ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ទស្សនាជាលើកដំបូងក្នុងឆាកជីវិត

2 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន មីជាតិ​ ក្រោមគម្រោង…

ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន មីជាតិ​ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹកជូនទស្សនាជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុនមីជាតិ បានលើកឡើងថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” បានប្រារព្ធឡើងមកបាន ២ លើកមកហើយ ដែលសកម្មភាពមនុស្សធម៌សង្គមមួយនេះ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបំពេញក្ដីស្រមៃជូនកុមារតូចៗ តាមរយៈការនាំយកផ្ទាំងទស្សនីយភាពកុន ដែលជានិច្ចកាលចាក់បញ្ចាំងនៅតាមរោងភាពយន្ត មកជូនកុមារដែលពុំធ្លាប់បានទទួលបទពិសោធន៍ និងទស្សនាពីមុនមក ។ កម្មវិធីសប្បុរសធម៌នេះបានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយសុខុមាលភាពកុមារ រួមជាមួយការឆ្លុះបញ្ចាំងពីឆន្ទៈនៃការប្តេជ្ញាចិត្តរួមគ្នា បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ក្នុងកាលៈទេសៈដែលក្រុមគ្រួសារភៀសសឹកជាច្រើនកំពុងស្ថិតនៅតំបន់ជម្លៀសសុវត្ថិភាពនៅឡើយ ។

តាមរយៈការទស្សនានូវគំនូរជីវចលបែបអប់រំ មីជាតិ ជឿជាក់ថា សកម្មភាពកម្សាន្តនេះនឹងជួយបង្កើតការចងចាំដ៏សប្បាយរីករាយមួយ និងជំរុញឲ្យកុមារភៀសសឹកទាំងអស់ កើតមានក្តីស្រមៃខ្ពស់ ភ្ជាប់ជាមួយក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អរបស់ពួកគេ ។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការរបស់កម្មវិធីនេះ គឺរោងភាពយន្តលេជេន ដែលបានសម្របសម្រួលក្នុងការទទួលសិទ្ធិស្របច្បាប់ក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះជូនកម្មវិធី ។

ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានប្រចាំនៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការចែករំលែកទុក្ខលំបាក់ និងផ្ដល់នូវបទពិសោធន៍ និងការចងចាំដ៏រីករាយថ្មីមួយទៀតដល់កុមារភៀសសឹករាប់រយនាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត។ លោកបន្តថា ការចូលរួមពីក្រុមហ៊ុនឯកជន ដូចជា មីជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ និងអត្ថន័យខ្លាំងណាស់ ក្នុងការចូលរួមតំហែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក ។

ក្នុងឱកាសនេះ ក្រុមហ៊ុន មីជាតិ ក៏បានពាំនេះយកអំណោយជាឈុតៗជូនប្អូនៗកុមាររួមមាន ៖ មីជាតិ, ទឹកពិសាវីតាល់, តុក្កតា, ដបទឹក, កាបូបដាក់ប៊ិច, សៀវភៅសរសេរ, សៀវភៅផាត់រូប, ខ្មៅដៃ, ខ្មៅដៃពណ៌, ប្រដាប់ខួងខ្មៅដៃ, នំកញ្ច​ប់, ទឹកដោះគោ និងអាហារសម្រន់ជាមីជាតិ និងពោតផ្ទុះ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយជូនប្អូនៗកុមារភៀសសឹក ។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ មើលកុនជាក្ដីស្រមៃខ្ញុំ លើកទី ២ អាចកើតឡើងបានក៏ដោយសារគម្រោង “ខ្មែរដើម្បីខ្មែរ” របស់ក្រុមហ៊ុនមីជាតិ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌ ។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារសង្គមនេះក៏ដោយសារការនិយមគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប ។ មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕ អត្ថបទសហការ