ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ រីករាយចំពោះ​កិច្ចសហការ​អភិវឌ្ឍន៍​វិស័យ​ការងារ ប្រកបដោយ​បរិ​យា​បន្នរួម​គ្នា​ជាមួយ​អង្គការ OXFAM

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម (OXFAM) ប្រចាំ​កម្ពុជា និង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ទាក់ទង​នឹង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៅ​ថ្ងៃ​ទី ​៣០ ខែមិថុនា ឆ្នាំ​ ២០២៥ នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

ជា​កិច្ច​ស្វាគមន៍ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ការងារ ប្រកបដោយ​បរិ​យា​បន្ន​រួម​គ្នា​ជាមួយ​អង្គការ OXFAM នា​ពេល​កន្លង​មក ក៏​ដូច​ជា​ពេល​ខាង​មុខ ​។ លោក​ជំទាវ​មាន​ប្រសាសន៍​បន្ត​ដោយ​បង្ហាញ​ដល់​ភាគី​អង្គការ ស្វែង​យល់​បន្ថែម​ពី​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ទិស​ដៅ​អភិវឌ្ឍន៍​នានា​របស់ OXFAM ជា​បន្តបន្ទាប់ ​។

នៅ​ក្នុង​ជំនួប​នេះ​ដែរ លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ OXFAM ប្រចាំ​កម្ពុជា បាន​សម្តែង​សេចក្ដី​រីករាយ ដែល​កន្លង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តែងតែ​សហការ​បាន​យ៉ាង​ល្អជា​មួយ​អង្គការ OXFAM ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា ​។

បន្ថែម​លើ​នេះ លោក​ជំទាវ​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​ការ​សហការ​នានា ថ្វី​ត្បិត​ភាគី​ទាំង​ពីរ​ឈរ​នៅ​ទីតាំង​ផ្សេង​គ្នា តែ​ភាគី​ទាំង​ពីរ​មាន​បេសកកម្ម​រួម​គ្នា​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ ៕ អត្ថបទសហការ