ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Dairy Queen ® ជា​ប្រេ​ន​អន្តរជាតិ​មក​ពីសហរដ្ឋអាមេរិក ផ្តល់​ជូន​កា​រ៉េ​ម​ខូ​ន $0.60 ដើម្បីប្រារព្ធ​ភាព​ជោគជ័យ​នៃ​ការ​ឈរ​លើ​ទីផ្សារ​កម្ពុជា​អស់ 14 ឆ្នាំ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ 05 ខែកញ្ញា ឆ្នាំ​2025 ៖ Dairy Queen ® Cambodia…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ 05 ខែកញ្ញា ឆ្នាំ​2025 ៖ Dairy Queen ® Cambodia បាន​ចូល​មក​វិនិយោគ​ក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ 2012 ទទួល​ការ​អនុញ្ញាត​និង​ទិញ​សិទ្ធិ ហ្វ្រេ​ន​ឆាយ​ដោយ​ផ្ទាល់​តាម​រយៈ American Dairy Queen Corporation ពី​សហរដ្ឋអាមេរិក​ដើម្បី​នាំ​យក​នូវ​កា​រ៉េ​ម​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក DQ ® Soft Serve Treats ស្រប​តាម​ស្តង់ដារ​អា​មេ​រិ​កមក​កាន់​ប្រទេស​កម្ពុជា ​។ ដើម្បី​អបអរសាទរ​ពី​ភាព​ជោគជ័យ​លើ​ការ​វិនិយោគ Dairy Queen ® មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា 14 ឆ្នាំ​នេះ Dairy Queen ® Cambodia បាន​បង្កើត​នូវ​កម្មវិធី​ពិសេស​ទូ​ទាំង​ប្រទេស ដោយ​ផ្តល់​ជូន​នូវ​កា​រ៉េ​ម​ខូ​ន​ស្តង់ដារ​អា​មេ​រិ​ក​ក្នុង​តម្លៃ 1 ដើម​ត្រឹមតែ 2,500៛ ឬ $0.60​ ។ អ្វី​ដែល​កាន់តែ​ពិសេស អតិថិជន​ក៏​អាច​ចូលរួម​ក្នុង​ការ​សន្សំ​ពិន្ទុ​ប្តូរ​យក​កា​រ៉េ​ម ជាមួយនឹង​កម្មវិធី ទិញ កា​រ៉េ​ម​ខូ​ន 5 ដើម​ថែម​ជូន​កា​រ៉េ​ម​ខូ​ន​ខ្នាត​តូច 1 ដើម​ដោយ​ឥត​គិតថ្លៃ ​។ កម្មវិធី​សន្សំ​ពិន្ទុ​នេះ មាន​ចាប់ពី​ថ្ងៃ​ទី 01 រហូត​ដល់​ថ្ងៃ​ទី 30 ខែកញ្ញា ឆ្នាំ 2025​ ។ រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​គ្រាន់តែ​ថែម 800 រៀល ឬ $0.20 នឹង​ទទួល​បាន​ខូ​ន​ជ្រលក់​សូកូឡា ​។

បើ​ក្រឡេក​មើល​ចំណុច​សំខាន់​ដែល​ធ្វើ​ឱ្យ​ប្រេ​ន Dairy Queen ® ឈរជើង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ដល់​ទៅ​ជាង 80 ឆ្នាំ នោះ​គឺ​គ្រឿងផ្សំ​គោល​ផ្តាច់មុខ Dairy Queen ® ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា DQ ® Soft Serve ផលិត​ពី​ទឹកដោះគោ​វ៉ា​នី​ឡា​មាន​ប្រភព​ដើម​ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ 1940 ​។ អស់​រយៈពេល 85 ឆ្នាំ​មក​ហើយ DQ ® Soft Serve ត្រូវ​បា​នប​ម្លែ​ង​ទៅ​ជា​កា​រ៉េ​ម​ជា​ច្រើន ដូច​ជា Blizzard ®, DQ® Cone, Take Home®, Blizzard ® Cake ។​ល ​។

ស្វែង​យល់​អំពី International Dairy Queen, Inc.
International Dairy Queen, Inc. មាន​ទីស្នាក់កា​ល​កណ្តាល​នៅ Minneapolis, Minnesota, U.S.A, គឺជា​បុត្រ​សម្ព័ន្ធ​ដ៏​ធំ​របស់ American Dairy Queen Corporation និង Dairy Queen Canada, Inc ដែល​បាន​ពង្រីក​អាជីវកម្ម​សរុប 7,700 សាខា​ទូ​ទាំង​ពិភពលោក ជាង 20 ប្រទេស បូក​រួម​ទាំង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​អភិវឌ្ឍ​ពី International Dairy Queen (IDQ), ការ​ផ្តល់​សិទ្ធិ​បើក​អាជីវកម្ម និង​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​សេវាកម្ម​តាម​ស្តង់ដារ​អន្តរជាតិ​។ International Dairy Queen (IDQ) គឺជា​អាជីវកម្ម​មួយ​ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Berkshire Hathaway, Inc.​។ ក្រុមហ៊ុន Berkshire ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Warren Buffett ដែល​ជា​កំពូល​អ្នក​វិនិយោគ និង​ជា CEO ប្រចាំ​ក្រុមហ៊ុន Berkshire ផង​ដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ DairyQueen.com.

ដោយឡែក ក្នុងអំឡុងពេល 14 ឆ្នាំ​នេះ Dairy Queen ® Cambodia បាន​ពង្រីក​សាខា​របស់​ខ្លួន​ដល់​ទៅ 33 ទីតាំង​ដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ បណ្តា​ផ្សារ​ទំនើប​ធំ​ៗ និង​តាម​ទីរួមខេត្ត​ដូច​ជា ខេត្តបាត់ដំបង សៀមរាប កំពង់ចាម បន្ទាយ​មាន​ជ័យ កំពង់ធំ ព្រមទាំង​មាន​គម្រោង​ពង្រីក​សាខា​របស់​ខ្លួន​ជា​បន្តបន្ទាប់ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​ពង្រឹងគុណភាព និង​ស្តង់ដារ​ផលិតផល​កា​រ៉េ​ម Dairy Queen ® Cambodia បាន​បញ្ជូន​បុគ្គលិក​ឆ្នើម​ទៅ​បណ្តុះបណ្តាល​ទាំង​ក្នុងស្រុក និង​នៅ​ក្រៅប្រទេស​ដូច​ជា ប្រទេស​ចិន ហ្វី​លី​ពី​ន ជាដើម ​។ ក្រៅពី​នេះ Dairy Queen ® Cambodia ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ជា​ច្រើន​រួម​មាន កម្មវិធី​បុណ្យ​ជាតិ​តាម​បណ្តា​សកល​វិទ្យាល័យ​ធំ​ៗ កម្មវិធី​គម្រប់​ខួប​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​និង​គម្រប់​ខួប 75 ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា និង​កម្មវិធី​សប្បុរសធម៌​ដើម្បី​រួមចំណែក​ក្នុង​សង្គម ​។

ការ​ផ្តល់​ជូន​សម្រាប់​កា​រ៉េ​ម​ខូ​ន $0.60 មាន​តែ Dairy Queen Cambodia តែ​ប៉ុណ្ណោះ ​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ​៖
Facebook: https://www.facebook.com/dairyqueencambodia
Instagram: https://www.instagram.com/dairyqueen.cambodia/
TikTok: https://www.tiktok.com/@dairyqueencambodia

សម្រាប់​ទំនាក់ទំនង​ព័ត៌មាន​ ៖
Facebook: https://www.facebook.com/dairyqueencambodia ៕ អត្ថបទសហការ