ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

‘‘FRANANDO’’ Brand ថ្មី​ គុណភាព​ខ្ពស់​របស់​ក្រុមហ៊ុន ​ហង្ស​មាស ត្រៀម​វាយលុក​ទីផ្សារ​ហ្វេសសិន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហង្សមាស កំពុងបង្កើតម៉ាកយីហោថ្មីមួយ ដែលជា Brand កូនពៅរបស់ខ្លួនមានឈ្មោះថា ‘‘FRANANDO’’ ដោយផ្តោតលើកគុណភាពខ្ពស់នៃកាបូបប្រណីត…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហង្សមាស កំពុងបង្កើតម៉ាកយីហោថ្មីមួយ ដែលជា Brand កូនពៅរបស់ខ្លួនមានឈ្មោះថា ‘‘FRANANDO’’ ដោយផ្តោតលើកគុណភាពខ្ពស់នៃកាបូបប្រណីត ។

នេះជាការបោះជំហានយ៉ាងភ្ញាក់ផ្អើលរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ទៅកាន់វិស័យហ្វេសិននៅកម្ពុជា ដែលត្រូវបានរំពឹងយ៉ាងមុតមាំទៅលើភាពអស្ចារ្យ ប្រណីតភាព និងគុណភាព សម្រាប់មនុស្សជំនាន់ថ្មី ជាពិសេសសម្រាប់សុភាពនារីទាន់សម័យ ។

Brand ‘‘FRANANDO’’ ថ្មីដ៏ពិសេសនេះ នឹងបង្ហាញវត្តមានជាផ្លូវការនាថ្ងៃសៅរ៍ ទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ នេះហើយ ជាមួយការសម្ពោធដ៏ពិសេសនៅស្ទូឌីយោ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអន ២ (សែនសុខ) ចាប់ពីវេលាម៉ោង ៥ល្ងាចតទៅ មិនតែប៉ុណ្ណោះ តារាល្បីៗជាច្រើនដួងក៏នឹងមានវត្តមានក្នុងកម្មវិធីពិសេសនេះផងដែរ ៕ អត្ថបទសហការ