ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet បើក​វគ្គ​បណ្ដុះបណ្ដាលជំនាញ​ព័​ត៍​មាន​វិទ្យា ដើម្បី​ព​ង្រឹង​សមត្ថភាពបន្ថែម​ដល់​ក្រុមការងារ​

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet បាន​សហការ​ជាមួយ​ដៃគូ MoU របស់​ខ្លួន ​គឺ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍ ក្នុង​ការ​រៀបចំ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​មួយ​ដែល​មានឈ្មោះ…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet បាន​សហការ​ជាមួយ​ដៃគូ MoU របស់​ខ្លួន ​គឺ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍ ក្នុង​ការ​រៀបចំ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​មួយ​ដែល​មានឈ្មោះ ថា Network BootCamp ដែល​ជា​ផ្នែក​មួយ​ពង្រឹង​គុណវុឌ្ឍិ​របស់​បុគ្គលិក ដើម្បី​ផ្តល់​សេវា​ថែទាំ បច្ចេកទេស​ដល់​អតិថិជន​របស់​ខ្លួន​ប្រកបដោយ​គុណភាព ​។ BootCamp គឺជា​កម្មវិធី បណ្តុះបណ្តាល​ជំនាញ​ឯកទេស​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​លត់​ដំ​ជំនាញ​ស្នូល និង​ចំណេះដឹង​អោយ​កាន់តែ​ខ្លាំង​ និង​ស៊ីជម្រៅ​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ការ អនុវត្តន៍​ជាក់ស្តែង ក៏​ដូច​ជា​គ្រូ​បង្គោល​ដែល​មានបទពិសោធន៍ និង​កំពុង​បម្រើ​ការ​ក្នុង​ជំនាញ​ស្រាប់ ​។

សម្រាប់​វគ្គ Network BootCamp នេះ​នឹង​ផ្តល់​នូវ​ចំណេះដឹង​ផ្នែក​បណ្តាញ​មូលដ្ឋាន ជំនាញ​ជាក់
ស្តែង​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​បណ្តាញ ដំណោះស្រាយ​បញ្ហា​ឧបករណ៍ និង​ការ​យល់​ដឹង​អំពី គំនិត​បណ្តាញ​ទំនើប​ៗ​ដូច​ជា IPv6, ឧបករណ៍​ឥត​ខ្សែ​, បណ្ដាញ​សុវត្ថិភាព និង​ស្វ័យប្រវត្តិកម្ម​ ។

លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន TODAY internet បាន​មាន​ប្រសាសន៍​ថា “​នេះ​ជា​គំនិត​ផ្តួចផ្តើម និង​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​បណ្តុះ បណ្តាល​ជំនាញ​ស្នូល​សម្រាប់​ទាំង​បុគ្គលិក​ហាត់​ការ និង​បុគ្គលិក​ពេញ​សិទ្ធិ​ដើម្បី​អោយពួក​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ជូន​ដល់​អតិថិជន និង​ជា​ការ​វិនិយោគ​ដល់​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​ពួក​គេ​ក្នុង​វិស័យ​ការងារ​បច្ចេកវិទ្យា​ផង​ដែរ​ ។​”

បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​បម្រើសេវា​អ៉ីន​ធឺ​ណិ​ត​ជូន​ដល់​អតិថិជន​ទាំង ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហការ