ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​ វ៉េ​ស្ទ​ឡាញ​ន៍​ ផ្តល់​អាហារូបករណ៍​៥០%​សម្រាប់​សិស្ស​១០០​នាក់​ដំបូង​ ឱកាស​បើក​ដំណើរការ​សាខា​ឫស្សី​កែវ​(​ផ្លូវ​៥៩៨) ​និង​សាខា​ពោធិ៍​ចិន​តុង​(​ផ្លូវ​២០០៤) ​ពីរ​ដំណាលគ្នា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ដើម្បី​អបអរ​បើក​ដំណើរការ​សាខា​ថ្មី​ពីរ​ដំណាលគ្នា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ផ្តល់​អាហារូបករណ៍​ ពិសេស​៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស​១០០​នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សាខា​ឫស្សី​កែវ​ត្រឹម​ថ្ងៃ​ទី​៦ ខែកក្កដា និង​សាខា​ពោធិ៍​ចិន​តុង​ត្រឹម​ថ្ងៃ​ទី​១៥ ខែកក្កដា​ខាង​មុខ​នេះ​…

រាជធានីភ្នំពេញ៖ ដើម្បី​អបអរ​បើក​ដំណើរការ​សាខា​ថ្មី​ពីរ​ដំណាលគ្នា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ផ្តល់​អាហារូបករណ៍​ ពិសេស​៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស​១០០​នាក់​ដំបូង ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សាខា​ឫស្សី​កែវ​ត្រឹម​ថ្ងៃ​ទី​៦ ខែកក្កដា និង​សាខា​ពោធិ៍​ចិន​តុង​ត្រឹម​ថ្ងៃ​ទី​១៥ ខែកក្កដា​ខាង​មុខ​នេះ​ ។

សាលារៀន​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ ពី​ថ្ងៃនេះ​តទៅ សូម​ទំនាក់ទំនង​សាខា​ឫស្សី​កែវ​តាម​រយៈ​លេខ​ទូ​ស័ព្ទ​015 337 123 ឬ​តេ​ឡេ​ក្រាម https://t.me/Customerservice_WLS_RSK ស្ថិត​នៅ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ឬ​ចុច​ទីតាំង https://shorturl.at/OPHzm ​។ | រីឯ​សាខា​ពោធិ៍​ចិន​តុង​លេខ​ទូ​ស័ព្ទ 015 953 123 ឬ​តេ​ឡេ​ក្រាម https://t.me/Customerservice_WLS_PCT2004 ស្ថិត​នៅ​បណ្តោយ​ផ្លូវ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទល់មុខ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ ឬ​ចុច https://shorturl.at/QAe8S

ចំពោះ​សាខា​ថ្មី​ទាំង​២​នេះ មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី​១២ ហើយ​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ ចាប់ពី​កុមារ​អាយុ ​២​ឆ្នាំ​កន្លះ​ ឡើង​ទៅ ​។

គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្ត​កម្មវិធី​សិក្សា​គោល ​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា សាលារៀន​បាន​កែ​លម្អ និង​រៀបចំ​កម្មវិធី​សិក្សា និង​សេវាកម្ម​អប់រំ ដើម្បី​ឆ្លើយ​តប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​រៀបចំ​អនាគត​សិស្សានុសិស្ស ស្រប​តាម​ការ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​នៃ​ពិភពលោក និង​សង្គម​ជាតិ​ ។ សាលា​បាន​ផ្តោត​សំខាន់​លើ​ជំនាញ ​សម្រាប់​សតវត្សរ៍​ទី ២១ ដែល​មាន​រួម​ទាំង​៖​ ជំនាញ​ទំនាក់ទំនង ជំនាញ​ធ្វើការ​ជា​ក្រុម ជំនាញ​គិត​បែប​ច្នៃប្រឌិត និង​ជំនាញ​គិត​វិភាគ​បែប​ស៊ីជម្រៅ កម្មវិធី​អភិវឌ្ឍ​អត្ត​ចរិត និង​ភាព​ជា​អ្នកដឹកនាំ ចំណេះដឹង​ហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញ​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល និង​បំ​ណិ​ន​ជីវិត​នានា​ដែល​ចាំបាច់​សម្រាប់​សិស្ស​ក្នុង​ការ​បន្ត​ការ​សិក្សា ធ្វើការ និង​ប្រកប​មុខរបរ​ដោយ​ជោគជ័យ ​។

ទន្ទឹម​នឹង​នេះ​ដែរ សាលារៀន​បញ្ចូល​កម្មវិធី​កីឡា​និង​សិល្បៈ សេវា​ប្រឹក្សា​យោបល់​សិក្សា​និង​សុខភាព​ផ្លូវចិត្ត សិក្ខាសាលា​អប់រំ និង​ការ​តម្រង់​ទិស​អាជីព​ការងារ​ សម្រាប់​សិស្ស ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​សិក្សា​ក្រៅប្រទេស និង​អាហារូបករណ៍​សិក្សា​ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន ​។

លើស​ពី​នេះ ដើម្បី​ជួយ​បង្កើន​គុណភាព​សិក្សា ​របស់​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សាលារៀន​បាន​បន្ថែម​បច្ចេកវិទ្យា​អប់រំ រៀន​និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដូច​ជា​៖ សង្ក​ប្បៈ ( Sangapac) សម្រាប់​សិស្ស​ថ្នាក់​ទី​១ ដល់ទី​៤, E-school សម្រាប់​សិស្ស​ថ្នាក់​ទី​៩ ដល់ទី​១២ និង ​Desdopi សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២ ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​១៥ ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៥០០០ នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស សាខា​ឫស្សី​កែវ និង​សាខា​ពោធិ៍​ចិន​តុង ៕ អត្ថបទសហការ