ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនាញ​ជីវិត​ជាក់ស្តែង​ដែល​យុវវ័យ​ត្រូវ​ចេះ !

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ វ័យ​ជំទង់ គឺជា​វ័យ​រៀនសូត្រ ស្វែង​យល់​ដោយ​ខ្លួនឯង ភ្ជាប់​ទំនាក់ទំនង និង​ការ​រីក​ចម្រើន ។ មនុស្ស​វ័យ​ជំទង់​កំពុង​បញ្ចូល​ព័ត៌មាន​ថ្មី​ៗ​អំពី​ខ្លួន​គេ និង​ពិភពលោក​ជុំវិញ​ខ្លួន​ជា​និច្ច…

រាជធានី​ភ្នំពេញ ៖ វ័យ​ជំទង់ គឺជា​វ័យ​រៀនសូត្រ ស្វែង​យល់​ដោយ​ខ្លួនឯង ភ្ជាប់​ទំនាក់ទំនង និង​ការ​រីក​ចម្រើន ។ មនុស្ស​វ័យ​ជំទង់​កំពុង​បញ្ចូល​ព័ត៌មាន​ថ្មី​ៗ​អំពី​ខ្លួន​គេ និង​ពិភពលោក​ជុំវិញ​ខ្លួន​ជា​និច្ច ។ ពេល​ខ្លះ​ពួក​គេ​ទទួល​បាន​ជំនាញ​ជីវិត​ដោយ​ធម្មជាតិ នៅ​ពេល​ពួក​គេ​ស្រូប​យក​ព័ត៌មាន និង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ឪពុក​ម្តាយ​អាច​ជួយ​ក្មេង​ជំទង់​របស់​ពួក​គេ​ឱ្យ​រៀបចំ​ខ្លួន​សម្រាប់​ពិភព​ខាងក្រៅ​ដោយ​ជួយ​ពួក​គេ​ឱ្យ​រៀន​ជំនាញ និង​ឧបករណ៍​ជា​មូលដ្ឋាន ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ផ្តោត​លើ​ជំនាញ​មួយ ដែល​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ជំទង់​ដើម្បី​រៀន និង​អនុវត្ត ។ ជំនាញ​ជីវិត​នេះ​នឹង​ជួយ​ក្មេង​ជំទង់​បង្កើត​ទំនួល​ខុស​ត្រូវ​ផ្ទាល់ខ្លួន ជំរុញ​សុខភាព​ផ្លូវចិត្ត និង​មាន​អារម្មណ៍​ថា​មាន​សមត្ថភាព និង​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ច្រើន ។

ជំនាញ​ជាក់ស្តែង​សម្រាប់​ក្មេង​ជំទង់​រួម​មាន មូលដ្ឋាន​គ្រឹះ​នៃ​ការ​សម្អាត ការ​រៀបចំ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ។ ជំនាញ​នេះ​ជួយ​ឱ្យ​ក្មេង​ជំទង់​ចេះ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​កំណត់​ខ្លួនឯង​ឱ្យ​ទទួល​បាន​ជោគជ័យ នៅ​ពេល​ពួក​គេ​កាន់តែ​មាន​ភាព​ឯករាជ្យ ។

១. ជំនាញ​ការងារ​ផ្ទះ ៖ ជំនាញ​ការងារ​ផ្ទះ គឺជា​កិច្ចការ​ចាំបាច់​នានា​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក ។ ក្មេង​ជំទង់​អាច​ប្រើ​ជំនាញ​ទាំងនេះ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​របស់របរ​ប្រើប្រាស់​។ អ្វី​ដែល​កូន​របស់​អ្នក​គប្បី​ចេះ​នោះ​គឺ ៖ ការ​បោកគក់​ខោ​វ​អាវ កម្រាល​ពួក ភួយ​ជាដើម​, ការ​លាង​សម្អាត និង​រៀបចំ​ទុកដាក់​ចាន ស្លាបព្រា​, ការ​បូម​ធូលី ជូត និង​បោស​សម្អាតផ្ទះ​, ជំនាញ​ធ្វើ​ម្ហូប​ជា​មូលដ្ឋាន​, ការ​ទិញ​គ្រឿងទេស និង​សម្ភារៈ​ចាំបាច់​នៅ​ក្នុងផ្ទះ​, ការ​ទុកដាក់​របស់របរ​ប្រើប្រាស់​ឱ្យ​បាន​សមរម្យ ក្រោយ​ពេល​ប្រើ​រួច​, ដោះស្រាយ​បញ្ហា​ជា​មូលដ្ឋាន ដូច​ជា​បង្គន់​ស្ទះ ឬ​ហូរ​ទឹកជា​ដើម និង​ការ​ថែទាំ​រថយន្ត​ជា​មូលដ្ឋាន ប្រសិនបើ​ពួក​គេ​មាន​ឡាន​ផ្ទាល់ខ្លួន ដូច​ជា​ដឹង​ពី​របៀប​ប្តូរ​សំបក​កង់ ឬ​ចាំ​រៀប​ចំការ​ណាត់ជួប​ជាង​ដើម្បី​ប្តូរ​ប្រេង ។

២. ជំនាញ​ហិរញ្ញវត្ថុ ៖ ជំនាញ​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ជួយ​ឱ្យ​កូន​ជំទង់​របស់​អ្នករៀន​ពី​របៀប​សន្សំ ផែនការ​ថវិកា និង​យល់​ពី​តម្លៃ​នៃ​ប្រាក់​កាស ។ ជំនាញ​គ្រប់គ្រង​លុយ​រួម​មាន ៖ ទទួល​បាន​ប្រាក់​ចំណូល​ពី​ប្រាក់​ឧបត្ថម្ភ ឬ​ការងារ​ក្រៅ​ម៉ោង​, ចេះ​សន្សំ​លុយ​ទិញ​របស់របរ​ផ្ទាល់ខ្លួន​, ស្វែងរក​ការងារ​ដែល​សម​ស្រប​តាម​អាយុ ឬ​កម្មសិក្សា​, សិក្សា​អំពី​ប័ណ្ណឥណទាន និង​បំណុល​, រៀបចំ​ផែនការ​ទុកជា​មុន​សម្រាប់​ការ​ចំណាយ​ក្នុង​ឱកាស​ពិសេស ឬ​ការ​ចំណាយ​ជា​ប្រចាំ (​ឧទាហរណ៍ ការ​ថែទាំ​ម៉ូតូ ឬ​រថយន្ត ប្រសិនបើ​ពួក​គេ​មាន​) ។

៣. ជំនាញ​ថែទាំ​ខ្លួនឯង ៖ ការ​មើលថែ​រក្សា​ខ្លួនឯង គឺ​ចាំបាច់​សម្រាប់​ការ​ថែរក្សា​សុខុមាលភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ។ ហើយ​វា​មិនមែន​គ្រាន់តែ​ជា​ការ​ងូតទឹក និង​ដុះធ្មេញ​ប៉ុណ្ណោះ​ទេ វា​រួម​បញ្ចូល​ទាំង​ទម្លាប់ និង​ជំនាញ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ​ប្រសើរ​ឡើង និង​បន្ថយ​ភាព​តានតឹង ។ ខណៈ​ពេល​ដែល​វា​មើលទៅ​ខុស​គ្នា​សម្រាប់​មនុស្ស​គ្រប់​គ្នា ការ​អនុវត្ត​ការ​ថែទាំ​ខ្លួនឯង​ទូទៅ​ដែល​អ្នក​អាច​លើកទឹកចិត្ត និង​យក​គំរូ​តាម​សម្រាប់​ក្មេង​ជំទង់​របស់​អ្នក​រួម​មាន ៖ ហាត់ប្រាណ ឬ​សកម្មភាព​រាង​កាយ​ទៀងទាត់​, គេង​ឱ្យ​បាន​គ្រប់គ្រាន់​, សមាធិ​, ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ និង​មិត្តភក្តិ​, រៀន​សុំ​ជំនួយ និង​ការ​គាំទ្រ​នៅ​ពេល​ចាំបាច់ និង​ការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន ៕ ប្រភព ៖ newportacademy

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង​ពីរ​ដំណាលគ្នា សាលា​ផ្តល់​អាហារូបករណ៍​ពិសេស ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០ នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ខាង​មុខ​នេះ ។ សាលារៀន​ទទួល​ចុះ​ឈ្មោះ​កុមារ​ចាប់ពី​អាយុ ២ ឆ្នាំ​កន្លះ​ឡើង សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ​ស្ថិត​នៅ​ផ្លូវ ៥៩៨ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សាខា​ពោធិ៍​ចិន​តុង​ស្ថិត​នៅ​ផ្លូវ ២០០៤ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ ៩៩ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ៕