
តំណាងថ្មី UNDP ប្តេជ្ញាពង្រឹងសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងធនាគារជាតិនៃកម្ពុជា និង UNDP នាពេលកន្លងមក ជាពិសេសលើការស្រាវជ្រាវរួមគ្នា ការរៀបចំសន្និសីទកម្រិតខ្ពស់ និងការគាំទ្រនានា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀតជាមួយ UNDP ផងដែរ ។
នាឱកាសនេះ លោក អេនរីកូ បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា និងតាំងចិត្តបន្តពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា លើគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀត ។ លោកក៏បានលើកឡើងពីភាពជាដៃគូសហការល្អរវាងស្ថាប័នទាំងពីរ ជាពិសេសលើគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហិរញ្ញវត្ថុបៃតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ។
លោកជំទាវ ទេសាភិបាល និងលោក អេនរីកូ ក៏បានឯកភាពគ្នាក្នុងការរៀបចំចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នាពេលខាងមុខ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ