ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​វិស័យ​ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច​លេខ​មួយ​របស់​កម្ពុជា នឹង​ត្រឡប់​មក​វិញ​នៅ​ចុងខែ​តុលា​នេះ ​ជាមួយ​ការ​តាំងបង្ហាញ​ផលិតផល និងសេវាកម្ម ដោយ​មានបច្ចេកវិទ្យា​ចុង​ក្រោយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី 9 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Informa Markets…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី 9 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Informa Markets ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការរៀបចំ​ពិព័រណ៍ ដោយ​មានការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សមាគម​ចុងភៅ​កម្ពុជា សភា​ពា​ណិ​ជ្ច​កម្ម​កម្ពុជា បាន​ប្រកាស​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ​អំពី​ព្រឹត្តិការណ៍​នៃ​ការ​តាំងពិព័រណ៍ CAMFOOD/CAMHOTEL Expo វិស័យ​ផ្គត់ផ្គង់ ម្ហូប អាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​លេខ​មួយ របស់​កម្ពុជា ប្រចាំឆ្នាំ​ ២០២៥ ។

ព្រឹត្តិការណ៍​នេះ​ចាប់​បើក​បង្ហាញ​ដាក់​តាំង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី 22-24 ខែតុលា ឆ្នាំ 2025 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាត​កោះ​ពេជ្រ (DIECC) រាជធានី​ភ្នំពេញ ​។ ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​សំខាន់​នេះ​នឹង​បើក​បង្ហាញ​អំពី​ឧត្តមភាព​និង​កា​រវិ​វត្ត​នៃ​សង្វា​ក់​ផ្គត់ផ្គង់​សម្រាប់ ម្ចាស់​អាជីវកម្ម ហាង​កាហ្វេរ ភោជនីយដ្ឋាន សណ្ឋាគារ រី​សត បារ ក្លឹ​ប ផ្សារ​ទំនើប មី​នី​ម៉ាត និង​អ្នក​ចែកចាយ​បន្ត ដើម្បី​ស្វែង​យល់​ពី​បច្ចេកវិទ្យា​និង​ការ​វិវត្តន៍​ចុង​ក្រោយបង្អស់​ពីរ​សំណាក់​អ្នក​ផ្គត់ផ្គង់​នៃ​ផលិតផល​និង​សេវាកម្ម​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក សម្រាប់​ជា​ចំណេះដឹង បទ​ពិសោធន៍ បណ្តាញ​ទំនាក់ទំនង ការ​ផ្គូផ្គង អាជីវកម្ម និង​ការ​ស្វែងរក​ឱកាស​ថ្មី​ៗ​ សម្រាប់​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​នៃ​ឧស្សាហកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំងនេះ​ ។

ឯកឧត្តម ឈុ​ន មក​រា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​, បាន​មាន​ប្រសាសន៍​ថា ក្រសួងទេសចរណ៍​មាន​មោទនភាព​ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ CAMFOOD & CAMHOTEL 2025 ដែល​ជា​ការ​តាំងពិព័រណ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​វិស័យ​ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច​របស់​យើង​ឱ្យ​ឈាន​ទៅ​ស្តង់ដារ​អន្តរជាតិ​។ ការ​ប្រមូលផ្តុំ​រួម​គ្នា​រវាង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម ក្រោម​ដំបូល​តែ​មួយ​នេះ នឹង​នាំ​មក​នូវ​ភាព​ប៉ិន​ប្រសប់ និង​គំនិត​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​កាន់តែ​ប្រសើរ មិន​ត្រឹមតែ​ជា​កាតាលីករ​ពង្រឹងសមត្ថភាព​ក្នុងស្រុក​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ប្រកបដោយ​ភាព​សំបូរ​បែប​និង​ទូលំទូលាយ​នៅ​ក្នុង​អាស៊ាន​» ​។

មួយ​ទសវត្សរ៍​កន្លង​មកនេះ ប្រទេស​កម្ពុជា ​បាន​មើលឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខ្លួន ​។ ការ​មក​ដល់​របស់​ភ្ញៀវ​អន្តរជាតិ​ត្រូវ​បាន​ គេ​រំពឹង​ថា​នឹង​កើន​លើស 6 លាន​នាក់​នៅ​ឆ្នាំ 2025 ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​នៃ​ការ ទទួលទាន​អាហារ​ដែល​មានគុណ​ភាព​ខ្ពស់ តម្រូវការ​សណ្ឋាគារ និង​សេវាកម្ម​មានការ​កើន​ឡើងជា​ហេតុ CAMFOOD &CAMHOTEL 2025 EXPO បាន​បង្កើត​អោយ​មាន​ព្រឹត្តិការ​ណ៏​នេះ​ម្តងទៀត ​ដើម្បី​ឆ្លើយ​តប​តម្រូវការ ​ក្នុង​ឧស្សាហកម្ម​ប្រកបដោយ​ជំនាញ​និង​ស្តង់ដារ​ ។

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន Informa Markets បាន​មាន​ប្រសាសន៍​ថា៖ «CAMFOOD & CAMHOTEL បន្ត​ធ្វើ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ផ្គត់ផ្គង់ F&B និង​ជា​កន្លែង​ជួបជុំ​សម្រាប់​អ្នកជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​។ “​ដោយ​មាន​ក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្ម​បន្ត​ការ​គាំទ្រ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​អាជីវកម្ម យើង​នៅ​តែ​ប្តេជ្ញា​ដាក់​ប្រទេស​កម្ពុជា ជា​មជ្ឈមណ្ឌល​លំដាប់ថ្នាក់​តំបន់​សម្រាប់​ផ្សព្វផ្សាយ​បន្ថែម​នៃ​វិស័យ បដិសណ្ឋារកិច្ច និង​ឧត្តមភាព F&B នៃ​កម្ពុជា​ឱ្យ​កាន់តែ​ល្បឺ​រ​ន្ធឺ​»​ ។

ដោយ​មាន​អ្នក​តាំងពិព័រណ៍​ក្នុងស្រុក និង​អន្តរជាតិ​ប្រមាណ​ជាង 250 ក្រុមហ៊ុន រួម​គ្នា​មក​ពង្រីក​បណ្តាញ និង​ផ្សព្វផ្សាយ​ផលិតផល​ផ្នែក​ផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ ប្រព័ន្ធ​គ្រប់គ្រង​សណ្ឋាគារ ហាង​កាហ្វេ ភោជនីយដ្ឋាន (POS) ឧបករណ៍​ផ្ទះបាយ ឧបករណ៍ Barista តែ ស្រា និង​ដំណោះស្រាយ​បដិសណ្ឋារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ ​។ អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជាង 6,000​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម ដែល​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយជា​វេទិកា​ធុរកិច្ច និង​អាជីវកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ។

ពិព័រណ៍ ​CAMFOOD/CAMHOTEL ឆ្នាំ​2025 មិន​ត្រឹមតែ​មានការ​ដាក់​តាំង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​រំ​លេចឡើង​កម្មវិធី​សំខាន់​ៗ ​ចំនួន 5 ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ និង​បង្ហាញ​ពី​បេតិកភណ្ឌ​សិល្បៈ ​នៃ​ការ​ធ្វើ​ម្ហូប​របស់​កម្ពុជា​ផង​ដែរ​រួម​មាន ៖

•​ ​បទ​បង្ហាញ​ពី​សិល្បៈ​នៃ​ការ​ចំអិនម្ហូប​ច្នៃ​ចេញពី​គ្រឿងផ្សំ​ក្នុងស្រុក​រួម​ជាមួយ​ផលិតផល​ក្រៅ​ស្រុក​អម​ជាមួយ​ការ​តុបតែង​មុខម្ហូប​ពី​សំណាក់​មេ​ចុងភៅ​ជំនាញ​រៀបចំ​ដោយ​សមាគម​ចុងភៅ​កម្ពុជា
•​ ​វគ្គ​សិក្ខាសាលា​សម្រាប់​ចុងភៅ ដែល​រៀបចំ​ដោយ​សមាគម​ចុងភៅ​កម្ពុជា (CCA)
•​ ​ការ​ប្រកួត​ឆុង​ការ​ហ្វេ
•​ ​ការ​ប្រកួត​សេវាកម្ម​បម្រើ​ស្រាក្រហម
•​ ​ពិព័រណ៍​ការងារ​វិស័យ​ទេសចរណ៍​ឆ្នាំ 2025 ដោយ ក្រសួងទេសចរណ៍ (MOT) សម្រាប់​ភ្ជាប់​បុគ្គល​ដែល​មាន ទេព​កោសល្យ​ជាមួយនឹង​ឱកាស​ការងារ​នៅ​ទូ​ទាំង​ឧស្សាហកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ ។

លោកស្រី ប៉ុ​ល គឹ​ម​សាន ប្រធាន​សមាគម​ចុងភៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «បេតិកភណ្ឌ​ផ្នែក​ធ្វើ​ម្ហូប​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រភព​នៃ​មោទនភាព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កត្តា​ជំរុញ​ទេសចរណ៍ និង​ឱកាស​ពង្រីក​សេដ្ឋកិច្ច​ផង​ដែរ​ ។ តាម​រយៈ​ការ​បង្ហាញ​រសជាតិ​បែប​ប្រពៃណី រួម​ជាមួយនឹង​បច្ចេកទេស​ទំនើប CAMFOOD & CAMHOTEL 2025 បាន​ចូលរួម​ជំរុញ​ឱ្យ​មេ​ចុងភៅ​របស់​យើង​បំផុសគំនិត​ច្នៃប្រឌិត និង​លើកកម្ពស់​មុខម្ហូប​ខ្មែរ​នៅ​លើ​ឆាក​ពិភពលោក​បន្ថែម» ។

លោក ចឹក គា​រុណ អនុប្រធាន​នាយកដ្ឋាន​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា “​អនាគត​នៃ​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ជំនាញ និង​សមត្ថភាព​។ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដូច​ជា ពិព័រណ៍​អាជីព​ទេសចរណ៍ យើង​កំពុង​បង្កើត​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​និយោជក​ឈានមុខ​គេ និង​ស្វែងរក​ការងារ​ប្រកបដោយ​អត្ថន័យ​”​។ តាម​រយៈ​ការ​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​ចំណេះដឹង ការ​បង្ហាញ​ការ​ច្នៃប្រឌិត និង​ការ​អភិវឌ្ឍន៍​អាជីព ទន្ទឹម​នឹង​លើកកម្ពស់​អត្តសញ្ញាណ​កម្ពុជា​តាម​រយៈ​មុខម្ហូប និង​បដិសណ្ឋារកិច្ច​ទំនើប CAMFOOD & CAMHOTEL 2025 គាំទ្រ​យ៉ាង​សកម្ម​ដល់​ចក្ខុវិស័យ​របស់​កម្ពុជា​សម្រាប់​កំណើន​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា CAMFOOD & CAMHOTEL 2025 ទទួល​បានការ​ ចូលរួម​ជា​ថ្មី​ម្ដងទៀត​ពី​សំណាក់​អ្នក​តាំងពិព័រណ៍​កាលពី​ឆ្នាំ​មុន​រហូត​ដល់​ទៅ 97% ដោយនៅ​តែ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​វេទិកា B2B ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ការ​ជំរុញ ការ​ច្នៃប្រឌិត ការ​វិនិយោគ និង​ឧត្តមភាព​ក្នុង​វិស័យ​ផ្គត់ផ្គង់ ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច​ ។

ការ​ចុះ​ឈ្មោះ​ចូលរួម​ទស្សនា ឥឡូវនេះ​ត្រូវ​បាន​បើក​សម្រាប់ CAMFOOD & CAMHOTEL 2025 ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី 22 ដល់​ថ្ងៃ​ទី 24 ខែតុលា ឆ្នាំ 2025 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ (DIECC) រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់ ម៉ោង ៦ ល្ងាច ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.camfoodhotel.com ឬ​ទំនាក់ទំនង​មក​លេខ +855 76 667 2828/ 087 786 007 ៕ អត្ថបទសហការ