ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​របស់​ក្រសួង​ការងារ ចុះ​សម្របសម្រួល និង​តាមដាន​ការ​ទទួលយក​បងប្អូនពលករ​ខ្មែរ​មក​ពី​ថៃ​ ក្នុង​ខេត្តក្រចេះ

2 ថ្ងៃ មុន

ខេត្ត​ក្រចេះ​ ៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥…

ខេត្ត​ក្រចេះ​ ៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ​សម្របសម្រួល​ផ្គូរ​ផ្គង​ទីផ្សារ​ការងារ​ជូន​ពលករ នៅ​ក្នុង​ក្រុមហ៊ុន​អ៊ី​ស​ធើ​ន រ៉ាប់​ប៊ើ​រ​(​ខេ​ម​បូ​ឌា​) ស្ថិត​នៅ​ឃុំ​ក្រ​ញូ​ង ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​សម្របសម្រួល តាមដាន​ការ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ក្រុមការងារ​នេះ​មានការ​ចូលរួម​ពី​លោក សុខ ប៊ុ​ន​វី​រៈ លោក សំ​អុ​ន បូរ​មី លោក យី​ម ពិសិដ្ឋ ដោយ​មាន​កិច្ចសហការ​សម្របសម្រួល​ពី​លោក ម៉ី គង្គា អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត លោកស្រី ឈ ផា​រី ប្រធាន​ការិយាល័យ​មុខរបរ លោក ប៊ួ​រ រតនា អនុប្រធាន​ការិយាល័យ​មុខរបរ និង​លោក លី ខ​ឡេ​ល អភិបាលរង​ស្រុក​ស្នួល​ផង​ដែរ ​។

ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អ៊ី​ស​ធើ​ន រ៉ាប់​ប៊ើ​រ​(​ខេ​ម​បូ​ឌា​) មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែមចំនួន ១៨០០​នាក់​(​ស្រី​៩០០​នាក់​) ទៅ​តាម​ផ្នែក និង​ជំនាញ​ដូច​ជា ផ្នែក​វេច​ខ្ចប់​ចេក ផ្នែក​ថែទាំ​ចម្ការ​ចេក ផ្នែក​ផ្សារ​ដែក ផ្នែក​សំណង់ ផ្នែក​ជាង​ទឹក​/​ភ្លើង ផ្នែក​បើក​គ្រឿងចក្រ ផ្នែក​ចិញ្ចឹម​គោ ផ្នែក​ចុងភៅ ផ្នែក​អនាម័យ ផ្នែក​ដាំ​ទុរេន ផ្នែក​ចិញ្ចឹម​ត្រី ផ្នែក​បកប្រែ ភាសា​វៀតណាម និង​ភាសា​អង់គ្លេស ​។

លើស​ពី​នេះ ឯកឧត្តម​បាន​ពន្យល់​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ខ្វះ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​សម្ភាសន៍​ចូល​ធ្វើការ និង​សន្យា​សហការ​ជាមួយនឹង​ក្រុមការងារ​មន្ទីរ ក៏​ដូច​ជា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ធ្វើការ​រួម​គ្នា​ឱ្យ​មាន​ភាព​ស្អិតរ​មួ​ត ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​ការ​សម្ភាស​ការងារ​តាម​អន​ឡាញ និង​ទទួលយក​បងប្អូន​កម្មករនិយោជិត​ឱ្យ​ចូល​ធ្វើការ ។

ឯកឧត្ដម​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ និង​បាន​ណែនាំ​ដល់​រដ្ឋបាល​រោងចក្រ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​រយៈ​ការ​ប្រើប្រាស់​នូវ​ពាក្យ​សំដី​សមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និង​គ្មាន​ការ​រើសអើង​បងប្អូន​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ​៕ អត្ថបទសហការ