រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RHINO Solutions Co., Ltd. បានដាក់ដំណើរការជាផ្លូវការនូវ ការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់អតិថិជន ដែលមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ការិយាល័យកណ្តាលថ្មីនេះ មានទីតាំងស្ថិតនៅក្នុងអគារ MN Tower ក្នុងតំបន់ជ្រោយចង្វារ (OCIC) ដែលមានសក្តានុពល ភាពប្រណីត និងសុីវីល័យជាងមុន ដែលព័ទ្ធជុំវិញទៅដោយបរិយាកាសល្អ ប្រកបដោយផាសុកភាព និងជាតំបន់ផ្តល់ភាពងាយ ស្រួលដល់អតិថិជនក្នុងការមកទទួលសេវាកម្មរបស់ក្រុមហ៊ុន ។ សម្រាប់ទិសដៅរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាឱ្យក្លាយជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធដល់គ្រប់ ប្រភេទ នៃអាជីវកម្មជាមួយនឹងគុណភាពខ្ពស់ ។

លោក ម៉េង សុងកេង នាយកប្រតិបត្តិនៃក្រុមហ៊ុន RHINO Solutions Co., Ltd. បានលើកឡើងថា៖ «យើងមានសេចក្តីរំភើបរីករាយ ក្នុងការបើកដំណើរការជាផ្លូវការនូវការិយាល័យកណ្តាលថ្មី របស់យើងនៅក្នុងតំបន់ជ្រោយចង្វារ (OCIC) ដ៏មានសក្តានុពលនេះ ។ ការផ្លាស់ប្តូរនេះតំណាងឱ្យជំហានដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មរបស់យើង ហើយក៏ផ្តល់នូវទំនុកចិត្តដល់អតិថិជនទាំងអស់ ។ កន្លែងថ្មីនេះ នឹងជំរុញឱ្យមានការច្នៃប្រឌិតខ្ពស់បង្កើនកិច្ចសហប្រតិបត្តិការ និងផ្តល់នូវបរិយាកាសការងារប្រកបដោយភាពស្វាហាប់ សម្រាប់ក្រុមហ៊ុនរបស់យើង» ។
គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន RHINO Solutions Co., Ltd. គឺបង្កើតឡើងដោយកូនខ្មែរចាប់ តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ ដែលផ្ដោតសំខាន់ទៅលើសេវាកម្មជាច្រើន ដូចជា Fiber Optic Infrastructure installation, Network and System Integration and IT Products និងសេវាប្រឹក្សាយោបល់ផ្នែកបច្ចេកទេស ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 081 357 789 ឬតាមរយៈ Facebook Messenger “Rhino Solutions” និង Telegram https://t.me/rhinosolutions ឬគេហរទំព័រ https://rhinosolutions.com.kh/ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ