ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​បោះ​ជំហាន​ថ្មី ក្នុង​សេវាកម្ម​ធនាគារ ​៖ សាខាយុទ្ធសាស្ត្រ​របស់ ​ធនាគារ មេ​យ​ប៊ែ​ង ដំបូង​បង្អស់នៅ​កម្ពុជា

3 ថ្ងៃ មុន

ឆ្ពោះទៅ​កាន់​យុគសម័យ​ថ្មី នៃ​ការ​ផ្តល់​ជូន​សេវាកម្ម​ធនាគារ ប្រកបដោយ​គោលដៅ​ច្បាស់លាស់និង​ការ​ផ្តោត​លើ​ឧត្តមភាព​សេវាកម្ម​ ជូន​អតិថិជន​ជា​ចម្បង ។ រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃទី ០១ ខែកញ្ញា…

ឆ្ពោះទៅ​កាន់​យុគសម័យ​ថ្មី នៃ​ការ​ផ្តល់​ជូន​សេវាកម្ម​ធនាគារ ប្រកបដោយ​គោលដៅ​ច្បាស់លាស់
និង​ការ​ផ្តោត​លើ​ឧត្តមភាព​សេវាកម្ម​ ជូន​អតិថិជន​ជា​ចម្បង ។

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ ធនាគារ មេ​យ​ប៊ែ​ង បាន​សម្រេច​នូវ​សមិទ្ធផល​ចម្បង​មួយ​ផ្សេង​ទៀត នៃការ​ដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​សាខា​អូ​ឡាំ​ពិ​ក​ថ្មី ដែល​ជា​សាខា​យុទ្ធសាស្ត្រ​ដំបូង​គេ​បង្អស់​របស់ធនាគារ មេ​យ​ប៊ែ​ង នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ សាខា​យុទ្ធសាស្ត្រ​នេះមាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាលរាជធានី​ភ្នំពេញ ជាប់​នឹងពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ជា​និមិត្តរូប​ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​ទីក្រុង​ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​បាន​ផ្តល់​នូវ​សេវាកម្ម​ធនាគារ ជូន​អតិថិជន​ជា​ច្រើន មិន​ថា​អតិថិជន​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) និង​សាជីវកម្ម​នោះ​ទេ​។ គិត​ត្រឹម​ឆ្នាំ ​២០២៤ ​នេះ ធនាគារ មេ​យ​ប៊ែ​ង បាន​កត់សម្គាល់​នូវ​កំណើន​អតិថិជន​ថ្មី​មានការ​កើតឡើង​រហូត​ដល់ ៣៧%​ ។ ជាមួយនឹង​សមត្ថភាព​ផ្នែក​ឌី​ជី​ថ​ល​ដែល​កាន់តែ​ប្រសើរ និង​វត្តមាន​របស់​បណ្តាញ​សាខា​កាន់តែ​រឹង​មាំ​ ។ ធនាគារ មេ​យ​ប៊ែ​ង នៅ​តែ​បន្ត​យកចិត្តទុកដាក់​លើ​អតិថិជន និង​ពង្រីក​វិសាលភាព​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

បច្ចុប្បន្ន អតិថិជន​អាច​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន​រួម​មាន គណនី​ឌី​ជី​ថ​ល ប័ណ្ណឥណទាន ដំណោះស្រាយ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ​និង​មធ្យម (SME) និង​សាជីវកម្ម សេវាកម្ម Premier Wealth និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ។ សាខា អូ​ឡាំ​ពិ​ក ​ថ្មី​នេះ គឺជា​ជំហាន​បន្ទាប់​ដែល​រួម​បញ្ចូល​គ្នា​នូវ​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការ​ផ្ដល់​នូវ​ការ​ប្រឹក្សា​ដោយ​ផ្ទាល់ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​ពេញលេញ​ ។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ការ​បើក​ដំំ​​ណើ​រការ​នៃ​សាខា​យុទ្ធសាស្ត្រ​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​យើង​ចំពោះ​ការ​រីក​ចម្រើន និង​ទស្សនវិស័យ​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ក្រោម​យុទ្ធសាស្ត្រ M25+ របស់​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង យើង​បាន​វិ​វត្ត​ខ្លួន​ទៅ​មុខជា​លំដាប់ ហើយ​សាខា​ថ្មី​នេះ​គឺជា​សក្ខីភាព​ជាក់ស្តែង​នៃ​ដំណើរ​មួយ​នេះ​ ។ យើង​នឹង​បន្ត​ជំរុញ​នវានុវត្តន៍ និង​ផ្តល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព ដោយ​មានគោលបំណង​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ពង្រឹង​តួនាទី​របស់​យើង​ក្នុង​នាម​ជា​ធនាគារ​អាស៊ាន​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​» ​។

លោក​បាន​បន្ថែម​ថា​ ៖ «​សាខា ធនាគារ មេ​យ​ប៊ែ​ង អូ​ឡាំ​ពិ​ក គឺ​តំណាង​ឲ្យ​ចក្ខុវិស័យ​របស់​យើង​នា​ពេល​អនាគត ជា​កន្លែង​ដែល​ត​ភ្ជាប់​ទំនាក់ទំនង លើក​ស្ទួយ​វប្បធម៌ និង​ជំរុញ​ទំនុកចិត្ត​លើ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ ។ វា​គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បង្ហាញ​វត្តមាន ផ្តល់​សេវាកម្ម​ពាក់ព័ន្ធ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​កសាង​អនាគត​ជាមួយ​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​» ។

សាខា​យុទ្ធសាស្ត្រ​នេះ ទទួល​បានការ​បំផុសគំនិត​ពី​វប្បធម៌ គុណភាព​សេវាកម្ម និង​វឌ្ឍនភាព
លោកស្រី ហ្កា​សរី​ន ចាន់​អាប់​ឌុ​ល​ឡា នាយិកា​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា ​៖ «គ្រប់​ផ្នែក​នៃ​សាខា​នេះ ចាប់តាំងពី​ការ​រចនា​ខាងក្រៅ ដែល​យក​លំនាំ​តាម​សិល្បៈ​វប្បធម៌​ខ្មែរ រហូត​ដល់​ប្លង់​ខាងក្នុង​ដែល​រៀបចំ​ឡើង ដោយ​មាន​ផាសុកភាព និង​ការ​យកចិត្តទុកដាក់​លើ​អតិថិជន​ជា​ចម្បង​ ។ ការ​រចនា​នេះ ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បន្ត​រីក​ចម្រើន​ជាមួយ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ផ្តោត​លើ​គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ការ​រីក​ចម្រើន​របស់​អតិថិជន និង​សហគមន៍​ទាំងមូល​»​ ។

ផ្ទៃ​អគារ​ទាំងមូល ត្រូវ​បាន​គ្របដណ្តប់​ ដោយ​ពណ៌​លឿង​រំលេច ដែល​បង្ហាញ​ពី​ភាព​កក់ក្តៅ សុទិដ្ឋិនិយម និង​ភាព​ក្លាហាន ​។ នៅ​ជាន់​ផ្ទាល់​ដី ផ្នែក​ខាងក្រៅ​ត្រូវ​បាន​រចនា​តាម​ក្បាច់​តម្បាញ​ដែល​យក​លំនាំ​តាម​វាយ​ណ​ភណ្ឌ​ខ្មែរ​បុរាណ ដែល​ជា​និមិត្តរូប​នៃ​សាមគ្គីភាព ​និង​ភាពរឹងមាំ ​។ ការ​រចនា​នេះ​មិន​ត្រឹមតែ​ជា​ការ​គោរព​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ពន្លេច​នូវ​វិញ្ញាណ​ស្មារតី​នៃ​កម្មវិធី «​ស្ត្រី និង​តម្បាញ របស់​ធនាគារ មេ​យ​ប៊ែ​ង​» ដែល​ជា​កម្មវិធី​ថ្នាក់​តំបន់ ក្នុង​ការ​ជួយ​ដល់​ស្ត្រី​តាម​រយៈ​ការ​អភិរក្ស​សិល្បៈ​វាយ​ន​ភណ្ឌ​ប្រពៃណី​ ។ តាម​រយៈ​ការ​បញ្ចូល​ក្បាច់រចនា​នេះ ទៅ​ក្នុង​ស្ថាបត្យកម្ម​សាខា​របស់​យើង ធនាគារ មេ​យ​ប៊ែ​ង នៅ​តែ​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​និរន្តរភាព​វប្បធម៌ និង​ការ​ពង្រឹង​សេដ្ឋកិច្ច​ជូន​ដល់​ស្ត្រី និង​សហគមន៍​របស់​យើង​ផង​ដែរ​ ។

នៅ​ពេល​ឈាន​ចូល​មក​ក្នុង​សាខា អតិថិជន​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ជាមួយ​បរិយាកាស​ដ៏​ស្រស់ស្រាយ និង​ស្ងប់ស្ងាត់​ប្រកបដោយ​ទំនុកចិត្ត​ ។ ជាន់​ផ្ទាល់​ដី ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ដោយ​កញ្ចក់​ភ្លឺ​ថ្លា​ឆ្លុះ​បញ្ចាំង ពី​ផ្ទៃ​ខាងក្នុង​ដែល​តុបតែង​ដោយ​រុក្ខជាតិ និង​ពន្លឺ​ដ៏​ស្រទន់ បង្កើត​បានជា​សិល្បៈ​ស្រមោល​ដ៏​អស្ចារ្យ​ ។ បច្ចេកទេស​ពន្លឺ​ចេញពី​ផ្ទៃ​ខាងក្រោយ​រុក្ខជាតិ បាន​បង្ហាញ​ជា​ស្រមោល​ដ៏​មាន​ភាព​រស់​រវើក ធ្វើ​ឱ្យ​អតិថិជន​មាន​អារម្មណ៍​ប្លែក និង​ស្រស់ស្រាយ​។ រចនា​ប័ទ្ម​សម័យ​ទំនើប​នេះ ផ្តល់​នូវ​អារម្មណ៍​ស្វាគមន៍ កក់ក្តៅ និង​ទំនុកចិត្ត តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង ធម្មជាតិ និង​គំនិត​ច្នៃប្រឌិត ដោយ​បង្កើត​បានជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ដល់​អតិថិជន ​។

ដោយ​រចនា​ខុស​ប្លែក​ពី​សាខា​កន្លង​មក សាខា អូ​ឡាំ​ពិ​ក ​ថ្មី​នេះ ត្រូវ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​នូវ​បរិយាកាស​វិជ្ជមាន​ដល់​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ។ ជាន់​ផ្ទាល់​ដី ត្រូវ​បាន​បែងចែក​សម្រាប់​ការ​ប្រឹក្សា​យោបល់ បង្កើត​ទំនាក់ទំនង ជាមួយ​កៅអីអង្គុយ​បែប​លម្ហែ​ដូច​នៅ​ហាង​កាហ្វេ និង​ទទួលទាន​កាហ្វេ​ដោយ​ឥត​គិតថ្លៃ​ ។ បញ្ជរ​សេវាកម្ម​ប្រតិបត្តិការ មា​នទី​តាំងនៅ​ជាន់​ទី​មួយ ដើម្បី​ធានា​បាន​នូវ​បទ​ពិសោធន៍​ដោយ​ភាព​រលូន និង​ច្បាស់លាស់សម្រាប់​ឆ្លើយ​តប​គ្រប់​តម្រូវការ​របស់​អតិថិជន ​។

នៅ​ជាន់​ទី​ពីរ​ជា​បន្ទប់ទទួលភ្ញៀវ Premier Wealth និង​សាល​សម្រាប់​កិច្ច​សន្ទនា​ធុរកិច្ច ដែល​ផ្តល់​នូវ​បរិយាកាស​សម​ស្រប​សម្រាប់​ការ​ពិភាក្សា​អាជីវកម្ម កម្មវិធី​ថ្លែងអំណរគុណ និង​ការ​ប្រឹក្សា​យោបល់​ឯកជន​នានា ដែល​រៀបចំ​ជា​ពិសេស​សម្រាប់​អតិថិជន Premier Wealth ម្ចាស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម សាជីវកម្ម និង​ធុរកិច្ច​ជន​របស់​ធនាគារ មេ​យ​ប៊ែ​ង តែ​ប៉ុណ្ណោះ ​។

ក្នុង​ឱកាស​អបអរសាទរ​ការ​សម្ពោធ​សាខា​នេះ ធនាគារ មេ​យ​ប៊ែ​ង ក៏​មានការ​ផ្តល់​ជូន​មាន​រយៈពេល​កំណត់ ជា​ពិសេស​សម្រាប់​តែ​នៅ​សាខា ​អូ​ឡាំ​ពិ​ក ​ប៉ុណ្ណោះ ​។ ការ​ផ្តល់​ជូន​នេះ​រួម​មាន អត្រា​ការ​ប្រាក់​ពិសេស​សម្រាប់​ហិរញ្ញប្បទាន និង​ការ​ផ្តល់​ជូន​សេវាកម្ម Premier Wealth រង្វាន់​ពី​ធនាគារ​ឌី​ជី​ថ​ល និង​អត្ថប្រយោជន៍​ប័ណ្ណ​ផ្សេង​ៗ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាច​ចូល​ទៅ​កាន់​គេហទំព័រ www.maybank2u.com.kh ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ មេ​យ​ប៊ែ​ង​ ។

រង្វាន់​សម្រាប់​អតិថិជន​ស្មោះស្ម័គ្រ ពី​កម្មវិធី Manchester United
ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ធនាគារ មេ​យ​ប៊ែ​ង ក៏​បាន​អបអរសាទរ​អ្នក​ឈ្នះ​នៃ​យុទ្ធនាការ «ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់ Old Trafford» ដល់​អតិថិជន​ដែល​មានសំណាង​ចំនួន ៤ រូប ដែល​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ជាមួយនឹង​ដំណើរ​កម្សាន្ត ទៅ​ទស្សនាការ​ប្រកួត​របស់​ក្រុម​Manchester United ផ្ទាល់ នៅ​កីឡដ្ឋាន Old Trafford​ ។ អ្នក​ឈ្នះ​ម្នាក់​ៗ ក៏​អាច​នាំ​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ម្នាក់​ទៅ​ជាមួយ​ផង​ដែរ ដើម្បី​ចែករំលែក​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន​មួយ​នេះ​ ។ ពិធី​អបអរសាទរ​នេះ ក៏​មានការ​ប្រគល់​រង្វាន់​ពិសេស​ពី​ក្រុមបាល់ទាត់ Manchester United ផង​ដែរ ដែល​រួម​មាន​អាវ​ដែល​មាន​ហត្ថលេខា​របស់​កីឡាករ និង​អាវ​ដែល​ចុះហត្ថលេខា​រួម​ដោយ​ក្រុម​កីឡាករ ​។

ក្នុង​ព្រឹត្តិការណ៍​ដដែល​នោះ ធនាគារ មេ​យ​ប៊ែ​ង ក៏​បាន​ប្រកាស​បើក​យុទ្ធនាការ​ថ្មី «​សម្រេច​ក្តី​សុ​បិ​ន្ត ការ​ទស្សនាការ​ប្រកួត​ផ្ទាល់​របស់​ក្រុម Manchester United ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង​» សម្រាប់​រដូវ​កាល​បាល់ទាត់​ថ្មី​ផង​ដែរ​ ។ អតិថិជន​ដែល​មាន​ប័ណ្ណ​ឥណ​ពន្ធ​វី​សា Manchester United និង​អ្នក​ដែល​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម ធនាគារ មេ​យ​ប៊ែ​ង ឬ​ដាក់​ប្រាក់​បញ្ញើ​តាម​លក្ខខណ្ឌ​ក្នុងអំឡុងពេល​ផ្តល់​ជូន នឹង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង Manchester ម្ដងទៀត ដែល​នេះ​សបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់ ធនាគារ មេ​យ​ប៊ែ​ង ចំពោះ​ការ​គាំទ្រ​ឥត​ងាករេ​របស់​អតិថិជន និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍ ដែល​លើស​ពី​សេវាកម្ម​ហិរញ្ញវត្ថុ​ ។

ទស្សនវិស័យ​សម្រាប់​សេវាកម្ម​ធនាគារ​នា​ពេល​អនាគត
សាខា​យុទ្ធសាស្ត្រ​នេះ តំណាង​ឱ្យ​ជំហាន​ដ៏​សំខាន់​មួយ នៅ​ក្នុង​ចក្ខុវិស័យ​របស់ ធនាគារ មេ​យ​ប៊ែ​ង តាម​រយៈ​ការ​ផ្តល់​ជូន​សេវាកម្ម​ធនាគារ ដែល​រួម​ប​ញ្ជូ​ល​គ្រប់​គំនិត​ច្នៃប្រឌិត ជាមួយ​យុទ្ធសាស្ត្រ ដែល​ផ្តល់​ផល​ជា​វិជ្ជមាន​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​យើង និង​អតិថិជន​។ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា នឹង​បន្ត​លើកកម្ពស់​បណ្តាញ​សាខា​របស់​ខ្លួន​ស្រប​តាម​យុទ្ធសាស្ត្រ M25+ របស់​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ដោយ​ផ្តោត​លើ​ទំនើប​កម្ម បទ​ពិសោធន៍​អតិថិជន និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។ សាខា អូ​ឡាំ​ពិ​ក គឺជា​សាខា​ដំបូង​ក្នុង​ចំណោម​ការ​វិនិយោគ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​បង្កើត​សាខា​ដែល​លើស​ពី​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ដោយ​នឹង​ប្រែ​ក្លាយជា​ទីកន្លែង​ដែល​ផ្តល់​នូវ​លើកកម្ពស់ ទំនាក់ទំនង និង​កា​រវិ​វត្ត​រួម​គ្នា​ជាមួយ​សហគមន៍ ​៕ អត្ថបទសហការ