រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានសាក្សីពីលោកប្រធានាធិបតីអាមេរិកឌូណាល់ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសារអបអរសាទរយ៉ាងក្លៀវក្លាបំផុត ។
តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីថា ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាមោទនភាពសម្រាប់កម្ពុជាគ្រប់គ្រូប ។
ឯកឧត្តមបញ្ជាក់ថា៖ “ខ្ញុំបាទ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស ពិតជាមានមោទនភាព និងសូមគោរពអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល នាំមកវិញនូវសន្តិភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនជាតិ និងប្រជាជនកម្ពុជា” ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ ចំពោះភាពជោគជ័យនៃយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ