ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​ណ​ត្ស​ឡាញ​ន៍​ រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្ទី​ម (STEAM) ដើម្បី​ជំរុញ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍

10 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ ​២០២៥ ​កន្លង​ទៅ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ២៩ ខែមិថុនា ឆ្នាំ ​២០២៥ ​កន្លង​ទៅ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្ទី​ម ជ្រើសរើស​សិស្ស​ជ័យ​លា​ភី និង​ជំរុញ​ប្អូន​ៗ​សិស្សានុសិស្ស​បង្ហាញ​ទេព​កោសល្យ សមត្ថភាព​ដោះស្រាយ​បញ្ហា ការ​សហការ​ក្រុម នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់​ខ្លួន​ ។

លោក ​តែ ឡាញ ប្រធាន​នាយក​អប់រំ​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង​នេះ គឺជា​ផ្នែក​មួយ​នៃ​ស្ទី​ម ​(STEAM) ដែល​រួម​មានការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិត​វិទ្យា ​។ កម្មវិធី​ស្ទី​ម​នេះ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​បំ​ណិ​ន​សតវត្ស​ទី​២១​របស់​សិស្ស​ដូច​ជា ការងារ​ជា​ក្រុម និង​ទំនាក់ទំនង រវាង​សិស្សានុសិស្ស បណ្ដុះ​សិស្ស​ឱ្យ​មាន​ភាព​ជា​អ្នកដឹកនាំ គំនិត​ច្នៃប្រឌិត និង​ការ​ដោះស្រាយ​បញ្ហា​ជំនាញ​សំខាន់​ៗ​សម្រាប់​អនាគត ផ្សារ​ភ្ជាប់​ការ​សិក្សា​ទ្រឹស្តី​មេរៀន​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ដូច​ជា​ការ​បង្កើត​ឧបករណ៍ សម្ភារៈ​ផ្សេង​ៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ព្រមទាំង​បង្ហាញ​ពី​ការ​ប្រើប្រាស់​ជាក់ស្ដែង​នៃ​ចំណេះដឹង​ស្ទី​ម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្ត​កម្មវិធី​សិក្សា​គោល​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បាន​រៀបចំ​បញ្ចូល​កម្មវិធី​ដែល​នាំ​មក​ពី​ក្រៅប្រទេស ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​បំ​ណិ​ន​សតវត្សរ៍​ទី​ ២១ ពោល​គឺ​ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​បរិបទ​សង្គម សេដ្ឋកិច្ច ក៏​ដូច​ជា​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​ ៧​ សម្រាប់​បុគ្គល​ឆ្នើម ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​អត្ត​ចរិត និង​ភាព​ជា​អ្នកដឹកនាំ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ព្រមទាំង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល​ ។

លើស​ពី​នេះ ដើម្បី​ជួយ​បង្កើន​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សាលារៀន​បាន​បន្ថែម​បច្ចេកវិទ្យា​អប់រំ រៀន​និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដូច​ជា​៖ សង្ក​ប្បៈ ( Sangapac) សម្រាប់​សិស្ស​ថ្នាក់​ទី ​១ ដល់ទី ​៤, E-school សម្រាប់​សិស្ស​ថ្នាក់​ទី ​៩ ដល់ទី​ ១២ និង​ Desdopi សម្រាប់​សិស្ស​ថ្នាក់​ទី ​៧ ដល់ទី​ ១២​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​ ១៧ ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៧ ៥០០​នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស សាខា​ឫស្សី​កែវ ​(​ផ្លូ​៥៩៨) សាខា​ពោធិ៍​ចិន​តុ​ច ​(​ផ្លូវ​ ២០០៤) និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង ៕ អត្ថបទសហការ