ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រោយឆ្លងឧបសគ្គអស់រយៈពេល​ ២០ឆ្នាំ បូទីកា បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និង​ប្តេជ្ញា​ចិត្ត​ពង្រឹង​ស​ម​ត្ថភា​ព​ផ​លិត ដើម្បីឈានទៅរកការនាំចេញ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន បូទីកា (BOTICA) ដែលជាម៉ាកយីហោខ្មែរឈានមុខគេក្នុងការផលិត និង​ផ្គត់​ផ្គង់​គ្រឿងសំណង់ បានរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការរីកចម្រើន​របស់ខ្លួន កាលពីថ្ងៃទី០៦…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន បូទីកា (BOTICA) ដែលជាម៉ាកយីហោខ្មែរឈានមុខគេក្នុងការផលិត និង​ផ្គត់​ផ្គង់​គ្រឿងសំណង់ បានរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការរីកចម្រើន​របស់ខ្លួន កាលពីថ្ងៃទី០៦ ខែ​មិ​ថុ​នា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹ​ក្សាផ្ទា​ល់​ព្រះមហាក្សត្រ ។

ក្នុងពិធី​អបអរសាទរ​គម្រោងខួប ​២០ឆ្នាំ ដែលធ្វើ​ឡើង​នៅ​ដឹព្រេមៀ​សេនធ័រ សែនសុខ លោកឧកញ៉ា​កែវ បូណ៍ភិរក្ស អគ្គនាយ​កក្រុមហ៊ុន​បូទីកា បានមានប្រសាសន៍ឱ្យដឹងថា ចាប់ផ្តើមបោះជំហានដំបូងក្នុងឆ្នាំ ២០០៦ បច្ចុប្បន្នផលិតផលការពារជម្រាបទឹក ថ្នាំលាប និង​ម្នាង​សិ​លា​រប​ស់ «បូទីកា» បាន​ក្លាយ​ជាចំ​ណែ​ក​មួយ​នៃ​អត្តសញ្ញាណជាតិ តាមរយៈការផ្គត់ផ្គង់​ដល់​គម្រោង​ស្ថាប​ត្យ​ក​ម្មធំ​ៗជាច្រើន ដូចជា៖ អាកាស​យាន​ដ្ឋា​ន​​អន្តរជាតិតេជោ, ព្រះបរមរាជវាំង, រដ្ឋសភាជាតិ, ទីស្តីកា​រ​គ​ណៈ​​រដ្ឋមន្ត្រី, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរ​ពេទ្យកាលម៉ែត, សាលារៀនអន្តរជាតិ CIA បុរីធំៗ ភូមិគ្រឹះ និងគ​ម្រោ​​ង​​​ជាច្រើនទៀត ។

លោក​ឧកញ៉ា​បន្តថា​ ទោះបីជាត្រូវហែលឆ្លងឧបសគ្គ និងព្យុះភ្លៀងជាច្រើនក្នុងរយៈពេល ២​ទស​វត្ស​រ៍​នេះ​ក្តី ក៏ក្រុមហ៊ុននៅតែអាចឈរជើង​យ៉ាងរឹងមាំ ដោយសារតែកត្តាគន្លឹះចំនួន ៣ រួមមាន៖

១. ធនធានមនុស្ស៖ បុគ្គលិករបស់ បូទីកា ជាធនធានដែលមានសមត្ថភាព និងឆ្ល​ង​កា​ត់​ការ​ប​ណ្តុះ​បណ្តា​ល​ច្បាស់​លា​ស់ ។

២. បច្ចេកវិទ្យាទំនើបចុងក្រោយ ៖ បូទីកា តែងតែវិនិយោគនាំចូលនូវបច្ចេកវិទ្យា​ផលិតកម្ម​ស្តង់​ដា​អ​ន្ត​រ​ជា​តិ ពិ​សេសពីប្រទេសអូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើឱ្យផលិតផល​អាច​ធានា​បាន​នូ​​វគុណភាពខ្ពស់ឆ្លើយតប​ទៅនឹងតម្រូវការប្រើប្រាស់​។

៣. ធនធានហិរញ្ញវត្ថុរឹងមាំ ៖ ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ និងចំគោលដៅ ក្នុង​រយៈពេល ២ទសវត្សរ៍មកនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន​ពង្រីកការផលិតជាបន្ដបន្ទាប់ និង​កំពុ​ង​ត្រៀ​ម​ខ្លួនឆ្ពោះ​ទៅ​​​រកការផលិតដើម្បីនាំចេញ​នាពេលអនាគតផងដែរ ។

ក្រៅពីការផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ បូទីកា ក៏បានបោះជំហានដ៏ធំមួយទៀត នៅឆ្នាំ ២០១៧ ក្លាយ​ជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ឡុងនី ដែលជាគម្រោងលំនៅដ្ឋាន​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​មានការគិតគូរខ្ពស់លើគុណភាព សោភណ្ឌភាព និងផាសុកភាពសម្រាប់អ្នករស់នៅ ។

អ្វីដែលជាមោទនភាព និងជាជំហានបន្ទាប់ «បូទីកា» កំពុងអភិវឌ្ឍន៍សួនឧស្សាហកម្ម Botica Industrial Park លើផ្ទៃដីជិត ២០ហិកតា នៅតំបន់ផ្លូវជាតិលេខ៣ ដែលរំពឹងថា នឹង​បង្កើត​ឱកា​សកា​រ​ងា​រ​ជូន​ប្រ​ជា​ព​លរ​ដ្ឋរ​ហូតដល់ទៅជាង ១ម៉ឺននាក់។ បើតាមការគូសបញ្ជាក់ ឧកញ៉ា កែវ បូណ៌ភិរក្ស បច្ចុប្បន្នគម្រោងនេះ កំពុង​ទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគទាំងនៅក្នុងស្រុក និងអន្តរជាតិ ។

ថ្លែង​ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បាន​កោត​សរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានយុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់ អាចប្រែ​ក្លាយ​បញ្ហាប្រឈមទៅជាឱកាស ក្នុងពេលដែលពិភពលោកជួបវិបត្តិធំៗ ដូចជា វិបត្តិសេដ្ឋកិច្ច, កូវីដ-១៩ និង​វិបត្តិ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាព​ច្នៃ​ប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង ។

សម្តេចក៏បានគូសរំលេចថា ការរីកចម្រើនរបស់ បូទីកា គឺបានចូល​រួម​ចំណែកយ៉ា​ង​សកម្ម​ជា​មួយ​រាជ​រដ្ឋា​ភិបា​ល​ក​ម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើ​កក​ម្ព​ស់វិស័​យ​ឯ​ក​ជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការ​ចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និង​បរិ​យា​បន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច ។

គួរ​រំឭកផងដែរថា មុនពេលឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ «បូទីកា» ត្រូវបានបង្កើតឡើងដោយ ឧក​ញ៉ា កែវ បូណ៌ភិរក្ស និងភរិយា ក្នុងឆ្នាំ២០០៤ តាមរយៈការនាំចូលផលិតផលបច្ចេកទេស BOSTIK (យី​ហោអាម៉េរិកដែលមានអាយុកាលជាង ១៣៧ឆ្នាំ) ។ Bostik យីហោអាមេរិកក្រោយមក​ ល​ក់​ទៅ​អោយ​អូ​ស្ត្រាលី​​ និងមានប្រភពពីក្រុមហ៊ុន Total អន្តរជាតិ ។

ក្រោយមកនៅឆ្នាំ២០០៥ ក្រុមហ៊ុន បូទីកា បានបង្កើតរោងចក្រផ្ទាល់ខ្លួននៅផ្លូវទ្រុងមាន់ និ​ង​បាន​ប្រកា​ស​​បើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានអភិវឌ្ឍខ្លួន​ឥតឈប់ឈរ រហូត​ក្លា​យ​ជា​មោ​ទ​ន​ភា​ព​ជាតិ​ដែលទទួល​ស្គាល់ដោយស្តង់ដាអន្តរជាតិមកទល់បច្ចុប្បន្ន ៕ អត្ថបទសហការ