកាសសម្រាប់ភាពជោគជ័យ ។ ជួយពួកគេបំផុសគំនិតយុទ្ធសាស្ត្រ និងបង្កើតផែនការនៃសកម្មភាពដែលពួកគេនឹងធ្វើ និងរបៀបដែលពួកគេនឹងបន្ត ប៉ុន្តែអនុញ្ញាតឱ្យពួកគេកាន់កា.ប់ភាពជាម្ចាស់នៃដំណោះស្រាយ ។ និយាយជាមួយកូនរបស់អ្នកឱ្យបានទៀងទាត់អំពីភាពបរាជ័យរបស់អ្នកផ្ទាល់ និងរបៀបដែលអ្នកតស៊ូ ឬវិធីដែលអ្នកអាចមានភាពធន់ ។ កុមាររៀនពីមនុស្សពេញវ័យនៅជុំវិញពួកគេ ដូច្នេះប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកដោះស្រាយការលំបាកដោយស្ងប់ស្ងាត់ ហើយក្លាយជាគំរូសម្រាប់ការប្តេជ្ញាចិត្ត អ្នកត្រូវយកគំរូតាមខ្លួនឯង ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ