
មន្ត្រីក្រសួងការងារ ប្រចាំការនៅច្រកព្រំដែនត្រៀមផ្តល់ព័ត៌មាន និងឱកាសការងារដ៏សម្បូរបែប ដល់ពលករខ្មែរវិលត្រឡប់ពីថៃ
រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ…
រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការ ដូចជា ៖ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ និងមណ្ឌលសំចតច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ, ច្រកព្រំដែនអន្តរជាតិព្រំ និងមណ្ឌលសំចតច្រកព្រំ ក្នុងខេត្តប៉ៃលិន, ច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង និងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពី ឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ