ក្រុមហ៊ុន Yellow Rabbit បានសហការជាមួយ BookMeBus ដើម្បីអោយមធ្យោបាយធ្វើដំណើរក្នុងប្រទេសកម្ពុជាទំនើបជាងមុន
រាជធានីភ្នំពេញ, ថ្ងៃទី ២០ តុលា ២០២៥ ៖ ក្រុមហ៊ុន Yellow Rabbit Trans…
រាជធានីភ្នំពេញ, ថ្ងៃទី ២០ តុលា ២០២៥ ៖ ក្រុមហ៊ុន Yellow Rabbit Trans…
រាជធានីភ្នំពេញ, ថ្ងៃទី ២០ តុលា ២០២៥ ៖ ក្រុមហ៊ុន Yellow Rabbit Trans Co., Ltd (ទន្សាយលឿង) បានចុះហត្ថលេខាព្រមព្រៀងក្នុងការសហការជាផ្លូវការជាមួយ ក្រុមហ៊ុន BookMeBus ដែលជា App កក់សំបុត្រធ្វើដំណើរឈានមុខគេនៅកម្ពុជា ដើម្បីប្រើប្រាស់ប្រព័ន្ធលក់សំបុត្រទាំងមូលតាមបច្ចេកវិទ្យា SaaS របស់ BookMeBus ។ ការចុះហត្ថលេខានេះ គឺជាជំហានសំខាន់មួយទៀតក្នុងការពង្រីកសេវាកម្មទូទាំងប្រទេស និងជំរុញឲ្យមធ្យោបាយធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈទូលំទូលាយ និងទំនើបជាងមុន ។

តាមរយៈការសហការនេះដែរ ក្រុមហ៊ុន Yellow Rabbit Trans នឹងធ្វើការប្រើប្រាស់នូវប្រព័ន្ធលក់សំបុត្ររបស់ BookMeBus ទាំងការលក់នៅបញ្ជរលក់សំបុត្រ ការលក់លើអេបទូរស័ព្ទ និងការប្រើប្រាស់ប្រព័ន្ធ API ដែលអាចផ្តល់នូវព័ត៌មានទាក់ទងនឹងកៅអី ការទូទាត់ប្រាក់តាមឌីជីថល របាយការណ៍នៃការកក់សំបុត្រ និងប្រព័ន្ធប្រកាសជូនដំណឹងឆ្លាតវៃរបស់ការចេញដំណើររថយន្តជូនដល់អ្នកដំណើរនៅស្ថានីយ៍រង់ចាំ ដោយប្រើបច្ចេកវិទ្យា AI ។ ការរួមបញ្ចូលនេះធានាឲ្យអ្នកដំណើរទទួលបានបទពិសោធន៍ការកក់សំបុត្ររថយន្តធ្វើដំណើរដែលរលូន ទាំងនៅបញ្ជរលក់សំបុត្រ និងតាមប្រព័ន្ធអនឡាញ ។
អំពីក្រុមហ៊ុន Yellow Rabbit Trans
ក្រុមហ៊ុន Yellow Rabbit Trans បានបើកដំណើរការផ្លូវការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ មានទីស្នាក់ការកណ្ដាលក្នុងរាជធានីភ្នំពេញ ដែលគេមានផ្តល់នូវសេវាកម្មប្រភេទរថយន្តធ្វើដំណើរទិសដៅភ្នំពេញ សៀមរាប ដែលគេមាននូវជម្រើស២ គឺប្រភេទកៅអីធម្មតា និង គ្រែគេង ។ ក្រុមហ៊ុនមានជើងចេញដំណើរចំនួន ៥ ដង រៀងរាល់ថ្ងៃរួមមាន ៖
រថយន្តដែលបំពាក់កៅអីបែបប្រណីតមានជើងចេញដំណើរ ២ ដង គឺម៉ោង ៩ ព្រឹក និង ម៉ោង៤ ល្ងាច និង រថយន្តចេញដំណើរវេនយប់ដែលមានបំពាក់មកជាមួយគ្រែគេងដល់មានផាសុភាព ដែលចេញដំណើរ ៣ ដងក្នុងមួយថ្ងៃគឺមានម៉ោង ១០:៣០ យប់, ១១ យប់ និង ១១:៣០ យប់ ។



រថយន្តគ្រែគេងរបស់ Yellow Rabbit ជាប្រភេទគ្រែគេងដែលផ្អែកបាន ១០០% (Full Reclining Bed Seat) មានទាំងសម្រាប់ម្នាក់ឯង និងសម្រាប់ ២នាក់ ដែលក្នុងនោះឡានរបស់ក្រុមហ៊ុន ក៏បានគិតគូរបំពាក់មកជាមួយវាំងននសម្រាប់ការពារឯកជនភាពរបស់អ្នកធ្វើដំណើរផងដែរ ។ អ្នកដំណើរម្នាក់ៗអាចប្រើប្រាស់ឌុយសាកថ្មផ្ទាល់ខ្លួន, ភ្លើងបំភ្លឺ, ទឹកសុទ្ធ, ក្រណាត់សើម, Wi-Fi និងបន្ទប់ទឹកស្អាតនៅលើរថយន្តផ្ទាល់តែម្តង ។ រៀងរាល់មុនពេលចេញដំណើរ រថយន្តទាំងអស់ត្រូវបានត្រួតពិនិត្យដោយក្រុមបច្ចេកទេស ហើយអ្នកបើកបរទាំងអស់ត្រូវឆែកពីសុខភាព និងសារធាតុស្រវឹង ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកដំណើរ ។



«យើងពិតជាមានសេចក្តីសោមនស្សរីករាយមែនទែនក្នុងកាសហការជាមួយ BookMeBus ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍ធ្វើដំណើរដែលមានផាសុខភាព និង ឆ្លាតវៃជាងមុនសម្រាប់អ្នកដំណើរ» ។ ប្រសាសន៍លោក Phillip, ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន Yellow Rabbit Trans ។ «ការសហការនេះអនុញ្ញាតឲ្យយើងផ្តល់នូវការបម្រើសេវាដឹកដំណើរដែលទំនើបជឿនលឿន មានភាពបត់បែន និងជាពិសេសនោះផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំគ្រប់រូបដែលមិនចាំបាច់មកការិយាល័យលក់សំបុត្រផ្ទាល់» ។
សហការឌីជីថលសម្រាប់អនាគត
ក្រោមកិច្ចសហប្រតិបត្តិការនេះ បច្ចេកវិទ្យារបស់ BookMeBus នឹងជួយបំលែងប្រព័ន្ធលក់សំបុត្ររបស់ Yellow Rabbit ទាំងមូលឲ្យទៅជាឌីជីថល ចាប់ពីការលក់សំបុត្រនៅបញ្ជរ លើអេបទូរស័ព្ទ និងគេហទំព័រជាដើម ។ ប្រព័ន្ធនេះនឹងផ្តល់ឧបករណ៍សម្រាប់មើលទិន្នន័យជាក់ស្តែង (Data Visualization), ការគ្រប់គ្រងផ្លូវធ្វើដំណើរឆ្លាតវៃ និងកាលវិភាគការលក់ប្រចាំថ្ងៃជាក់ស្តែង ។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញារួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ការធ្វើដំណើរក្នុងស្រុកនៅប្រទេសកម្ពុជាឲ្យទៅដល់ស្តង់ដារអន្តរជាតិ ។
«បេសកកម្មរបស់យើងគឺដើម្បីធ្វើអោយប្រព័ន្ធអេកូឡូស្សីនៃការធ្វើដំណើរតាមផ្លូវគោកក្នុងប្រទេស មានភាពជឿនលឿន និងបើកទូលាយស្វាគមន៌ការសហការនានាពីបណ្តាប្រទេសដៃគូរជំុវិញពិភពលោក តាមរយៈបច្ចេកវិទ្យាឌីជីថល» ។
លោក ជា ឡង់ដា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន BookMeBus បាននិយាយដូច្នោះថា «យើងសូមស្វាគមន៍ក្រុមហ៊ុន Yellow Rabbit ចូលរួមជាមួយយើង ដើម្បីជាផ្នែកមួយនៃការពង្រឹកបេសកកម្មនោះ ដោយជួយឲ្យក្រុមហ៊ុនរថយន្តធ្វើដំណើរបានរីកចម្រើនតផ្នែកបចេ្ចកវិទ្យា និងផ្តល់បទពិសោធន៍ធ្វើដែលរលូន មានទំនុកចិត្ត និងឆ្លាតវៃសម្រាប់អ្នកដំណើរ» ។
អំពី BookMeBus
BookMeBus គឺជាក្រុមហ៊ុនលក់សំបុត្រធ្វើដំណើរបែបឌីជីថលដែលឈានមុខគេនៅប្រទេសកម្ពុជា ។ យើងផ្តល់ដំណោះស្រាយលក់សំបុត្រដោយប្រើប្រាស់បច្ចេកវិទ្យា SaaS សម្រាប់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងការកក់សំបុត្រធ្វើដំណើរដូចជា ឡានក្រុង កាណូតលឿន និងរថយន្តឈ្នួលឯកជន តាមប្រព័ន្ធអនឡាញ ។ ចាប់តាំងពីឆ្នាំ ២០១៥ មក BookMeBus ទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនរថយន្តជាង ៦០ ផ្សេងគ្នា នៅកម្ពុជា ថៃ និងវៀតណាម ដែលជួយភ្ជាប់បណ្តាញមធ្យោបាយធ្វើដំណើររនៅក្នុងតំបន់ឲ្យរលូន និងទំនើបជាងមុន ។
ស្វែងយល់បន្ថែម
ទាញយកកម្មវិធីទូរស័ព្ទឥឡូវនេះតាមតំណរភ្ជាប់: https:onelink.to/bookmebus
ទីតាំង Yellow Rabbit: https://maps.app.goo.gl/VHaMBnW2xoD2C9mi9 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ