ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន ណត្សឡាញន៍ កើនមួយសាខាទៀត លើទឹកដីចោមចៅ រំពឹងនាំជោគជ័យមិនចាញ់សាខាចាស់ៗ

8 ម៉ោង មុន

រាជធានីភ្នំពេញ៖ បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្រាប់សាលារៀនណត្សឡាញន៍…

រាជធានីភ្នំពេញ៖ បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សម្រាប់សាលារៀនណត្សឡាញន៍ ការពង្រីកខ្លួននេះគឺសបញ្ជាក់អំពីការទទួលស្គាល់គុណភាព សេវាកម្មអប់រំ និងតម្លៃសមរម្យពីសំណាក់មាតាបិតាអាណាព្យាបាល។ ​ដោយផ្ដោតសំខាន់ទៅលើមាតាបិតាអាណាព្យាបាល ដែលមានកម្រិតជីវភាពថ្នាក់កណ្ដាល និងក្រោម កណ្ដាលបន្តិច តំបន់ចោមចៅនេះគឺស័ក្កសមបំផុតសម្រាប់ការ ចាប់បើកសាខាថ្មី ។

សម្រាប់ប្រព័ន្ធអប់រំវិញ សាលារៀនណត្សឡាញន៍ប្រើប្រាស់កម្មវិធីសិស្សាជាតិស្របតាមស្តង់ដារ ក្រសួងអប់រំ យុវជន និងកីឡា រីឯឧបករណ៍ និងសម្ភារៈ ប្រើប្រាស់នៅក្នុងសាលារៀន ក៏មានលក្ខណៈ ទំនើបសមស្របទៅនឹងតម្លៃ សិក្សាផងដែរ ។

សាលានឹងផ្តល់ជូននូវកម្មវិធីសិក្សា៣ភាសាប្រកបដោយគុណភាពខ្ពស់រួមមាន កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសនិងកម្មវិធីភាសាចិន ដោយទទួលសិស្សចាប់ពីអាយុ២ឆ្នាំកន្លះឡើងទៅ។ មិនត្រឹមតែផ្ដល់កម្មវិធីស្តង់ដារប៉ុណ្ណោះទេ សាលាក៏មាននូវសេវាកម្មបន្ថែមដូចជា៖ សេវាអាហារថ្ងៃត្រង់ សេវាស្នាក់នៅ​ និងសេវាដឹកជញ្ជូន ។

យ៉ាងណាមិញ ក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ សាលាមានការផ្តល់ជូនពិសេស ៖

  • ចុះឈ្មោះ ១ វគ្គ សិក្សាបាន ២ វគ្គ
  • ចុះឈ្មោះ ១ ឆមាស សិក្សាបាន ២ ឆមាស
  • ចុះឈ្មោះ ១ ឆ្នាំ សិក្សាបាន ២ ឆ្នាំ

កាន់តែពិសេសនោះគឺ មានឱកាសឈ្នះឡានអគ្គិសនី ២ គ្រឿង ព្រមទាំងរង្វាន់ជាច្រើនទៀត !

គួរបញ្ជាក់ថា សាលារៀនណត្សឡាញន៍ គឺជាសាលារៀនរបស់បណ្តាញគ្រឺះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានសាខាសាលារៀន៣៣សាខា បុគ្គលិកជាង ១៥០០នាក់ សិស្សសរុបជាង ១៧០០០នាក់ និងបានបង្កើតឡើងដំបូងបំផុតនៅក្នុងឆ្នាំ ២០០៨ ក្នុងគោលបំណងផ្ដល់ ការអប់រំស្តង់ដារ ទៅតាមកម្រិតជីវភាពរបស់ប្រជាជននៅតំបន់ជាយក្រុង ពោលគឺធ្វើយ៉ាងណា​ធានា ថាកុមារនៅតែអាចទទួលបានការសិក្សា ដែលគ្រប់ជ្រុងជ្រោយ គ្រប់ទីកន្លែង និងគ្រប់កម្រិតជីវភាព ៕ អត្ថបទសហការ