ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា​» ថ្មី ដាក់​សម្ពោធ​ជា​ផ្លូវការ ក្រោយ​មាន​សន្ទុះ​គាំទ្រ​ខ្លាំងមក​លើផលិតផល​ខ្មែរ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ពិតជា​មិនធម្មតា​មែន ទើបតែ​បញ្ចេញ​ផលិតផល​ថ្មី ២ មុខ​ត្រឹម​ប៉ុន្មាន​ថ្ងៃមុន​សោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានី​ភ្នំពេញ​ ៖ ពិតជា​មិនធម្មតា​មែន ទើបតែ​បញ្ចេញ​ផលិតផល​ថ្មី ២ មុខ​ត្រឹម​ប៉ុន្មាន​ថ្ងៃមុន​សោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើការ​ប្រកាស​សម្ពោធ​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម​ទៀត​ គឺ «​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា​» ថាមពល​ដ៏​ជោគជ័យ បាន​ធ្វើការ​ចែកចាយ​លើ​ទីផ្សារ​ចាប់ពី​ពេល​នេះ​តទៅ​ ។

ផលិតផល​ខ្មែរ​ថ្មី «​ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា​» ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​បងប្អូន​ខ្មែរ​ដើម្បី​ផ្តល់​ថាមពល កម្លាំង រសជាតិ​ឆ្ងាញ់ ក្លិន​ឈ្ងុយ ផ្សំ​ឡើង​ពី​តូ​រី​ន​, វីតាមីន B3, B5, B6, B12 ជំនួយ​ខួរក្បាល និង​បង្កើន​ថាមពល​ខ្លាំងក្លា ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ​។ លើស​ពី​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ក៏​ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​ដូច​ជា ​៖ រថយន្ត FORD PICK UP RANGER (XL) ស៊េរី​ថ្មី​, រង្វាន់​ទឹកប្រាក់ ៧៧៧ ដុល្លារ​, និង​រង្វាន់​ទឹកប្រាក់​ជា​ច្រើន​ទៀត ​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ​! ផលិតផល​ខ្មែរ កម្លាំង​ខ្មែរ​ !​ ស្តង់ដារ​អន្តរជាតិ !

ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ផ្តោត​សំខាន់​លើ​ការ​ផលិត​នូវ​ភេសជ្ជៈ ដែល​មានគុណ​ភាព​ស្តង់ដា​អន្តរជាតិ​ដល់ទី​ផ្សារ​ក្នុងស្រុក បូក​ផ្សំ​ជាមួយ​រសជាតិ និង​បង្កើន​ភាព​សម្បូរ​បែប​នៃ​ផលិតផល​ខ្មែរ ដោយ​បច្ចុប្បន្ន ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សមាន​ដូច​ជា​៖ CAMBODIA BEER, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​, ទឹកក្រូច​អាយ​ស៍​, ទឹក​ពិសា​កម្ពុជា រួម​ជាមួយ​សមាជិក​ថ្មី​ដែល​មាន CAMBODIA COLA, CAMBODIA BLACK BEER, ភេសជ្ជៈ EXPREZ រសជាតិ​ត្រសក់ផ្អែម និង​ចុង​ក្រោយ​គឺ ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា​ !
ភេសជ្ជៈ​ប៉ូវ​កម្លាំង កម្ពុជា ​! ថាមពល​ដ៏​ជោគជ័យ ​! ៕ អត្ថបទសហការ