ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​សាធារណៈ ស្តី​ពីការ​រួម​បញ្ចូល​គ្នា​នៃធុរកិច្ច និង​ការ​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​អតីតបុគ្គលិក

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ យើងខ្ញុំ​សូម​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ ដៃគូ​អាជីវកម្ម អតិថិជន និង​សាធារណជន​ទាំងអស់ ជ្រាប​ថា ចាប់តាំងពី​ថ្ងៃ​ទី​ ១ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ យើងខ្ញុំ​សូម​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ ដៃគូ​អាជីវកម្ម អតិថិជន និង​សាធារណជន​ទាំងអស់ ជ្រាប​ថា ចាប់តាំងពី​ថ្ងៃ​ទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន ឌី​ណា​ម៉ិច ឌី​ស្ទ្រី​ប្យ៊ូ​សិន បាន​បញ្ឈប់​រាល់​ប្រតិបត្តិការ​របស់​ខ្លួន​ទាំងស្រុង និង​បាន​បញ្ចូល​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន ឌី​ណា​ម៉ិច ហ៊ែ​ល​ឃែ​រ ឯ​.​ក ​។ រាល់​សកម្មភាព​អាជីវកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន ឌី​ណា​ម៉ិច ឌី​ស្ទ្រី​ប្យ៊ូ​សិន ត្រូវ​ប្តូរ​មក​ក្រោម​ក្រុមហ៊ុន ឌី​ណា​ម៉ិច ហ៊ែ​ល​ឃែ​រ ឯ​.​ក តែ​មួយ​គត់​ ។ ហេតុនេះ សូម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​បន្ត​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ឌី​ណា​ម៉ិច ហ៊ែ​ល​ឃែ​រ ឯ​.​ក​ ។

យើងខ្ញុំ​ត្រូវ​បាន​ទទួល​ដំណឹង​មក​ថា លោក អ៉ី សុធា អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​បាន​ឈប់​ពី​ការងារ​តាំងពី​ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២៣ បាន​ធ្វើ​សកម្មភាព​ក្លែងបន្លំ​ខ្លួន​ជា​អ្នកតំណាង ឬ​នៅ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ដើម្បី​បោកប្រាស់​អតិថិជន​ក្រោម​រូបភាព​នៃ​ការ​លក់​ផលិតផល​ជូន​អតិថិជន​របស់​ក្រុមហ៊ុន ​។

យើងខ្ញុំ​សូម​អះអាង និង​បញ្ជាក់​ដល់​ភាគី​ពាក់ព័ន្ធ ដៃគូ​អាជីវកម្ម អតិថិជន និង​សាធារណជន​ទាំងអស់​ថា ​៖
១) បុគ្គល​នេះ​លែង​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​តាំងពី​ពេល​ឈប់​ពី​ការងារ​មក​ម្លេះ ​។
២) រាល់​សកម្មភាព ប្រតិបត្តិការ ទំនាក់ទំនង ឬ​ការ​តំណាង​ណាមួយ​ដែល​បុគ្គល​នេះ​បាន​ធ្វើ​ក្រោយ​ពេល​ឈប់​ពី​ការងារ គឺ​ធ្វើ​ឡើង​ក្នុង​នាម​ខ្លួនឯង​ផ្ទាល់ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ឌី​ណា​ម៉ិច ហ៊ែ​ល​ឃែ​រ ឯ​.​ក និង​/​ឬ​ក្រុមហ៊ុន​សម្ព័ន្ធ​ណាមួយ​របស់​ខ្លួន​ឡើយ ​។
៣) ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ចំពោះ​កាតព្វកិច្ច កិច្ចព្រមព្រៀង ឬ​ការ​បង្ហាញខ្លួន ឬ​ការ​តំណាង​ណាមួយ​ដែល​បុគ្គល​នេះ​បាន​ធ្វើ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ក្រោយ​ពេល​បុគ្គល​នេះ​បាន​ឈប់​ពី​ការងារ​ឡើយ​ ។

យើងខ្ញុំ​កំពុង​ពិនិត្យ​អំពី​ករណី​នេះ ហើយនឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​ចំពោះ​បុគ្គល​នេះ ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ​។ បន្ថែម​លើ​នេះ ចំពោះ​ភាគី​ពាក់ព័ន្ធ ដៃគូ​អាជីវកម្ម និង​/​ឬ​អតិថិជន​ណា​ដែល​មាន​បញ្ហា ឬ​ត្រូវការ​ការ​បញ្ជាក់​បន្ថែម​ពាក់ព័ន្ធ​ករណី​ខាងលើ សូម​ទាក់ទង​ក្រុមហ៊ុន​ដោយ​ផ្ទាល់​តាម​រយៈ​ព័ត៌មាន​ទំនាក់ទំនង​ផ្លូវការ​ដូច​បាន​ផ្តល់​ជូន​ខាងក្រោម​ ។ ក្រុមហ៊ុន​ប្ដេជ្ញា​ចិត្ត​សហការ​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដៃគូ​អាជីវកម្ម និង​/​ឬ​អតិថិជន​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ​ដោយ​សុចរិត ​។

ប្រសិនបើ​លោក​អ្នកមាន​សំណួរ​ផ្លូវការ ឬ​ត្រូវការ​ជំនួយ​ផ្សេង​ៗ សូម​ទាក់ទង​ក្រុមហ៊ុន​ដោយ​ផ្ទាល់​តាម​រយៈ ​៖
លោក Mithun Nandy, BE, PGDM, MBS
នាយក​អាជីវកម្ម ផ្នែក​ដំណោះស្រាយ​ថែទាំ​សុខភាព​អ្នក​ប្រើប្រាស់
ក្រុមហ៊ុន ឌី​ណា​ម៉ិច ហ៊ែ​ល​ឃែ​រ ឯ​.​ក
Email: infodhc@dynamic.com.kh
លេខ​ទូរ​សព្ទ​ ៖ +855 85 555 733
យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ជឿ​ទុកចិត្ត និង​ការ​យោគយល់​របស់​លោក​អ្នក ​៕ អត្ថបទសហការ