
ខ្មែរ ប៊ែវើរីជីស សម្ពោធ CAMBODIA BLACK ជាផ្លូវការស្វាគមន៍សមាជិកថ្មីនៃម៉ាកផលិតផល CAMBODIA BEER
រាជធានីភ្នំពេញ ៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK…
រាជធានីភ្នំពេញ ៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK…
រាជធានីភ្នំពេញ ៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ហើយត្រូវបានប្រកាសសម្ពោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ តទៅហើយ ។
CAMBODIA BLACK មានរសជាតិ SMOOTH ស្រទន់ជាប់ចិត្ត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងដោយបច្ចេកវិទ្យាទំនើបពីអឺរ៉ុប ផ្តល់នូវរសជាតិដិតឈ្ងុយពីស្រូវសាលី ជាមួយនឹងបរិមាណជាតិអាកុលត្រឹមតែ ៥% ។ CAMBODIA BLACK មានរូបរាងប្រណីតថ្មី រំលេចឆ្នូតពណ៌មាស កាន់តែស៊ីវិល័យទាក់ភ្នែក សាមសមក្នុងការបង្កើតបរិយាកាសជួបជុំឱ្យកាន់តែជិតស្និទ្ធ ។ កាន់តែពិសេស គឺ CAMBODIA BLACK នឹងផ្តល់ឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធសរុប ៤ លានដុល្លារដល់អតិថិជនទៀតផង ។
ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់អាចផលិតបានស្រាបៀរគ្រប់ប្រភេទ ប្រកបដោយស្តង់ដាគុណភាពអន្តរជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលដែលនៅក្រោមម៉ាកផលិតផល CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស មានដូចជា៖ CAMBODIA PREMUIM, CAMBODIA LITE, CAMBODIA SUPREME, CAMBODIA MASTERCRAF BEER, រួមជាមួយសមាជិកថ្មីគឺ CAMBODIA BLACK ។ CAMBODIA BLACK, SMOOTHLY BLACK! ។
ពិសាដោយការទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ