ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​ របស់​ក្រសួង​ការងារ ចុះ​សម្របសម្រួល និង​តាមដាន​ការ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ ​ទើប​មក​ពី​​ថៃ​ នៅ​ក្នុង​ក្រុមហ៊ុន សឹង ឡុ​ង ជាន (​អេស​អិ​ល​ជេ​) អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​)

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​០៣ ខែកញ្ញា…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​០៣ ខែកញ្ញា ឆ្នាំ ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ​សម្របសម្រួល​ផ្គូរ​ផ្គង​ទីផ្សារ​ការងារ​ជូន​ពលករ នៅ​ក្នុង​ក្រុមហ៊ុន សឹង ឡុ​ង ជាន (​អេស​អិ​ល​ជេ​) អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​) ស្ថិត​នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​សម្របសម្រួល និង​តាមដាន​ការ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ក្រុមការងារ​នេះ​មានការ​ចូលរួម​ពី​លោក អិ​ប ស៊ី​ណា​, លោក ប្រាក់ សុម​នី​, លោក មុំ សំអាត និង​កញ្ញា សាក់ រក្សា ដែល​ក្រុមការងារ​បាន​ចុះ​ទៅ​ទីតាំង​ក្រុមហ៊ុន សឹង ឡុ​ង ជាន (​អេស​អិ​ល​ជេ​) អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​) ដោយ​មាន​សកម្មភាព​អាជីវកម្ម​ចំបង ផ្នែក​កម្មន្ដសាល​សម្លៀក​បំពាក់ ដែល​ផលិត​ម៉ាក​ល្បី​ៗ​ដូច​ជា Champion, Puma, Quick Silver, Wranger, GAP, និង BBG ​។

ឯកឧត្តម ម៉ុ​ល វិបុល អនុរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន សឹង ឡុ​ង ជាន (​អេស​អិ​ល​ជេ​) អឺ​ភែ​រឹល (​ខេ​ម​បូ​ឌា​) មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែមចំនួន ៧០០​នាក់​(​ស្រី​៦៥០​នាក់​) ទៅ​តាម​ផ្នែក និង​ជំនាញ​ដូច​ជា ផ្នែក​កាត់ដេរ និង​ផ្នែក​ត្រួតពិនិត្យ QC​។ លើស​ពី​នេះ ទោះ​កម្មករ​អត់​មាន​ជំនាញ​ក៏​រោងចក្រ​មាន​តម្រូវការ​ជ្រើសរើស​ផង​ដែរ ​។

លើស​ពី​នេះ ឯកឧត្តម​បាន​ពន្យល់​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ទទួលយក​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ខ្វះ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​សម្ភាសន៍​ចូល​ធ្វើការ និង​សន្យា​សហការ​ជាមួយនឹង​ក្រុមការងារ​មន្ទីរ ក៏​ដូច​ជា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ធ្វើការ​រួម​គ្នា​ឱ្យ​មាន​ភាព​ស្អិតរ​មួ​ត ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​ការ​សម្ភាស​ការងារ​តាម​អន​ឡាញ និង​ទទួលយក​បងប្អូន​កម្មករនិយោជិត​ឱ្យ​ចូល​ធ្វើការ​ ។

ឯកឧត្ដម​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ពី​សំណាក់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បាន​ណែនាំ​ដល់​រដ្ឋបាល​រោងចក្រ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​រយៈ​ការ​ប្រើប្រាស់​នូវ​ពាក្យ​សំដី​សមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និង​គ្មាន​ការ​រើសអើង​បងប្អូន​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ ​៕ អត្ថបទសហការ