រាជធានីភ្នំពេញ ៖ នេះជាឱកាសល្អសម្រាប់អ្នកកំពុងស្វែងរកផ្ទះតម្លៃខ្ទង់ដប់ម៉ឺនដុល្លារក្នុងបុរី ប៉េង ហួត ហើយក្បែរព្រលានយន្តហោះថ្មីទៀត ។ ខាងក្រោមនេះជាវីឡាកូនកាត់ 3 ប្រភេទ របស់បុរី ប៉េង ហួត ក្នុងគម្រោង ដឹស្តា ដាយមិន (ផ្លូវ 60 ម៉ែត្រ) និង គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ 50 ម៉ែត្រ) ដែលកំពុងនៅទំនេរហើយក៏មានផ្ទះបានសាងសង់រួចរាល់ 100% អាចឱ្យលោកអ្នកអាចចូលរស់នៅបានភ្លាមៗ ត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ។
វីឡា កូនកាត់ LA ជាវីឡាកូនកាត់ដែលមានទំហំផ្ទះ 5m x 12m បន្ទប់គេង 4 បន្ទប់ទឹក 5 កម្ពស់ 3ជាន់ បរិវេណទទួលភ្ញៀវ 1 ចង្គ្រានបាយស្ងួត 1 ចង្គ្រានបាយ សើម 1 ចំណតឡាន 1 ។ មានទំនេរនៅលើផ្លូវ M-11, M-12 គម្រោង ដឹស្ដា មេរាហ្កាដិន និង ផ្លូវ R-5 គម្រោង ដឹស្ដា ដាយមិន តម្លៃចាប់ពី 16 ម៉ឺនជាង ដល់ 19 ម៉ឺនជាង ។
វីឡា កូនកាត់ LV ជាវីឡាកូនកាត់ដែលមានទំហំផ្ទះ 4.2m x 10m បន្ទប់គេង 4 បន្ទប់ទឹក 5 កម្ពស់ 3ជាន់ បរិវេណទទួលភ្ញៀវ 1 ចង្គ្រានបាយស្ងួត 1 ចង្គ្រានបាយ សើម 1 ចំណតឡាន 1 ។ មានទំនេរនៅលើផ្លូវ M-12 គម្រោង ដឹស្ដា មេរាហ្កាដិន តម្លៃចាប់ពី 12 ម៉ឺនជាង ដល់ 16 ម៉ឺនជាង ។
វីឡា កូនកាត់ LC 2 ជាវីឡាកូនកាត់ដែលមានទំហំផ្ទះ 5.3m x 7.2m បន្ទប់គេង 3 បន្ទប់ទឹក 4 កម្ពស់ 3ជាន់ បរិវេណទទួលភ្ញៀវ 1 ចង្គ្រានបាយ 1 ចំណតឡាន 1 ។ មានទំនេរនៅលើផ្លូវ M-6A គម្រោង ដឹស្ដា មេរាហ្កាដិន និង ផ្លូវ R-5 គម្រោង ដឹស្ដា ដាយមិន តម្លៃចាប់ពី 12 ម៉ឺនជាង ដល់ 16 ម៉ឺនជាង ។
សូមបញ្ជាក់បន្ថែមផងដែរថា បុរី ប៉េង ហួត មានគម្រោងរហូតដល់ទៅ ៤ គម្រោងធំៗ នៅតំបន់ 60 ម៉ែត្រនេះ គឺគម្រោង ដឹស្ដា ដាយមិន គម្រោង ដឹស្ដា ណេតធឺរ៉េល គម្រោង ភូមិមរកត និងគម្រោង មេរាហ្កាដិន ។
សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ ៖ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ទាំង ៤ ដែលនៅជិ លោកអ្នកបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ