ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ឯកភាព​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវការ​ ជំនាញ​នៅ​លើ​ទីផ្សារ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឯកភាព ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឯកភាព ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​វិស័យ​ទីផ្សារ​ការងារ វឌ្ឍនភាព​តម្រូវការ​ជំនាញ​នៅ​លើ​ទីផ្សារ និង​ការ​សិក្សា​ពី​ស្ថានភាព​ជាក់ស្ដែង​ ទាក់ទង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)​ ។

ការ​លើក​ឡើង​នេះ ក្នុង​ការ​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ​លោកស្រី​បណ្ឌិត អេ​ង នេត្រា នាយិកា​ប្រតិបត្តិ​វិទ្យាស្ថាន CDRI និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវការ​ធ្វើ​បច្ចុប្បន្នភាព និង​ការ​សិក្សា​ស្រាវជ្រាវ​ពី​វិស័យ​សំខាន់​ៗ​ ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​របស់​ក្រសួង​នា​ពេល​កន្លង​មក ដើម្បី​តម្រង់​ទិស​ក្នុង​ការ​ធ្វើ​ផែនការ​បន្ទាប់ ព្រមទាំង​កែសម្រួល​លក្ខខណ្ឌ​ខ្លះ​ឱ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ​។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​៖ «​ក្រសួង​ចង់ឱ្យ​មានការ​ចូលរួម​ពី CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ស្ថានភាព​ជាក់ស្ដែង ​នៅ​ក្នុង​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​យើង​ត្រូវធ្វើ​បច្ចុប្បន្នភាព ប្រមូល​ទិន្នន័យ​ថ្មី​ៗ ឬ​ធ្វើការ​ស្ទង់​មតិ​ទៅ​លើ​តម្រូវការ​ទីផ្សារ​ការងារ ហើយ​ឆ្លើយ​តប ​តាម​ការ​ប្រែប្រួល​ស្ថានភាព​ ទីផ្សារ​ការងារ​បាន​ទាន់​ពេលវេលា​» ​។

លោកស្រី​បណ្ឌិត អេ​ង នេត្រា នាយិកា​ប្រតិបត្តិ​វិទ្យាស្ថាន CDRI បាន​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​ចង់ឱ្យ​មាន​កិច្ចសហការ ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​លឿន​តាម ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ក្រុមការងារ​ចាប់ផ្ដើម​ក្នុង​ការ​ចុះ​ប្រមូល​ព័ត៌មាន ​នៅ​តាម​គោលដៅ និង​ទាន់​ពេលវេលា ​។

លោកស្រី​បណ្ឌិត​បាន​បញ្ជាក់​ថា​៖ «​នេះ​ជា​ពេលវេលា​ដ៏​សម​ស្រប​មួយ ដែល​វិទ្យាស្ថាន​ត្រូវ​ព​ង្រឹ​ក​សមត្ថភាព ការ​វិភាគ ការ​ប្រមូល​ទិន្នន័យ និង​ផ្ដល់​ការ​ប្រឹក្សា​លើ​គោលនយោបាយ និង​សេដ្ឋកិច្ច​ ។ អ្វី​ដែល​វិទ្យាស្ថាន​ចាប់អារម្មណ៍​ នា​ពេល​នេះ គឺ​ការ​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI នៅ​ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​» ​។

ជាមួយ​គ្នា​នេះ លោកស្រី​បណ្ឌិត បាន​ទទួលយក​អនុសាសន៍​ ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និ​ទ​ ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សម្រេច​បាន​លទ្ធផល ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​មុខ ក៏​ដូច​ជា​ការ​គាំទ្រ​លើ​កម្មវិធី​នយោបាយ ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​កម្មវិធី TVET ៕ អត្ថបទសហការ