រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខេមកូ ប្រាឌើរ កំពុងដាក់បង្ហាញផលិតផលអាហារ គ្រឿងទេស និងភេសជ្ជៈកូរ៉េ ជាង៥០០មុខ របស់ខ្លួន បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ទី២៣ និងទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ។
តាមរយៈលោក គិន សាក់ នាយកប្រតិបត្តិក្រុមហ៊ុន ខេមកូ ប្រាឌើរ បានលើកឡើងថា៖ « គោលបំណងនៅក្នុងពិធីពិព័រណ៍នេះ ចង់ណែនាំផលិតផលកូរ៉េ ឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ និងស្វែងរកដៃគូ ចែកចាយនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ ។ សម្រាប់ក្រុមហ៊ុន គឺបាននាំចូលផលិតផលកូរ៉េ អស់រយៈពេល១៤ឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា ហើយមានផលិតនៅក្នុងប្រទេសកម្ពុជា គឺមានមី និងគីមឈី ដែលបច្ចុប្បន្នកំពុងតែផ្គត់ផ្គង់ និងចែកចាយទៅកាន់អាជីវកម្ម ជាច្រើនរួមមាន៖ ផ្សារទំនើប ម៉ាត ភោជនីយដ្ឋាន សណ្ឋារគារ ដេប៉ូនានា ទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា» ។
លោកបានបន្ដថា មីហឹរ រ៉ាម្យ៉ន់ កំពុងទទួលបានការពេញនិយម ពីសំណាក់អតិជន ដែលនិយមចូលចិត្តផលិតផលមីកូរ៉េ ។ មីហឹរ រ៉ាម្យ៉ន់ មានទាំងប្រភេទមីគោក និងប្រភេទមីស៊ុប ។ មីហឹរ រ៉ាម្យ៉ន់ ត្រូវបានផលិត ដោយជាមួយសរសៃធំ ស្វិតល្អ រួមទឹក Sauce ដែលផលិតឡើង ស្របតាមគុណភាពបច្ចេកទេស របស់ប្រទេសកូរ៉េ ។ មីហឹរ រ៉ាម្យ៉ន់ កំប៉ុង ផ្តល់ភាពងាយស្រួលដល់អ្នក ដែលមមារញឹក ងាយស្រួលក្នុងការចំអិន ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសារ ។
លោកបានបន្ដទៀតថា ម៉ាកយីហោរផលិតផលផ្ទាល់ខ្លួន ដែលកំពុងទទួលបានការពេញនិយម ពីសំណាក់អតិថិជន រួមមាន ដូចជា៖ មី Hal ramyun, Bingo Kimchi, Bingo Chili powder, Bingo Seaweed, Bingo Sojuនិង Dr. Egg ជាដើម ។
បន្ថែមពីនេះ លោក គិន សាក់ ថា បឹងហ្គោ គីមឈី គឺជាម៉ាក គីមឈី ដែលបានផលិតឡើងដោយរឿងចក្រក្នុងស្រុក ផលិតឡើងតាមរូបមន្តកូរ៉េ រួមផ្សំជាមួយនឹងគ្រឿងទេស មានគុណភាពខ្ពស់ ធ្វើពីស្ពៃបូកគោដែលមានគុណភាពល្អ ធ្វើអោយ បឹងហ្គោ គីមឈី មានរសជាតិឆ្ងាញ់ពិសារ ។ បឹងហ្គោ គីមឈី មាន ២រសជាតិ គឺ រសជាតិដើម និងរសជាតិហឹរ ហើយកាន់តែពិសេសនោះគឺ បឹងហ្គោ គីមឈី ផ្តល់ជូនការវេចសមស្របតាម តម្រូវរបស់អតិថិជន ដែលមានច្រើនជំរើស ដូចជាកញ្ចប់តូច ២០០ក្រាម, កំប៉ុងតូច ៥០០ក្រាម, កំប៉ុងធំ ១គីឡូក្រាម, កញ្ចប់ទំហំកណ្តាល ២គីឡូក្រាម និងកញ្ចប់ធំ ៥គីឡូក្រាម ផងដែរ ។ ទទួលទាន គីមឈី រសជាតិឆ្ងាញ់ដូចនៅប្រទេសកូរ៉េ ជ្រើសរើស បឹងហ្គោ គីមឈី។ រីឯ បឹងហ្គោ ស៊ីរីដជាប្រភេទសារ៉ាយញាំលេង ដែលមានទៅដល់ ៤ រសជាតិ គឺ បឹងហ្គោ ស៊ីរីដ រសជាតិដើម រសជាតិតាមបែបប្រពៃណីកូរ៉េ រសជាតិហឺរតិចៗ និងរសជាតិរ៉ាសាប៊ី ។
សូមជម្រាបផងដែរថា ខេមកូ ប្រាឌើរ ផ្គត់ផ្គង់ផលិតផលគ្រឿងទេសដ៏សម្បូរបែប ដូចជាទឹកជ្រលក់ ម្សៅស៊ុប ទឹកខ្ចោះ អំបិល ស្ករជាដើម ដែលសុទ្ធសឹងតែជាផលិតរបស់ក្រុមធំៗ នៃប្រទេសកូរ៉េ មានដូចជា៖ ផលិតផលម៉ាក អូតូគី, ស៊ីជេ, មៃ អ៊ីល ជាដើម ។ ផលិតផលរបស់ម៉ាកយីហោទាំងនេះ មានការនិយម និងគាំទ្រខ្លាំង ទាំងក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោក ។
ក្រុមហ៊ុន ខេមកូ ប្រាដើរ យើងក៏នាំយកផលិតរបស់ម៉ាកទាំងនេះ មកធ្វើការចែកចាយប្រមាណជាងមួយទសវត្សមកហើយ ។ តម្រូវការអាហារនិងគ្រឿងទេសកូរ៉េ សម្រាប់អាជីវកម្មរបស់លោកអ្នក សូមគិត ដល់ក្រុមហ៊ុន ខេមកូ ប្រាឌើរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ