ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការងារ ស្នើ​ឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្វាយ​រៀង​ខេត្ត​ខ្ញុំ​» លុប​វី​ដេ​អូ​ចាស់​ទាក់ទង​នឹង​ករណី​កម្មករ​ នៅ​រោងចក្រ​ ថូន​វី​ន ព្រោះ​បាន​ដោះស្រាយ​រួចរាល់​ហើយ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឱ្យ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្វាយ​រៀង​ខេត្ត​ខ្ញុំ​» សូម​លុប​វី​ដេ​អូ​ចាស់​ទាក់ទង​នឹង​ការ​តវ៉ា​របស់​កម្មករ​-​កម្មការិនី នៅ​រោងចក្រ​ថូន​វី​ន ជា​បន្ទាន់ ព្រោះ​ករណី​នេះ​ត្រូវ​បាន​ដោះស្រាយ ​ចប់​រួចរាល់​ហើយ…

រាជធានីភ្នំពេញ៖ ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឱ្យ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្វាយ​រៀង​ខេត្ត​ខ្ញុំ​» សូម​លុប​វី​ដេ​អូ​ចាស់​ទាក់ទង​នឹង​ការ​តវ៉ា​របស់​កម្មករ​-​កម្មការិនី នៅ​រោងចក្រ​ថូន​វី​ន ជា​បន្ទាន់ ព្រោះ​ករណី​នេះ​ត្រូវ​បាន​ដោះស្រាយ ​ចប់​រួចរាល់​ហើយ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែតុលា​នេះ​ថា ចំពោះ​ករណី​ការ​តវ៉ា​របស់​បងប្អូន​កម្មករ​-​កម្ម​ការ​នី នៅ​រោងចក្រ​ ថូន​វី​ន គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ចប់​រួចរាល់​ហើយ​ ។

ដូច្នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ស្នើ​ឱ្យ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្វាយ​រៀង​ខេត្ត​ខ្ញុំ​» លុប​ចេញ​វី​ដេ​អូ​ចាស់​ដែល​ខ្លួន​បង្ហោះ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា​នោះ ចេញ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ភាន់ច្រឡំ ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត ​។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា ក៏​បាន​ស្នើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត សូមកុំ​ចែករំលែក​វី​ដេ​អូ​នោះ​បន្ត ព្រោះ​ជា​ករណី​ចាស់​ ដែល​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ភាន់ច្រឡំ​ដល់​អ្នក​ដទៃ​ទៀត​ ៕ អត្ថបទសហការ