ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​ផ្លូវការ ​របស់​លោក Looi Kok Soon ស្តី​ពី​ការ​លាលែង​ពី​តំណែង ​ជានា​យក​ប្រតិបត្តិ​មិន​ឯករាជ្យ និង ប្រធាន​នាយក​ប្រតិបត្តិ​ពី​ធនាគារ ព្រី​ន​ស៍ ម​.​ក

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២៥៖ ខ្ញុំ​សូម​ប្រកាស​អំពី​ការ​សម្រេចចិត្ត​របស់ខ្ញុំ ក្នុង​ការ​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ​មិន​ឯករាជ្យ និង​ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ព្រី​ន​ស៍ ម​.​ក…

រាជធានីភ្នំពេញ, ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២៥៖ ខ្ញុំ​សូម​ប្រកាស​អំពី​ការ​សម្រេចចិត្ត​របស់ខ្ញុំ ក្នុង​ការ​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ​មិន​ឯករាជ្យ និង​ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ព្រី​ន​ស៍ ម​.​ក ដែល​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ ចាប់ពី​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​បន្តការងារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ ។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ជាទី​បំផុត​ជូន​ដល់​ក្រុមប្រឹក្សាភិបាល សម្រាប់​ការ​ជឿ​ទុកចិត្ត ការ​គាំទ្រ និង​ភាព​ជា​ដៃគូ​ដ៏​មាន​តម្លៃ​របស់​ពួក​គាត់ ក្នុងអំឡុងពេល​ដែល​ខ្ញុំ​កាន់​តំណែង​ ។

វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខ្ញុំ ដែល​បាន​ដឹកនាំ​បុគ្គលិក​ដ៏​ខិតខំ​ប្រឹងប្រែង​នៃ​ធនាគារ ព្រី​ន​ស៍ ដែល​បាន​អនុវត្ត​ភារកិច្ច​ដោយ​ភាព​ស្មោះត្រង់ និង​ការ​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​បម្រើ​អតិថិជន និង​សហគមន៍​របស់​ពួក​គេ​។ ខ្ញុំ​មាន​ទំនុក​ចិត្តជា​ខ្លាំង​ថា ក្រុមការងារ​ដឹកនាំ ក្រោម​ការ​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល នឹង​បន្ត​ដឹកនាំ​ស្ថាប័ន​ឲ្យ​កាន់តែ​រីក​ចម្រើន និង​សម្រេច​បាន​នូវ​ជោគជ័យ​បន្ថែម​ទៀត​នា​ពេល​អនាគត​ ។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​ផ្ញើ​ពាក្យ​ជូនពរ​ដ៏​អស់ពី​ចិត្ត​ទៅ​ដល់​ក្រុម​គ្រួសារ​ធនាគារ ព្រី​ន​ស៍ ទាំងអស់ ឲ្យ​ប្រកបដោយ​សេចក្តីសុខ សំណាងល្អ និង​ភាព​ជោគជ័យ​គ្រប់​ភារកិច្ច​ ៕ អត្ថបទសហការ

ដោយ​ក្ដី​គោរព
Looi Kok Soon