រាជធានីភ្នំពេញ ៖ ចាប់ផ្តើមមានប្រជាប្រិយភាពតាំងពីបង្ហាញរូបរាងដំបូង ឥឡូវនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសសម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកថ្មីគឺ CAMBODIA COLA រសជាតិនៃភាពរីករាយ រូបរាងប្រណីតថ្មីសន្លាង មកលើទីផ្សារភេសជ្ជៈនៅកម្ពុជា ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ ។
ផលិតផលខ្មែរ CAMBODIA COLA មានរូបរាងប្រណីតថ្មីសន្លាងបានផលិតឡើងយ៉ាងសម្រិតសម្រាំងដោយរោងចក្រលំដាប់ពិភពលោកក្នុងស្រុក ខ្មែរ ប៊ែវើរីជីស ដែលធានានូវគុណភាពស្តង់ដារខ្ពស់សម្រាប់ប្រជាជនកម្ពុជា ។ ជាពិសេស គឺរសជាតិឆ្ងាញ់របស់ CAMBODIA COLA ចាប់ជាតិត្រូវគ្រប់មុខម្ហូប ស័ក្តិសមសម្រាប់ការបង្កើតបរិយាកាសរីករាយគ្រប់ពេលជួបជុំជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។
ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតភេសជ្ជៈដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា ៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីគឺ CAMBODIA COLA ។
គាំទ្រផលិតផលខ្មែរ គាំទ្រកម្ពុជាកូឡា គុណភាពស្តង់ដារអន្តរជាតិ
CAMBODIA COLA រសជាតិនៃភាពរីករាយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ