ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស ឈានមុខ​គេ​ជា​អ្នកឧបត្ថម្ភ​ធំ ក្នុង​ការ​ជំរុញ​មោទនភាព​ជាតិ ព្រមទាំង​នាំ​យកកេរ្តិ៍ឈ្មោះ​ប្រ៊េ​ន​​ខ្មែរ​ទៅ​កាន់​ឆាកអន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​ស្មារតី​ជាតិនិយម​ខ្មែរ​នៅ​គ្រប់​ស្រទាប់​ប្រជាពលរដ្ឋ កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ជាមួយនឹង​មោទនភាព​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជាតិ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​លើកកំពស់​ស្មារតី​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដោយ​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ ឆ្នាំ​ ២០២៥…

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​ស្មារតី​ជាតិនិយម​ខ្មែរ​នៅ​គ្រប់​ស្រទាប់​ប្រជាពលរដ្ឋ កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ជាមួយនឹង​មោទនភាព​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជាតិ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​លើកកំពស់​ស្មារតី​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដោយ​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ ឆ្នាំ​ ២០២៥ និង​ស្រប​ពេល​គ្នា​នេះ​ក៏​បាន​នាំ​យកកេរ្តិ៍ឈ្មោះ​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ​ ។

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស នឹង​មាន​វត្ត​មាននៅ​ពិព័រណ៍​ផលិតផល​ខ្មែរ ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ “​ពង្រឹង និង​ពង្រីក សមត្ថភាព​ផលិត​ក្នុងស្រុក​” ចាប់ពី​ថ្ងៃ​ទី​ ១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង ៨:០០ ព្រឹក​ដល់ ៨:០០​យប់ ​។

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ដោយ​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ គុណភាព សុវត្ថិភាព​ចំណីអាហារ ការ​ជ្រើសរើស​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់ និង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ក្នុង​ការ​ផលិត​ផលិតផល ដើម្បី​លើកកម្ពស់​សុវត្ថិភាព​សុខភាព ក៏​ដូច​ជា​បង្កើន​ផលិតភាព​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ជាតិ ដែល​មានគុណ​ភាព​ខ្ពស់ សម្រាប់​ទាំង​អតិថិជន​ក្នុងស្រុក និង​ក្រៅប្រទេស ​។

ជាមួយ​ការ​ពង្រីក​វិសាលភាព​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស្រា​បៀរ ហនុមាន នឹង​ឆ្ពោះទៅ​កាន់​ទីផ្សារ​ដ៏​តឹង​រឹង​បំផុត​មួយ​លើ​លោក គឺ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​ទើបតែ​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ស្ថាប័ន U.S Food and Drug Administration (​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក​) ជាទី​ភ្នាក់ងារ​សហព័ន្ធ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ឱសថ គ្រឿងសម្អាង និង​ឧបករណ៍​វេជ្ជសាស្ត្រ ដែល​អាច​ធ្វើការ​ចែកចាយ​ដាក់​លក់​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​ ។ ជាមួយ​គ្នា​នេះ ស្រា​បៀរ ហនុមាន ក៏​បាន​នឹង​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​អូស្ត្រាលី រួច​មក​ហើយ​ផង​ដែរ​ ។ នេះ​គឺជា​មោទកភាព​នៃ​ផលិតផល​ខ្មែរ ដែល​បញ្ជាក់​ពី គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ជាមួយនឹង​ការ​បោះ​ជំហាន​កាន់តែ​ឆ្ងាយ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ​។

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១៦០ លាន​ដុល្លារ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយបង្អស់​ពី​អឺរ៉ុប ស្រប​ទៅ​តាម​បទដ្ឋាន​ស្តង់ដារ​លំដាប់​ពិភពលោក ជាមួយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ប្រកបដោយ​វិសាលភាព ហើយ​ផ្តោត​សំខាន់​លើ ឧត្តមភាព នៃ​គុណ​តម្លៃ ក្នុង​ការ​រក្សា​ស្ថិរភាព​លើ​គុណភាព​ផលិតផល ក៏​ដូច​ជា​ការ​គាំទ្រ​លើ​យុទ្ធសាស្ត្រ​ល្អ​ៗ ដើម្បី​និរន្តរភាព​ដល់​ការ​ពង្រីក​អាជីវកម្ម​ជា​ចម្បង ជា​ពិសេស គឺ​ជំរុញ​បន្ថែម​លើ​ការ​កសាង​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា​កូន​ខ្មែរ​ទៅ​កាន់​សកលលោក​ ។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ពិព័រណ៍​ផលិតផល​ជាតិ​ឆ្នាំ​នេះ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បាន​ជួយ​ជំរុញ​នូវ​ចលនា មោទនភាព​ជាតិខ្មែរ ដើម្បី​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យ​យល់​ និង​ជ្រាប​ថា ​៖ ពេល​ផលិតផល​ខ្មែរ​យើង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ពេល​នោះ​ហើយ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ជាតិ​យើង​នឹង​ត្រូវ​បាន​ប្រជាជន​នៅ​ប្រទេស​នានា​ស្គាល់ និង​ស្ងើចសរសើរ​ ។

សូមកុំ​ភ្លេច​ចូលរួម​ពិ​ព័រ​ណ៌​ផលិតផល​ផល​ខ្មែរ​ទាំងអស់​គ្នា និង​ទស្សនា​ស្តង់​ពិព័រណ៍ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ដែល​នឹង​មានការ​តាំង​បង្ហាញ​ផលិតផល ក៏​ដូច​ជា​ផ្តល់​ជូន​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ ដោយ​ឥត​គិតថ្លៃ​រយៈពេល ០៣ ​ថ្ងៃ​ពេញ​ផង​ដែរ​ ។ សូម​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ ទាំងអស់​គ្នា​ ! ៕ អត្ថបទសហការ