ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា លាង ពៅ ឧបត្ថម្ភ​ស៊ីម៉ងត៍ ចំនួន ១១១​តោន​, ថវិកា​ជាង ៥៨​លាន​រៀល និង​ទឹក​សុទ្ធ​កម្ពុជា ១,៥០០​កេស ជូន​ដល់​កងកម្លាំង​ជួរ​មុខ​នៅ​តាម​ព្រំដែន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អុិ​ន​ស៊ី រួម​ជាមួយ​តំណាង​ចែកចាយ​សុី​មង​ត៍…

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង អុិ​ន​ស៊ី រួម​ជាមួយ​តំណាង​ចែកចាយ​សុី​មង​ត៍ អូដ្ឋ និង​សុី​មង​ត៍​វី ទូ​ទាំង​ប្រទេស បាន​ឧបត្ថម្ភ​ស៊ីម៉ងត៍ ចំនួន ១១១​តោន​, ថវិកា ៥៨​លាន ៤​សែន​រៀល និង​ទឹក​សុទ្ធ​កម្ពុជា ១,៥០០​កេស ជូន​ដល់​កងកម្លាំង​ជួរ​មុខ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ។

ការ​ប្រកាស​ឧបត្ថម្ភ​នេះ គឺ​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់ នាយ ពាក់​មី ដែល​បាន​ស្នើរ​សុំ​ តាម​រយៈ​វី​ដេ​អូ​ទៅ​កាន់​អ្នកឧកញ៉ា ​លាង ពៅ អគ្គនាយក​ក្រុមហ៊ុន​សុី​ម៉​ង​ត៍​អូដ្ឋ​ដោយ​ស្នើ​សុំ ​ឧ​ប​ត្ថ​ម​ស៊ីម៉ងត៍​អូដ្ឋ ចំនួន ២០​តោន ក្នុង​ការ​សាងសង់​ផ្លូវ​ ទៅ​ប្រាសាទ​តា​មាន់​ និង​លា​ណ​ដ្ឋា​ន​ជូន​ដល់​កងកម្លាំង​ជួរ​មុខ​ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ស្រាប់តែ​អ្នកឧកញ៉ា​ លាង ​ពៅ ​បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​ពាក់​មី​ភ្លាម​ៗ​ ដោយ​យល់ព្រម​ឧបត្ថម្ភ​ស៊ីម៉ងត៍​អូដ្ឋ​ រហូត​ដល់​ជាង ១០០​តោន ថវិកា​ជាង 58លាន​រៀល និង​បន្ថែម​ជូន​ទឹក​សុទ្ធ​កម្ពុជា​ សរុប​ដល់​ទៅ ១,៥០០​កេស ដល់​កងកម្លាំង​ជួរ​មុខ ​ដែល​បាន​ឈរជើង​ នៅ​តាម​ព្រំដែន​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ហើយ​អ្នកឧកញ៉ា ​នឹង​អញ្ជើញ​ទៅ​ប្រគល់​ផ្ទាល់ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ខាង​មុខ​នេះ ​។

សូម​បញ្ជាក់​ថា ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី គឺជា​ផលិតផល​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ស៊ីម៉ងត៍​ដែល​មានគុណ​ភាពល្អ​ដាច់​គេ​ ក្នុង​ប្រទេស​កម្ពុជា ​។ ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី ត្រូវ​បាន​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់​មក​ពី​អឺរ៉ុប ​។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍​អូដ្ឋ និង​ស៊ីម៉ងត៍​វី ដែល​មាន​ទាំងរ​ង្វាន់​លើកទឹកចិត្ត និង​គុណភាព​ខ្ពស់ មាន​លក់​នៅ​លើ​ទីផ្សារ ​គ្រប់​ដេប៉ូ​ចែកចាយ​ទូ​ទាំង​ប្រទេស ​។

ក្រុមហ៊ុន ជីប ម៉ុង អុិ​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ដែល​ជា​បុត្រ​សម្ព័ន្ធ​ពាណិជ្ជកម្ម​មួយ ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជិត​ ៣០០​ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ខ្នាត​យក្ស​ ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា ។​ រោងចក្រ​វិនិយោគ​ឡើង​ដោយ​កូន​ខ្មែរ មួយ​នេះ​បាន​នឹង​កំពុង​ប្រើប្រាស់​ម៉ាស៊ីន​បំពាក់​ នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់ និង​ជា​ពិសេស​គិតគូរ​ខ្លាំង​បំផុត ​ដល់​ផល​ប៉ះពាល់​បរិស្ថាន ដើម្បី​ធានា​ឱ្យ​បាន​នូវ​ផលិតផល​ ស៊ីម៉ងត៍ ស្តង់ដារ​លំដាប់ពិភពលោក គុណ​ភាពរឹងមាំ​ជាប់​ធន់​ត​ជំនាន់​ ។

សូម​ជម្រាប​ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងតែ​ជួយ​សង្គម គិតគូ​ដល់​សុខទុក្ខ​បងប្អូន​ប្រជាជន​ខ្មែរ​យើង ​។ មក​ដល់​ពេល​នេះ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា​ចំនួន ៤៤ លើក សរុប​ជា​ថវិកា​ចំនួន ៧.៨២៥.៣៥០ ដុល្លារ​ផង​ដែរ​ ។ ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ខ្មែរ ម្ចាស់​ក្រុមហ៊ុន​មាន​ឈាមជ័រ​ជា​ខ្មែរ ស្រឡាញ់​ប្រជាជន​ខ្មែរ និង​នៅ​ជាមួយ​បងប្អូន​ខ្មែរ​ជា​ដរាប ​៕ អត្ថបទសហការ